Home / Tag Archives: វប្បធម៌និងទេសចរណ៍

Tag Archives: វប្បធម៌និងទេសចរណ៍

ប្រទះឃើញបដិមាព្រះសិរលោកេស្វរៈ១ ពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ

បដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរា​ធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។ នេះជាព័ត៌មានគេហទំព័រអាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយ។

អានបន្ដ

នៅប៉ុន្មានខែទៀតប៉ុណ្ណោះ ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារចូលអង្គរធំ (ប្រាសាទបាយ័ន) នឹងរួចរាល់

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ(លេខ០១)និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

អានបន្ដ

សាស្រ្ដាចារ្យ អាំង ជូលាន យល់ថា អារ្យធម៌អង្គរមិនទាន់ស្លាប់ទេ

គេហទំព័រអាជ្ញាធរអប្សរា បានឲ្យដឹងថា បើទោះបីសម័យអង្គរដ៏រុងរឿងបានកន្លងហួសច្រើនសតវត្សរ៍ (ច្រើនរយឆ្នាំ) ទៅហើយក្ដី តែអារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់នៅសម័យនោះមិនទាន់ទៅណាឆ្ងាយឡើយ។ អារ្យធម៌ទាំងនោះមិនទាន់បាត់បង់ឡើយ គឺវាបន្តរស់នៅជាមួយអ្នកស្រុកអង្គរ ដែលបន្តប្រណិប័តន៍តពីដូនតារហូតមក។

អានបន្ដ

ប្រាសាទតានៃ ត្រៀមជួសជុលនៅពេលខាងមុខនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទ​តា​នៃមានការទ្រុឌទ្រោមខ្លាំង ចូល​តាម​ច្រក​ផ្លូវលំ​មួយ​ខាងកើត​ប្រាសាទតាកែវ ឆ្ពោះ​ទៅខាងជើង​ប្រហែល៨០០​ម៉ែត្រ នៅក្នុងទឹកដីខេត្តសៀមរាប គឺអ្នកជំនាញអាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលផ្នែកខ្លះនៅពេលខាងមុខនេះ​។

អានបន្ដ

ផ្ទះបុរាណខ្មែរ៥ប្រភេទប៉ុណ្ណោះ ដែលអនុញ្ញាតសម្រាប់អ្នកស្រុកអង្គរសាងសង់

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។

អានបន្ដ

ស្វែងយល់ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

នៅក្នុងសង្គមខ្មែរ បុណ្យ​ភ្ជុំបិណ្ឌគឺជាពិធីធំមួយនិង​​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ក្នុង​វប្បធម៌​ខ្មែរ​។ ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​ធំ ដែលប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​បាន​ចែក​វេ​ណ​គ្នា​ ធ្វើ​បាយ​ម្ហូប​ ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​៧សន្ដាន​ ដែល​បាន​ចែក​ឋាន (ស្លាប់) ​ទៅ​។

អានបន្ដ

ជំនឿនៃការលាបំណន់

បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគ​ជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។

អានបន្ដ

អ្នកជំនាញកំពុងដំណើរការរុះរើប្រាសាទទន្លេស្ងួតដើម្បីជួសជុលអភិរក្ស

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមទី១៣។ បច្ចុប្បន្ន ប្រាសាទនេះរងនូវការខូចខាតជាខ្លាំង ដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងកាត់យកចេញនូវដើមឈើដែលដុះលើតួប្រាសាទ និងដំណើរការរុះរើថ្មប្រាសាទ ដើម្បីធ្វើការអភិរក្សនិងជួសជុលពង្រឹងឡើងវិញ។

អានបន្ដ

រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រហាត់ទឹកឈើដ៏ធំមួយដែលជាអត្តសញ្ញាណមួយរបស់ខេត្តសៀមរាប មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ នឹងត្រូវរៀបចំពិធីប្រុងពលីជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

អានបន្ដ

កូនឈើជាងមួយពាន់ដើមនឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

តាមគេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេស​ភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានអង្គរ គឺអាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្ត។

អានបន្ដ