Home / Tag Archives: បន្លែផ្លែ

Tag Archives: បន្លែផ្លែ

បទពិសោធន៍ដាំត្រសក់ទ្រើង (កសិករ ឃិន នីម)

កសិករ ឃិន នីម ភេទប្រុស មានសមាជិកគ្រួសារ​២នាក់ រស់នៅក្នុងភូមិថ្មរាប ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់ជាកសិករសហការជាមួយគំរោងកែលំអកំរិតជីវភាពសហគមន៍។ គាត់មានបទពិសោធន៍ដាំត្រសក់ទ្រើងបានល្អ និងបាន ផលខ្ពស់​ជាងគេដែលបទពិសោធន៍នេះ

អានបន្ដ

បទពិសោធន៍ដាំត្រប់វែង (កសិករ ទ្រី​ ប៉ាន)

ប្អូនស្រី ទី ប៉ាន អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ គាត់មានបច្ចេក​ទេស​ដាំដំណាំត្រប់វែងបានផលល្អដោយមិនប្រើជីគីមី និងថ្នាំពុលគីមី ទទួលបានផលសរុប ២១០​គីឡូក្រាម។ ការដាំត្រប់នេះ ជាចំណូលមួយផ្នែកសំរាប់ប្អូនក្នុងចំណោមដំណាំផ្សេងទៀត ដែលគាត់បានដាំ។ ចំពោះបច្ចេក​ទេសនៃការដាំ​និងថែទាំមានបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

វិធីសាស្រ្តគ្រប់គ្រងផ្លែប៉េងប៉ោះ ក្រោយពេលប្រមូលផល

១. ការប្រមូលផល យើងអាចប្រមូលផលប៉េងប៉ោះបាននៅអាយុ ២ខែក្រោយពីដាំ។ ការប្រមូលផលធ្វើឡើងជាច្រើនសា (គឺអាច​ពី ៨ ទៅ១០ ដង បណ្ដាក់គ្នា)។ ការប្រមូលផលម្ដងៗ មានចន្លោះពី ២ ​ទៅ ៣ថ្ងៃ។ ក្នុងការប្រមូលផលយើងអាចបេះដោយដៃ តែយកល្អត្រូវយក​កន្រ្តៃ ឬកូនកាំបិតស្លាទៅកាត់ ហើយធ្វើយ៉ាងណាកុំឲ្យប៉ះផ្លែ និងដើម។

អានបន្ដ

បទពិសោធន៍ដាំប៉េងប៉ោះបានផលច្រើន

លោកពូ គឹម ប្រិល រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផលល្អនៅរដូវវស្សាដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនឯង។ ចំពោះបទពិសោធន៍របស់គាត់មានបង្ហាញជូនដូចខាងក្រោម។​

អានបន្ដ

​វិធីសាស្រ្តគ្រប់គ្រងផ្លែម្រះ ក្រោយពេលប្រមូលផល

១. ការប្រមូលផល. ដើម្បីប្រមូលផលម្រះឲ្យបានល្អ គួរយកចិត្តទុកដាក់លើចំណុចសំខាន់ៗ មួយចំនួនដូចជាខាងក្រោម៖

អានបន្ដ

ការធ្វើបង្គង (ទម្រ) ឲ្យដំណាំស្រកានាគគង គឺមានជាច្រើនប្រភេទ

មានបងប្អូនមួយចំនួនដែលបានដាំដំណាំស្រកានាគ គឺមានបទពិសោពន៍ និងការយល់ដឹងបានច្រើនហើយពីដំណាំនេះ ប៉ុន្តែចំពោះអ្នកដែលទើបមានចំណាប់អារម្មណ៍ចង់ដាំស្រកានាគ ពិតជាពុំមានចំណេះដឹងគ្រប់គ្រាន់នៅឡើយ នៅពេលនេះយើង សូមបង្ហាញរូបភាពមួយចំនួនបង្ហាញអំពីការធ្វើបង្គងសំរាប់ឲ្យស្រកានាគគង។

អានបន្ដ

បទពិសោធន៍ដាំល្ពៅ (កសិករ ព្លាន រាជ)

លោកពូ ព្លាន រាជ​ ជាកសិកររស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប គាត់បានរកចំនូលពីការដាំល្ពៅ ក្រោយពីប្រមូលផលស្រូវហើយ។ នៅលើផ្ទៃដី១អារគាត់អាចប្រមូលផលល្ពៅបាន ៣០ទៅ៤០ ម៉ីនរៀល។ ចំពោះបទពិសោធន៍​នៃការដាំមានបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

បទពិសោធន៍ដាំម្រះ (កសិករ វន់ ចេម)

កសិករ វន់ ចេម  រស់នៅភូមិសំរិតជ័យ ឃុំតាំងក្រូច ស្រុកសំរោង ខេត្តកំពង់ស្ពឺ។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ក្នុងការដាំបន្លែសំរាប់មកកាន់ទីផ្សារកសិផលធម្មជាតិ នៅក្រុងភ្នំពេញ និងនៅផ្សារណាត់សហគមន៍​ខេត្តកំពង់ស្ពឺ។ នៅពេលនេះ យើងសូមលើកយកនូវបទពិសោធន៍ ដាំដំណាំម្រះទទួលបានជោគជ័យ យកមកបង្ហាញដូចខាងក្រោម។

អានបន្ដ

បទពិសោធន៍ដាំម្រះបានផលច្រើន (កសិករ រស់ ម៉ៅ)

លោកពូ រស់ ម៉ៅ ជាកសិកររស់នៅភូមិ​ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់​មាន​បទពិសោធន៍ល្អក្នុងការដាំម្រះដែលទទួល​បាន​ផលច្រើន។ បទពិសោធន៍នេះគាត់​ចេះ​​មកពីកា​រអាន​ ​ទស្សនាវដ្តី​កសិករ និងដោយរួមផ្សំ​គំនិតច្នៃប្រឌិត​របស់គាត់​ថែមទៀតទើបធ្វើឲ្យគាត់​ទទួលបានជោគ​ជ័យទៅលើការដាំដំណាំម្រះនេះ។ ដូចនេះខ្ញុំសូមលើកយកបទពិសោធន៍​របស់​គាត់ មកបង្ហាញជូនទុកជាគំនិតសាក​ល្បង​តាមដូច​ខាងក្រោម។

អានបន្ដ

ផ្តើមចេញពីការដាំស្រកានាគ៤គុម្ពទុកហូប រហូតពង្រីកដល់៣០០គុម្ព និងអាចរកចំណូលបាន

លោក រ៉ុី ភាព បច្ចុប្បន្នមានអាយុ ៥២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់ផ្តើមដាំដើមស្រកានាគដំបូងតែបួនគុម្ពប៉ុណ្ណោះ ក្នុងបំណងទុកគ្រាន់ហូបខ្លួនឯង ប៉ុន្តែពេលនេះលោកបានពង្រីករហូតដល់ទៅ៣០០គុម្ព ព្រមទាំងអាចរកចំណូលបានច្រើនគួរសមទៀតផង។

អានបន្ដ