Home / Tag Archives: ដី ជី ទឹក

Tag Archives: ដី ជី ទឹក

ការធ្វើជីទឹកពីកាកសំណល់ឆ្អឹងត្រី

កាកសំណល់ត្រីមាន ឆ្អឹង ក្បាល។ល។ អាចប្រើធ្វើជាជីទឹកបានដោយដាក់ត្រាំក្នុងទឹកអំបិល។ ទឹកត្រាំកាកសំណល់នោះ មានខ្លាញ់ត្រីអណ្តែតនៅក្នុងនោះ។ ទឹកជីនេះមានសារធាតុអាស្យូត បានមកពីការបំបែកនៃប្រូតេអ៊ីន (ប្រូតេអ៊ីនបានមកពីការរលួយនៃត្រី)។ ឫសរុក្ខជាតិ មានលក្ខណៈងាយស្រួលក្នុងការស្រូបយកសារធាតុអាស្សូតពីជីនេះ។ ទឹកជីដែលបានមកពីការត្រាំ កាកសំណល់ត្រីនេះអាចស្រោចទៅលើស្លឹករុក្ខជាតិ ឬនៅជុំវិញដើមក្បែរគល់ដំណាំបាន។

អានបន្ដ

បទពិសោធន៍ធ្វើជីផ្សំពីទឹកបាយ​​ និងទឹកអង្ករ

អ្នកមីង ប៉ិច​ សាវ ជាកសិកររស់នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ល្អមួយក្នុងការផ្សំទឹកជីស្រោចទៅលើដំណាំក្រកួន ហើយទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះគាត់ច្នៃប្រឌិតដោយខ្លួនឯង។ ចំណែករបៀបផ្សំ និងការប្រើប្រាស់បង្ហាញជូនដូចខាងក្រោម៖

អានបន្ដ

បទពិសោធន៍ធ្វើជីកំប៉ុស្តទឹករបស់កសិករ ម៉ែន ជ័យ

លោកពូ មែន ជ័យ ជាកសិកររស់នៅភូមិព្រៃតាឡើ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានបទពិសោធន៍ល្អក្នុងការធ្វើជីកំប៉ុស្តទឹកស្រោចលើដំណាំគូឆាយស្លឹក។​ ក្រោយពីបានប្រើជីទឹកនេះមក ធ្វើឲ្យគូឆាយដុះលូតលាស់ល្អគួរឲ្យចាប់អារម្មណ៍។ ចំពោះបច្ចេកទេសនៃការធ្វើជីទឹកនេះ បង្ហាញជូនដូចខាងក្រោម។

អានបន្ដ

​ការធ្វើជីទឹកផ្សំពីផ្លែឈើ

​ខាងក្រោមនេះគឺជាការណែនាំពីការធ្វើ និងប្រើប្រាស់ទឹកជីផ្សំពីផ្លែឈើដែលជាបទពិសោធន៍របស់កសិករនៅប្រទេសកូរ៉េ។ ការធ្វើទឹកជីពីផ្លែឈើមានលក្ខណៈសឹងតែដូចគ្នាជាមួយការធ្វើទឹកជីពីរុក្ខជាតិដែរ។​ ចំពោះរបៀបធ្វើនិងប្រើយើងខ្ញុំសូមសង្ខេបជូនដូចខាងក្រោម៖

អានបន្ដ

ជីអាចម៍ជន្លេន-ជីកំប៉ុស្តជន្លេន

ជន្លេនរស់នៅលាយឡំក្នុងដីធ្វើឲ្យដីមានរន្ធ​ មានខ្យល់ចេញចូល និងជួយបំបែកសារធាតុសរីរាង្គនៅក្នុងដី។ ចំណែកអាចម៍ជន្លេនដែលបញ្ចេញចោលមានជាប់ដោយជីជាតិច្រើន ដែលជាចំណីអាហាររបស់រុក្ខជាតិដូចជា ជាតិអាសូត ជាតិផូស្វាត ជាតិ​ប៉ូតាស និងសារធាតុផ្សេងៗទៀត ដែលធ្វើឲ្យដំណាំដុះលូតលាស់បានល្អ។

អានបន្ដ

អំពីមីក្រូសរីរាង្គមានប្រសិទ្ធភាព ឬ (EM-អ៊ីអឹម)

(EM) ជាអក្សរកាត់មកពីពាក្យភាសាអង់គ្លេស (Efective Microorganism ) ដែលបកប្រែជាខ្មែរមកថា មីក្រូសរីរាង្គ មានប្រសិទ្ធ​ភាព។ ដូចនេះពាក្យ (EM–អ៊ីអឹម​) មានបង្កប់ពាក្យ មីក្រូសរីរាង្គ ដែលមានន័យថារបស់មានជីវិតមានទំហំតូច ដែលមិនងាយមើលឃើញនឹងភ្នែកបាន តែងាយមើលឃើញតាមរយៈ មីក្រូស្កុប ឬកែវពង្រីក។

អានបន្ដ

ការផលិតមេជីទឹករុក្ខជាតិ

នៅប្រទេសកូរ៉េ គេមានបទពិសោធន៍ល្អៗច្រើនទាក់ទងទៅនឹងបច្ចេកទេសកសិកម្មធម្មជាតិ ជាពិសេស​របៀបធ្វើ​ជីធម្មជាតិ។​ នៅពេលនេះ យើងសូមលើកយកបច្ចេកទេសមួយមកបង្ហាញប្រជាកសិករខ្មែរ ដើម្បី​ធ្វើ​ការ​សាកល្បង ដែលមានឈ្មោះថា «មេជីទឹករុក្ខជាតិ»។

អានបន្ដ

របៀបស្រោចស្រពដោយបន្តក់

នៅរដូវប្រាំងហួតហែងធ្វើឲ្យកសិករខ្វះទឹកស្រោចដំណាំ​ ហើយប្រសិនបើប្រភពទឹកនៅឆ្ងាយគឺរិតតែធ្វើឲ្យមានការលំបាក។ ដូច្នេះ​ដើម្បីឲ្យការស្រោចស្រពដំណាំមានប្រសិទ្ធភាព និងសន្សំសំចៃទឹកហើយកាត់បន្ថយការលំបាក និងនឿយហត់ក្នុងការដងស្រោច កសិករគួរតែអនុវត្តនូវវិធីស្រោចស្រពដោយបន្តក់។

អានបន្ដ

៦សំណួរ និង ៦ចម្លើយ ទាក់ទងនឹងជីកំប៉ុស្ត

ការជំរុញឲ្យមានការធ្វើ និងប្រើជីកំប៉ុស្តកំពុងត្រូវបានអនុវត្តដោយកំរោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា​យើង​ក៏ដូចនៅប្រទេសផ្សេងៗដែរ។ តាមពិតការធ្វើ និងប្រើជីកំប៉ុស្តមិនមែនជារឿងថ្មីទេ ពីព្រោះបច្ចេកទេសនេះ​ត្រូវ​បាន​កសិករខ្មែរយើងអនុវត្តយូរ​មកហើយដែរ។ ក៏ប៉ុន្តែអ្បីដែលថ្មី គឺឈ្មោះរបស់ជី និងការកែរលំអខ្លះ​លើរបៀប​អនុវត្ត​ជាលក្ខណៈបុរាណរបស់ខ្មែយើងប៉ុណោះ។

អានបន្ដ

ការប្រើ ជីកំប៉ុស្ត ទៅលើទឹក (ស្រះ ឬ ត្រពាំង)

តាមបទពិសោធន៍របស់យើងទទួលបាន ជីកំប៉ុស្តជាសារធាតុមួយដែលអាចប្រើសម្រាប់ឲ្យទឹកត្រពាំង ស្រះ ប្រឡាយ ថ្លាបានល្អ និងបង្កលក្ខខណ្ឌយ៉ាងល្អដល់ការលូតលាស់របស់រុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹក​។ ខាងក្រោមនេះ ជាបទពិសោធន៍មួយចំនួនសម្រាប់លោកអ្នកយកទៅអនុវត្តពិសោធន៍តាម៖

អានបន្ដ