Home / Tag Archives: ឈើហូបផ្លែ

Tag Archives: ឈើហូបផ្លែ

បទពិសោធន៍ដាំខ្នុរឲ្យមានផ្លែច្រើន

តាមការសង្កេតឃើញក្នុងការដាំដុះឈើហូបផ្លែនៅប្រទេសកម្ពុជា មានកសិករមួយចំនួនមានបច្ចេកទេសផ្សេងៗគ្នាក្នុងការដាំដុះឈើហូបផ្លែ​ដូចជា ស្វាយ​ ខ្នុរ។ល។ ដូចជាការកាប់សំបកឈើ (ដើម) ដើម្បីឲ្យបានផ្លែច្រើន។ ជាក់ស្ដែងលោក ណាវ រ៉ា ដែលជាអ្នកផ្សព្វផ្សាយកសិកម្មរបស់គំរោងប្រព័ន្ធស្រោចស្រពស្ទឹងជីនិត ខេត្តកំពង់ធំ បានសាកល្បងបទពិសោធន៍លើដើមខ្នុររបស់គាត់ចំនួន១ដើម ដែលមានអាយុ៣ឆ្នាំជាង​ ក្នុងចំណោមដើមខ្នុរ៤​ដើម។​ ដើមខ្នុរទាំង៤ដើមនេះ មានការស្រោចស្រព និងការដាក់ជីដូចគ្នាទាំងអស់។ បទពិសោធន៍នេះ គាត់ចេះពីអ្នកភូមិរបស់គាត់ដែលរស់នៅជិតគ្នា។ចំពោះការអនុវត្ត និងលទ្ធផលបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

បទពិសោធន៍ធ្វើជីទឹកផ្សំពីសារធាតុធម្មជាតិ ប្រើលើដំណាំល្ហុង

លោកពូ មួន មឿន ជាកសិកររស់នៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើជីទឹកប្រើលើដើមល្ហុង ធ្វើឲ្យល្ហុងលូតលាស់ល្អ។ បទពិសោធន៍នេះ គាត់មានគំនិតច្នៃប្រឌិតដោយខ្លួនឯង បន្ទាប់ពីគាត់បានអានទស្សនាវដ្តីកសិករ និងយកបទពិសោធន៍ផ្សេងៗមកកែច្នៃបន្ថែមទៀត។ បច្ចេកទេសនៃការធ្វើជីទឹកនេះបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

ការគ្រប់គ្រងទឹកឱ្យបានទៀងទាត់ ជាកត្តាសំខាន់ធ្វើឱ្យសាវម៉ាវបានផលល្អ (កសិករ សាក់ ផុន)

លោក សាក់ ផុន ជាប្រជាកសិកររស់នៅក្នុងភូមិប្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបង្ហាញពីបទពិសោធក្នុងការធ្វើយ៉ាងណាឱ្យសាវម៉ាវទទួលទិន្នផលបានល្អ។

អានបន្ដ

វិធីសាស្រ្តគ្រប់គ្រងចេកពងមាន់ ក្រោយពេលប្រមូលផល

១. ការប្រមូលផល. ការប្រមូលផលចេកពងមាន់ធ្វើឡើងក្រោយពី៖ ទំលាក់ត្រយូងអស់រយៈពេលពី ១ខែ ទៅ ១ខែ១០ថ្ងៃ មានអាយុសមស្រប ហើយផ្លែរបស់វាជ្រុង (មូល) សំបកផ្លែរបស់វាស្ដើងរលាង និងមានឡើងម្សៅ ផ្លែរបស់វាចាប់ប្រែពណ៌បៃតងទៅលឿង

អានបន្ដ

វិធីសាស្ត្រគ្រប់គ្រងផ្លែល្ហុង ក្រោយពេលប្រមូលផល

១. ការប្រមូលផល ដំបូងល្ហុងតែងចាប់ផ្តើមឲ្យផល​ បន្ទាប់ពីដាំបាន ៦ទៅ៧ខែ ហើយអាចប្រមូលផលបានស្ទើរតែពេញមួយឆ្នាំ។​ ល្ហុងឲ្យផលល្អចាប់ពីអាយុ ១ទៅ៣ឆ្នាំ។ ជាទូទៅ គេសំគាល់វាថាល្មមនឹងប្រមូលផលបាន គឺមានពីរករណី៖

អានបន្ដ

ការដាំដំណាំស្វាយចន្ទី ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

ក. លក្ខណៈទូទៅរបស់ដំណាំស្វាយចន្ទី    ស្វាយចន្ទី ជារុក្ខជាតិដែលមានអាយុកាលវែង មានកំពស់ពី ៦​-១២ម៉ែត្រ ដើមបែកមែកសាខា។គ្រាប់ស្វាយចន្ទីស្ថិតនៅខាងក្រៅនៃផ្លែ ចាប់ពីចេញផ្ការហូតដល់ទុំមានរយៈពេលរហូតដល់​ ៦០ថ្ងៃ។

អានបន្ដ

បច្ចេកទេសដាំដុះដំណាំឈើហូបផ្លែ (បទពិសោធន៍ដាំចេកអំបូង ស្វាយកែវរមៀត និងដាំល្ហុងឲ្យបានផ្លែច្រើន)

ភាគ ១ ២ និង ៣ សហគមន៍សម្បូរសប្បាយបានផ្សព្វផ្សាយរួចហើយដែលនិយាយអំពីបច្ចេកទេសដាំដុះដំណាំឈើហូបផ្លែ។ ពេលនេះ យើងផ្សព្វផ្សាយភាគ ៤ ស្តីពី បទពិសោធន៍ជាក់ស្តែងរបស់កសិករក្នុងការដាំចេកអំបូង ស្វាយកែវរមៀត និងដាំល្ហុងឲ្យបានផ្លែច្រើន។

អានបន្ដ

ហេតុអ្វីបានជាដំណាំស្រកានាគមានផ្កាច្រេីនតែអត់កាន់ផ្លែ?​

មានសំណួរថា ហេតុអ្វីបានជាដំណាំស្រកានាគមានផ្កាច្រេីនតែអត់កាន់ផ្លែ។ ការប្រេីដៃជួយក្នុងការនាំលម្អងពីផ្កាឈ្មោលទៅផ្កាញី (Hand pollination) អាចជួយឲ្យស្រកានាគផ្លែច្រេីននិងផ្លែធំ។ ការធ្វេីរបៀបនេះនៅពេលយប់ ឬពេលព្រលឹមដែលជាពេលផ្កាស្រកានាគ​បេីកដោយរយៈពេលបេីកនេះមានរយៈពេលតែមួយយប់និងមួយព្រឹកទេត្រឹមម៉ោងប្រហែល៩ព្រឹក។

អានបន្ដ

ការបំបែកពូជដើមឈើហូបផ្លែ

កន្លងមក សហគមន៍សម្បូរសប្បាយ បានផ្សព្វផ្សាយអត្ថបទជាច្រើនពាក់ព័ន្ធនឹងឈើហូបផ្លែ។ នៅពេលនេះ យើងផ្សព្វ​ផ្សាយ​នូវអត្ថបទមួយទៀត ដែលនិយាយអំពី ការបំបែកពូជដើមឈើហូបផ្លែ មានខ្លឹមសារដូចខាងក្រោម

អានបន្ដ

លក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ក្រូចវល្លិ និងស្រកានាគ

ដើម្បីដាំដំណាំឲ្យទទួលបានផលល្អប្រសើរ គឺយើងគប្បីត្រូវយល់ដឹងអំពីលក្ខណៈធម្មជាតិចាំបាច់របស់រុក្ខជាតិនោះដែលវាអាចរស់ដុះបានល្អដូចជាកត្តាដី ទឹក ជីជាតិ អាកាសធាតុ និង PH ជាដើម។ ខាងក្រោមនេះ គឺជាលក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ដំណាំក្រូចវល្លិ និងស្រកា​នាគ។

អានបន្ដ