Home / Tag Archives: ការចិញ្ចឹមសត្វ

Tag Archives: ការចិញ្ចឹមសត្វ

បទពិសោធន៍ចិញ្ចឹមអន្ទង់ (កសិករ ម៉េត មីន)

អន្ទង់ជាសត្វដែលមានសារៈប្រយោជន៍ច្រើន  ក្រៅពីធ្វើជាម្ហូបអាហារ សាច់អន្ទង់អាចជំនួយដល់ឈាម ប៉ូវកម្លាំង ព្យាបាលរោគដេកមិនលក់ និងឈាមអន្ទង់អាចព្យាបាលជំងឺគ្រុនផ្ដាសាយ។ ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតចំពោះអ្នកចាប់អារម្មណ៍ចង់ចិញ្ចឹមអន្ទង់់់សម្រាប់ដោះស្រាយម្ហូបអាហារប្រចាំថ្ងៃ យើងសូមកបទពិសោធន៍របស់កសិករមកបង្ហាញដូចខាងក្រោម។

អានបន្ដ

ការចិញ្ចឹមជ្រូកសាច់ជាលក្ខណៈគ្រួសារ

លោកពុ អ៊ុន គីម ជាកសិកររស់នៅភូមិស្រែខ្វាង  ឃុំជាងទង ​ស្រុកត្រាំកក់ ​ខេត្តតាកែវ ។  កោ្រយពីបានអានសៀវភៅស្តីពី  ​ការចិញឹមជ្រូកជាលក្ខណៈគ្រួ​សាររួចមក គាត់ក៏បានសាកល្បងតាម។ ក្នុងការចិញ្ចឹម គាត់ប្រើរយៈពេល៥ខែ ដែលជ្រូកគាត់មានទំងន់ ៧០គីឡូក្រាមក្នុងមួយក្បាល។ បទពិសោធន៍នេះ សូមបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

ចង់ចិញ្ចឹមបង្កងបានជោគជ័យ គឺត្រូវសិក្សាស្វែងយល់ ៤០ចំណុច

បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗចង់ចេះចិញ្ចឹមបង្កង ចំណែកអ្នកបានចិញ្ចឹមរួចហើយ គឺកាន់តែចង់ទទួលបានជោគជ័យ ពីព្រោះតម្រូវការទីផ្សារកាន់តែធំ និងបានតម្លៃខ្ពស់។ ខាងក្រោមនេះ យើងបង្ហាញ ៤០ចំណុច ដែលនាំឲ្យអ្នកចិញ្ចឹមបង្កងទទួលបានជោគជ័យ៖

អានបន្ដ

ការកែច្នៃចំណីមាន់

លោកពូ នូ​ គឹមហ៊ាន ជាប្រធានភូមិកាឡីខាងជើង ឃុំស្ពឺ-​ក​ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ជាកសិករសហការក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ និងបច្ចេកទេសដែលណែនាំដោយអង្គការសេដាក​។ នៅពេលចាប់ផ្ដើមចិញ្ចឹមដំបូង គាត់មានតែមេមាន់ចំនួន២ក្បាល កូនចំនួន៧ និងបា១ក្បាលប៉ុណ្ណោះ។

អានបន្ដ

ហេតុអ្វីទើបយើងត្រូវត្រាំស្រូវឲ្យដុះពន្លកឲ្យ មាន់ ទា ស៊ី?

ជាទំលាប់របស់អ្នកចិញ្ចឹមមាន់ ទា ភាគច្រើនចូលចិត្ត ឬក៏មិនបានដឹងពីមូលហេតុ គឺច្រើនតែយកស្រូវទៅបាច ឬដាក់ឲ្យមាន់ ទា ស៊ីតែម្តង ដោយមិនបានយកស្រូវទៅត្រាំទឹក និងផ្អាប់ឲ្យដុះពន្លក ទើបឲ្យមាន់ ទា ស៊ីនោះទេ។ មានអ្នកចិញ្ចឹមមាន់ ទាខ្លះ គាត់បានយកស្រូវទៅត្រាំ និងផ្អាប់ឲ្យដុះពន្លក ទើបយកទៅឲ្យមាន់ ទា ស៊ី, តើមានហេតុផលអ្វីខ្លះ បានជាគាត់ធ្វើដូច្នេះ?

អានបន្ដ

បទពិសោធន៍ចិញ្ចឹមត្រីក្នុងស្រះ

លោកពូ ជុំ សុផុន ជាកសិកររស់នៅភូមិបឹងត្របែក ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានចាប់ផ្ដើមធ្វើការចិញ្ចឹមត្រីក្នុងស្រះនៅ២០០៩ ដោយសារខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានធ្វើការសហការជាមួយនាយកដ្ឋានអភិវឌ្ឃវារីវប្បកម្ម (គម្រោងអៃដា AIDA) ដែលបានផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលអំពីបច្ចេកទេសចិញ្ចឹមត្រី ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

អានបន្ដ

បទពិសោធន៍ការផលិតកូនត្រី

លោកពូ ផេង វី​ ជាកសិកររស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់បានចាប់ផ្តើមចិញ្ចឹមត្រីតាំងពីឆ្នាំ ១៩៩៣ ដោយទទួលការគាំទ្របច្ចេកទេសពីអង្គការប៉ាដិក។ គាត់អាចទទួលបានប្រាក់ចំណូលច្រើនពីការចិញ្ចឹមត្រី។ នៅឆ្នាំ​២០០៦​ រហូតមកដល់ពេលនេះ​ គាត់ចាប់ផ្តើមផលិតពូជត្រី

អានបន្ដ

បទពិសោធន៍ផ្សំថ្នាំធម្មជាតិព្យាបាលជំងឺមាន់

លោកពូ រស់ សារាយ ជាកសិករ និងជាអ្នកសំរបសំរួលក្នុងគំរោងបក្សីភ្នំរីករាយ ប្រចាំភូមិកោះ ឃុំក្រាំងចេក ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ល្អក្នុងការព្យាបាលជំងឺមាន់យ៉ាងមានប្រសិទ្ធភាព ហើយបទ ពិសោធន៍នេះ គាត់ចេះពីការស្រាវជ្រាវរបស់គាត់ ដែលសព្វថ្ងៃនេះគាត់ចាប់យកមុខរបរចិញ្ចឹមមាន់សំរាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។

អានបន្ដ

បទពិសោធន៍ចិញ្ចឹមគោដោយផ្តល់ស្មៅដែលបានដាំឲ្យស៊ី

លោក ឆែ បេន ជាកសិកររស់នៅភូមិសែនអោក ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពីបានទទួលនូវអនុសាសន៍ល្អជាច្រើនពីឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ក៏ដូចជានាយកដ្ឋានផលិតកម្ម និងបសុព្យាបាល និងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តតាកែវ

អានបន្ដ

៥ ជំហានដើម្បីឲ្យការចិញ្ចឹមមាន់បានជោគជ័យ

សព្វថ្ងៃការចិញ្ចឹមមាន់ស្រែ គឺមានការពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះមាន់ស្រែនេះសមស្របនឹងអាកាសធាតុស្រុកខ្មែរជាងសត្វមាន់ពូជដទៃទៀត សាច់មានឱជារស និងងាយស្រួលលក់នៅលើទីផ្សារទៀតផង ប៉ុន្តែចំពោះការចិញ្ចឹមវិញនៅតែជួបបញ្ហាជាច្រើន។ ដើម្បីជោគជ័យក្នុងការចិញ្ចឹមសហគមន៍សម្បូរសប្បាយ សូមបង្ហាញនូវរបៀបចិញ្ចឹមដែលមាន៥ជំហានដូចខាងក្រោម។

អានបន្ដ