ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា សត្វឃ្មុំកំពុងបន្តងាប់ ដែលជាការគំរាមកំហែងមួយដល់ការបន្តរស់រានរបស់មនុស្ស។ ជើងនិងស្លាបរបស់សត្វឃ្មុំនាំលំអងផ្កាដែលអាចឲ្យផ្ការីកស្គុះស្គាយ។ ខណៈដែលថ្នាំកម្ចាត់សត្វល្អិតការពារដំណាំទាំងនោះ ថ្នាំនោះក៏បានសម្លាប់សត្វឃ្មុំដែលជាប្រភេទសត្វពាំលម្អងផងដែរ។ នេះគឺជាមេ រៀនមួយពីប្រទេសរ៉ូវ៉ាន់ដា។
អានបន្ដបទពិសោធន៍ដាំម្ទេសចំរុះជាមួយត្រកួន
លោកពូ រស់ ហ៊ុន ជាកសិកររស់នៅភូមិជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរដាំដំណាំនិងធ្វើស្រែ។ គាត់មានបទពិសោធន៍ដាំដំណាំចំរុះតាំងពីឆ្នាំ១៩៨៣ មកម្លេះ។ បទពិសោធន៍នេះគាត់ចេះពីអ្នកភូមិរស់នៅជិតខាង។ ដំណាំចំរុះរបស់គាត់មានម្ទេសចំរុះជាមួយត្រកួនដែលបង្ហាញដូចខាងក្រោម។
អានបន្ដបទពិសោធន៍ការរៀបចំកសិដ្ឋានពហុប្រយោជន៍ (កសិករ រិន សារ័ត្ន)
លោក រិន សារ័ត្ន ជាកសិកររស់នៅភូមិពញាសៀង ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ គាត់ជាកសិករសហការជាមួយអង្គការសេដាកនៅឆ្នាំ២០០៣។ ក្រោយពីគាត់ទទួលបាននូវគំនិតថ្មីស្ដីពីកសិកម្មតាមគោលការណ៍ធម្មជាតិមក ធ្វើឲ្យគាត់មានការចាប់អារម្មណ៍ និងធ្វើការសាកល្បងរៀបចំកសិដ្ឋានពហុប្រយោជន៍។ ការរៀបចំនេះក្នុងគោលបំណង៖
អានបន្ដកសិករគួរយល់ដឹង «រស្មីសំយោគ»
រស្មីសំយោគ គឺជាដំណើរការដែលកោសិការុក្ខជាតិចាប់យកថាមពលពន្លឺព្រះអាទិត្យ រួចប្រើប្រាស់ថាមពលនេះផលិតជាអាហាររបស់វាដើម្បីរស់។ រុក្ខជាតិដែលនៅក្រោមម្លប់តែងតែទេរទៅរកពន្លឺព្រះអាទិត្យ។ ប្រសិនបើរុក្ខជាតិទាំងនោះមិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ
អានបន្ដលក្ខណ:របស់គ្រាប់ពូជក្នុងស្រុក ឬពូជប្រពៃណី
ពូជប្រពៃណី គឺជាគ្រាប់ពូជដែលផលិត និងដាំដុះនៅក្នុងតំបន់ និងអាកាសធាតុដែលរុក្ខជាតិនោះរស់នៅ។ គឺជាគ្រាប់ពូជដែលត្រូវបានគ្រប់គ្រង និងសំរាំងដោយកសិករដែលរស់នៅនិងដាំដុះនៅក្នុងតំបន់នោះ។
អានបន្ដប្រព័ន្ធស្រោចស្រពកសិកម្មទំនើប
នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយនូវអត្ថបទមួយដែលនិយាយអំពី ប្រព័ន្ធស្រោចស្រពកសិកម្មទំនើប ដើម្បីជាទុនដល់កសិករក្នុងការដាំដំណាំ មានខ្លឹមសារដូចខាងក្រោម។
អានបន្ដវិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំង ក្រោយពេលប្រមូលផល
១. បច្ចេកទេសនៃការប្រមូលផល ជាធម្មតា គេអាចប្រមូលផលខ្ទឹមបារាំងនៅពេលដែលវាមានអាយុពី ៣ទៅ៤ខែ ក្រោយពីដាំហើយនៅពេលយើងសង្កេតឃើញថាដើម (ស្លឹក៥០-៧៥%) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក។
អានបន្ដpH របស់ដំណាំបន្លែមួយចំនួន
ដីទាំងអស់នៅលើភពផែនដីយើងនេះមានកម្រិត pH ចន្លោះពី ៤,៥ ទៅ ៨,៥។ ដីដែលមានកម្រិត pH ៤,៥ គឺជាដីមានអាស៊ីដច្រើនវាជាដីជូរ (Sour) មានតែរុក្ខជាតិ ឬដំណាំប្រភេទខ្លះប៉ុណ្ណោះ ដែលត្រូវការដីប្រភេទនេះ។ ចំពោះដីមានកម្រិត pH ច្រើនរហូត ៧,៨វិញ
អានបន្ដវិធីសាស្រ្តគ្រប់គ្រងស្ពៃចង្កឹះ ក្រោយពេលប្រមូលផល
១. ការប្រមូលផល. ដើម្បីឲ្យការប្រមូលផលមានដំណើរការល្អ និងកាត់បន្ថយការបាត់បង់ យើងគួរគប្បីអនុវត្តដូចតទៅ៖
អានបន្ដវិធីសាស្រ្តគ្រប់គ្រងផ្លែប៉េងប៉ោះ ក្រោយពេលប្រមូលផល
១. ការប្រមូលផល យើងអាចប្រមូលផលប៉េងប៉ោះបាននៅអាយុ ២ខែក្រោយពីដាំ។ ការប្រមូលផលធ្វើឡើងជាច្រើនសា (គឺអាចពី ៨ ទៅ១០ ដង បណ្ដាក់គ្នា)។ ការប្រមូលផលម្ដងៗ មានចន្លោះពី ២ ទៅ ៣ថ្ងៃ។ ក្នុងការប្រមូលផលយើងអាចបេះដោយដៃ តែយកល្អត្រូវយកកន្រ្តៃ ឬកូនកាំបិតស្លាទៅកាត់ ហើយធ្វើយ៉ាងណាកុំឲ្យប៉ះផ្លែ និងដើម។
អានបន្ដ