Home / 2021 / August

Monthly Archives: August 2021

ចំណុចណែនាំមួយចំនួនទាក់ទងការដាំ និងថែទាំស្ត្រប៊ែរី

សហគមន៍សម្បូរសប្បាយ មានផលិតកូនស្រ្តប៊ែរីសម្រាប់បែងចែកជូនលោកអ្នកដាំយកទៅដាំបន្ត។ យើងសូមធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមនេះទាក់ទងការដាំដុះនិងថែទាំ: ១. ស្ត្រប៊ែរី ជាដំណាំត្រូវការអាកាសធាតុត្រជាក់ ដូចនេះលោកអ្នកត្រូវដាំដោយប្រើស្បៃ ដើម្បីជួយកាត់បន្ថយកម្តៅ ដោយមានពន្លឺចូលបានខ្លះដែរ។ សូមកុំដាំក្នុងម្លប់ដើមឈើ ឬម្លប់ដែលមានដំបូលជិត ដែលអត់មានពន្លឺចូល។ ស្ត្រប៊ែរីត្រូវការសីតុណ្ហភាពចន្លោះពី១០ដល់ ២៧ អង្សារសេ។ ២. ស្ត្រប៊ែរី ត្រូវការដីល្អ សម្បូរជីធម្មជាតិ យកល្អដីផុសជម្រៅ៣តឹក។ បើប្រើដីទន្លេដែលមានជាតិស្អិតខ្លាំង គួរលាយជាមួយដីល្បាយខ្សាច់ថែម ឬលាយធ្យូងអង្កាមល្អ។ ៣. ដាំដាក់ថូ ឬ ដាក់សំបកកង់ឡាន ឬ ដាក់ក្នុងកេះ ឬ ដាក់ក្នុងថង់ធំ អាចល្អជាង ឬ ប្រើរងឥដ្ឋ ឬ រងប្រើបន្ទះក្តារ។ ៤. ស្រោចទឹកឱ្យសើមបានល្អ តែជៀសវាងកុំឱ្យជាំទឹក។ ៥. បេះស្លឹកទុំៗ ឬ ស្លឹកដែលមិនល្អចោលការពារកុំឱ្យឆ្លងជំងឺ។ ៦. ប្រើជីកំប៉ុស្តទឹក កំប៉ុស្តគោក និងថ្នាំពុលធម្មជាតិ ជួយបន្ថែមដល់ការលូតលាស់។ ៧. លោកអ្នកអាចបំបែកពូជតាមរយៈទងរបស់វាបាន …

អានបន្ដ