Home / 2021 / April

Monthly Archives: April 2021

ការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់ការដាំដុះនៅរដូវប្រាំងឱ្យបានប្រសិទ្ធភាព

  បញ្ហាប្រឈមសំខាន់មួយនៃការដាំដុះនៅរដូវប្រាំង គឺក្តៅហើយស្ងួត ដែលត្រូវការប្រើប្រាស់ទឹកច្រើនសម្រាប់ស្រោចស្រពដំណាំ។ ដើម្បីជាជំនួយដល់កសិករ ក្នុងការប្រើប្រាស់ និងគ្រប់គ្រងទឹកឱ្យបានល្អ ជាសរុប ខ្ញុំធ្វើការពន្យល់ទំនាក់ទំនងរវាងទឹក ដី ដំណាំ និងសីតុណ្ហភាព និងគំនិតមួយចំនួន សម្រាប់ជួយដល់ការប្រើប្រាស់ទឹកមានប្រសិទ្ធភាព។ នៅពេលលោកអ្នកធ្វើការស្រោចស្រពដំណាំ ទឹកត្រូវបានបែងចែកទៅជា៤ផ្លូវ ឬ៤ទិសដៅ ១. ទឹកស្រូបដោយដំណាំ ហើយហួតចេញទៅតាមស្លឹកដំណាំ (Transpiration) ២. ទឹកហួតចេញពីដីទៅក្នុងបរិយាកាស(Evaporation) ៣. ទឹកហូរចុះទៅក្នុងដី ឬខាងក្រោមដី ៤. ទឹកហូរចេញទៅខាងក្រៅ ដូចជាខាងក្រៅរងដំណាំ នៅពេលអាកាសធាតុក្តៅខ្លាំង ជាពិសេសនៅក្នុងអំឡុង ខែមីនា និងខែមេសា ធ្វើឱ្យទឹកហួតចុះដីច្រើន ហើយលឿន។ ដំណាំក៏ត្រូវការស្រូបទឹកច្រើន ដើម្បីបញ្ចេញទៅវិញ តាមស្លឹកដែលជួយនាំមកនូវភាពត្រជាក់ដល់ស្លឹកផងដែរ។ ហេតុដូចនេះធ្វើឱ្យលោកអ្នកត្រូវការស្រោចទឹកច្រើនជាងរដូវផ្សេង។ ក្នុងករណីដីដាំដុះមិនសូវសម្បូរសារធាតុសរីរាង្គ ឬ ខ្សាច់ពេក ក៏ទឹកហូរចុះទៅខាងក្រោមដីលឿនដែរ។ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកនៅរដូវក្តៅ លោកអ្នកគួរអនុវត្តនូវគំនិតសំខាន់ៗដូចខាងក្រោម៖ ១. គ្របដីដោយសារធាតុធម្មជាតិ មានដូចជាអង្កាម កាកសំណល់រុក្ខជាតិផ្សេងៗ …

អានបន្ដ