Home / 2020 / October / 03

Daily Archives: October 3, 2020

អូរសោម ជាឋានសួគ៌អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បវរ

អូរសោម ជាឈ្មោះទីជនបទដាច់ស្រយ៉ាលមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងតំបន់ភ្នំក្រវ៉ាញភាគកណ្តាល ដែលជាដែនដីនៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ អូរសោម ជាទីឋានរុំពាន់ព័ន្ធទៅដោយជូរភ្នំដែលមានព្រៃប្រឹក្សា ជ្រលងបព្វតា លតាវល្លិ ដ៏ស្រស់បំព្រង។ ឋានសួគ៌អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ មានចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តកោះកុង និង៦០គីឡូម៉ែត្រពីទីរួមស្រុកវាលវែង។ មិ​នថាធ្វើដំណើរចេញតាមខេត្តកោះកុង ឬ តាមឃុំប្រម៉ោយនៃស្រុកវាលវែងនោះទេ នៅតាមដងវិថីឆ្ពោះទៅកាន់សហគមន៍ដាច់ស្រយ៉ាលមួយនេះ សុទ្ធតែពាន់ព័ទ្ធទៅដោយព្រៃភ្នំក្រំថ្ម ជ្រលងបុព្វតា ហាក់កំពុងតែឈរបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយរបស់ខ្លួនទៅដល់អ្នកដំណើរគ្រប់ៗគ្នា និងផ្តល់ភាពស្រស់ ស្រាយឱ្យបានធូរស្បើយពីភាពនើយហត់នានា។ អូរសោម ជាទីឋានមនោរម្យ នៃតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ល្អឯក ប្រៀបបានស្រីក្រមុំព្រហ្មចារីទើបនឹងពេញវ័យ កំពុងចូលម្លប់ បន្ទុំសម្រស់។ នាពេលបច្ចុប្បន្ននេះ បើទោះបីជាមនុស្សម្នាមួយចំនួនកំពុងចាប់អារម្មណ៍ទៅលើទីឋានអេកូទេសចរណ៍ធម្មជាតិមួយនេះក៏ដោយ ក៏មានមនុស្សមិនច្រើនប៉ុន្មាននោះទេដែលស្គាល់តំបន់មួយនេះ។ អូរសោម លម្អរាងទៅដោយជូរភ្នំ ជ្រុះជ្រង ជ្រឡងដងអូរ ព្រែក ស្ទឹង និងបឹង ជាច្រើន ដែលគួរជាទីពេចពិលរមិលមើលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឆាយទឹកធ្លាក់ជាច្រើនកន្លែងដែលធ្វើឱ្យទីឋានមួយនេះ កាន់តែទាក់ទាញទេសចរផងគ្នា ឱ្យចាប់អារម្មណ៍លើខ្លួន។ ក្នុងនោះឆាយទឹកធ្លាក់ពីរកន្លែង ធ្វើឱ្យកេរ្តិ៍ឈ្មោះអូរសោម កាន់តែល្បីល្បាញក្នុងចំណោមអ្នកស្រឡាញ់តំបន់អេកូទេសចរណ៍ធម្មជាតិ គឺទឹកធ្លាក់ឆាយប្រុយ …

អានបន្ដ