Home / 2020 / September

Monthly Archives: September 2020

លោក គួយ នួន ការដាំស្រកានាគចម្រុះជាមួយដំណាំផ្សេងមានអត្ថប្រយោជន៍ច្រើន

លោក គួយ នួន ជាកសិករ បច្ចុប្បន្នរស់នៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ បុរសវ័យ៦១ឆ្នាំរូបនេះ មានបទពិសោធន៍៣ឆ្នាំក្នុងការដាំដំណាំស្រកានាគ ដែលបច្ចុប្បន្នគាត់បានមានស្រកានាគប្រមាណជា២០០០គុម្ព ទាំងដែលឱ្យផល និងមិនទាន់ឱ្យផល។ នៅក្នុងរយៈពេលបីឆ្នាំនៃការដាំដុះដំណាំស្រកានាគនេះ លោក គួយ នួន បានឱ្យដឹងថា ដំណាំស្រកានាគដែលដាំស្រឡះតែឯង អាចប្រឈមនឹងបញ្ហារលាកកម្តៅថ្ងៃ ព្រោះមិនមានម្លប់ដើម្បីកាត់បន្ថយកម្តៅព្រះអាទិត្យខ្លាំង។ លោកបញ្ជាក់ថា ការដាំដុះដំណាំស្រកានាគចម្រុះជាមួយដំណាំផ្សេងដែលមានម្លប់ខ្លះអាចជួយស្រកានាគអាចលួតលាស់ល្អ និងជៀសវាងពីជំងឺរលាកកម្តៅថ្ងៃ។ ជាមួយគ្នានេះដែរ ក៏អាចផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជាច្រើន ព្រោះស្លឹកឈើទាំងនោះយកមកពួនគល់ស្រកានាគ និងបង្កើតជាជីធម្មជាតិ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកបណ្ឌិត យ៉ង សាំង កុមារ ជាមួយលោក គួយ នួន៖

អានបន្ដ

គម្រោងសម្បូរនាគ(ទី២)

សហគមន៍ចម្ការសម្បូរនាគ (ទី២) ជាគម្រោងពង្រីកផ្ទៃដីដាំដុះជំហ៊ានទី២ ឈានទៅឱ្យគ្រប់ស្រកានាគ ១លានគុម្ព។ គោលបំណង ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការងារកសិកម្មរួមគ្នាបង្កើតជាសហគមន៍កសិដ្ឋាន​មួយដែលមានឈ្មោះថាសហគមន៍ចម្ការសម្បូរនាគ(ខេត្តព្រះវិហារ) ក្នុងគោលបំណង៖ ទទួលបានផលផ្លែស្រកានាគ និងកសិផលផ្សេងទៀតសម្រាប់បំពេញសេចក្តី ត្រូវការគ្រួសារ និងសម្រាប់បង្កើនប្រាក់ចំណូល។ ទទួល​បានឈើប្រណិត អាចនាំមកនូវប្រាក់ចំណូលរយៈពេល២០ឆ្នាំក្រោយ។ ចូលរួមលើកស្ទួយវិស័យកសិកម្ម បរិស្ថាន សេដ្ឋកិច្ចជាតិ និងបង្កើតការងារតាម ជនបទ។ រៀបចំឱ្យមានកន្លែងសម្រាប់រស់នៅ និងសម្រាកកម្សាន្តតាមបែបធម្មជាតិ។ ជារួមគោលបំណងចុងក្រោយបន្ទាប់ពីរយៈពេល ២ទៅ ៥ឆ្នាំក្រោយ គឺសមាជិក គ្រប់រូបក្លាយជា សេដ្ឋីស្រុកស្រែ ដែល​មានអ្នកថែទាំដី និងដំណាំដោយចាំយកតែផល និងលុយសប្បាយ។ សមាជិកទទួលបានផលប្រយោជន៍ដូចខាងក្រោម៖ ល.រ អត្ថាធិប្បាយ អ្នកបង់ «2500ម២/ចម្ការ» អ្នកបង់«10000ម២/ចម្ការ» ១ ផ្ទៃដីចម្ការ 2 500 ម២ / ចម្ការ 10 000 ម២ / ចម្ការ ២ កម្មសិទ្ធិដីធ្លី …

អានបន្ដ

ដំណាំស្រកានាគ

  ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។

អានបន្ដ