Home / 2020 / March

Monthly Archives: March 2020

បទពិសោធន៍ដាំដំណាំត្រកៀត (កសិករ កឹម ដុក)

ត្រកៀត គឺជារុក្ខ​ជាតិ​មួយ​ប្រភេទដុះល្អនៅ​ក្នុង​ទឹករាក់ៗ មាន​ពណ៌​ខៀវ​ស្រស់ គេ​ប្រើ​ដើម​និង​អាង​ធ្វើ​ជា​បន្លែ​សម្រាប់ស្លម្ជូរ អន្លក់ទឹកគ្រឿង និងធ្វើជាល្បោយនំបញ្ចុកដោយលាយជាមួយបន្លែដទៃទៀត។ កសិករ កឹម ដុក រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានបទពិសោធន៍ល្អក្នុងការដាំដំណាំត្រកៀតនេះ

អានបន្ដ

ការចិញ្ចឹមជ្រូកសាច់ជាលក្ខណៈគ្រួសារ

លោកពុ អ៊ុន គីម ជាកសិកររស់នៅភូមិស្រែខ្វាង  ឃុំជាងទង ​ស្រុកត្រាំកក់ ​ខេត្តតាកែវ ។  កោ្រយពីបានអានសៀវភៅស្តីពី  ​ការចិញឹមជ្រូកជាលក្ខណៈគ្រួ​សាររួចមក គាត់ក៏បានសាកល្បងតាម។ ក្នុងការចិញ្ចឹម គាត់ប្រើរយៈពេល៥ខែ ដែលជ្រូកគាត់មានទំងន់ ៧០គីឡូក្រាមក្នុងមួយក្បាល។ បទពិសោធន៍នេះ សូមបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

បទពិសោធន៍កំចាត់ជំងឺក្រាភ្លើងលើដំណាំស្រូវ

ការដាំដំណាំតែងតែជួបប្រទះនូវជំងឺ ជាពិសេសនៅលើដំណាំស្រូវ គឺកសិករតែងតែជួបប្រទះនូវជំងឺក្រាភ្លើង។ ក្នុងការកំចាត់ជំងឺនេះ កសិករមានបទពិសោធន៍ច្រើនផ្សេងៗគ្នាទៅតាមតំបន់រស់នៅរបស់គាត់។ ទស្សនាវដ្តីកសិករ ក៏បានចុះផ្សាយជាច្រើន​លេខ​មកហើយអំពីបទពិសោធន៍នៃការកំចាត់ជំងឺក្រាភ្លើងនេះ ហើយក៏មានកសិករជាច្រើនបានយកបទពិសោធន៍នោះទៅសាកល្បងតាម ដោយទទួលបានជោគជ័យ។

អានបន្ដ

បទពិសោធន៍ធើ្វស្រូវប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ (ប.វ.ស.)

លោកពូ ទូច សុង ជាកសិកររស់នៅភូមិចេ្រស ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ គាត់ជាកសិករសហការជាមួយអង្គការសេដាក។   ក្រោយពីបានទទួលការបណ្ដុះបណា្តលបចេ្ចកទេសកសិកម្មមួយចំនួនមក គាត់មានការចាប់អាម្មណ៍យ៉ាងខាំ្លងទៅលើបចេ្ចកទេស ប.វ.ស.។

អានបន្ដ

របៀបធ្វើជ្រក់ស្វាយ

ផ្លែស្វាយជាប្រភេទផ្លែឈើម្យ៉ាងដែលសម្បូរទៅដោយ វីតាមីនសេ ដែលអាចជួយដល់សុខភាពឆ្អឹង និងអ្នកមានជំងឺទឹកនោមផ្អែម។ កម្ពុជាសម្បូរស្វាយ ចាប់ពីខែកម្ភៈ ដល់ខែឧសភា។ តែទោះជាយ៉ាងណាស្វាយមិនអាចទុកបានយូរឡើយ វាងាយនឹងខូចគុណភាព ដូច្នេះដើម្បីចង់រក្សាទុកបានយូរ យើងអាចយកស្វាយខ្ចីទៅធ្វើជាជ្រក់ ឬ ត្រាំ បាន។

អានបន្ដ

ចង់ចិញ្ចឹមបង្កងបានជោគជ័យ គឺត្រូវសិក្សាស្វែងយល់ ៤០ចំណុច

បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗចង់ចេះចិញ្ចឹមបង្កង ចំណែកអ្នកបានចិញ្ចឹមរួចហើយ គឺកាន់តែចង់ទទួលបានជោគជ័យ ពីព្រោះតម្រូវការទីផ្សារកាន់តែធំ និងបានតម្លៃខ្ពស់។ ខាងក្រោមនេះ យើងបង្ហាញ ៤០ចំណុច ដែលនាំឲ្យអ្នកចិញ្ចឹមបង្កងទទួលបានជោគជ័យ៖

អានបន្ដ

សំរោងពុក ជារុក្ខជាតិឱសថ, កបនឹងជំងឺ បញ្ចុះលាមក ឃាត់ឈាមរបួស ពស់ចឹក ជួយរំលាយអាហារ រោគពោះវៀន រាកមូល ចុករោយ គ្រុនចាញ់

អានបន្ដ

បទពិសោធន៍ដាំដំណាំដំឡូងឈាមមាន់ (លោកយាយ ទុយ ទុំ)

ដំឡូងឈាមមាន់ គឺជាដំណាំដែលធន់នឹងភាពរឹងមាំស្ងួត មិនសូវជួបការលំបាកពីការបំផ្លាញសត្វ ចង្រៃ ងាយដាំ និងមិនចំណាយពេលថែទាំច្រើន។ កសិករដាំសម្រាប់ធ្វើជាអាហារបន្ទាប់បន្សំសម្រាប់បរិភោគក្នុងគ្រួសារដូចជា ស្ងោរហូប ឆឹងស្ករ ធ្វើជាការ៉េម យកទៅស្លការី ស្លឆ្លឹងជំនីជ្រូក ឬឆាជាដើម ទៅតាមតម្រូវការនិងការចូលចិត្ត។

អានបន្ដ

បទពិសោធន៍ដាំដំណាំគូឆាយស្លឹក

លោកពូ ម៉ែន​ ជ័យ ជាកសិកររស់នៅភូមិព្រៃតាឡើ ឃុំត្រពាំងកក់ ខេត្តតាកែវ មានបទពិសោធន៍ល្អក្នុងការដាំដំណាំគូឆាយស្លឹកសម្រាប់លក់។ គាត់ដាំលក់មួយឆ្នាំលើផ្ទៃដី៥០ម៉ែត្រការេ (៥x១០ម៉ែត្រ) និងអាចទទួលបានប្រាក់ចំណូលពី ៣ទៅ​៦ម៉ឺនរៀលក្នុងមួយខែ។ បទពិសោធន៍ទាំងនេះ គាត់ចេះដោយខ្លួនគាត់។ នៅពេលនេះ យើងសូមបង្ហាញជូនកសិករទុកជាគំនិតសាកល្បងដូចខាងក្រោម។

អានបន្ដ

ការកែច្នៃចំណីមាន់

លោកពូ នូ​ គឹមហ៊ាន ជាប្រធានភូមិកាឡីខាងជើង ឃុំស្ពឺ-​ក​ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ជាកសិករសហការក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ និងបច្ចេកទេសដែលណែនាំដោយអង្គការសេដាក​។ នៅពេលចាប់ផ្ដើមចិញ្ចឹមដំបូង គាត់មានតែមេមាន់ចំនួន២ក្បាល កូនចំនួន៧ និងបា១ក្បាលប៉ុណ្ណោះ។

អានបន្ដ