Home / 2020 / February

Monthly Archives: February 2020

រៀនធ្វើទូភ្ញាស់កូនមាន់ប្រើចង្កៀងប្រេងកាត និងការភ្ញាស់

បងប្រុស ឡាយ​ ផល្លាង ជាកសិកររស់នៅភូមិពេជ្រឥន្រ្ទា ឃុំបឹងត្រាញខាងជើង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើទូភ្ញាស់កូនមាន់ដែលមានលក្ខណៈសាមញ្ញ មាំ និងប្រើប្រាស់បានយូរអង្វែងដែលបទពិសោធន៍នេះ គាត់ចេះក្រោយពេលគាត់បានទៅរៀនជាមួយក្រុមបច្ចេកទេស មកពីប្រទេសវៀតណាម

អានបន្ដ

បទពិសោន៍ដាំដើមស្រកានាគទទួលបានផលខ្ពស់

ប្អូនស្រី រ៉េត ស្រីម៉ៅ ជាកសិករបង្គោលរបស់គម្រោងអង្គការសេដាក ដែលរស់នៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌល គិរី បានសហការជាមួយអង្គការសេដាក តាំងពីខែធ្នូ ឆ្នាំ២០០៩មកម្លេះ។ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ទស្សនកិច្ចសិក្សានៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងអានទស្សនាវដ្តីកសិករមក

អានបន្ដ

បទពិសោធន៍ព្យាបាលមាន់បាក់ឆ្អឹង

លោកពូ រស់ សារាយ ជាកសិករ និងជាអ្នកសម្របសម្រួលក្នុងគំរោងបក្សីភ្នំរីករាយប្រចាំភូមិកោះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ល្អក្នុងការព្យាបាលមាន់បាក់ឆ្អឹងយ៉ាងមានប្រសិទ្ធភាព។ ចំពោះបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

ក្បាលបាញ់ទឹកស្រោចដំណាំខ្នាតធំ PENGUIN HT-40G

កន្លងមក គេហទំព័រសហគមន៍សម្បូរសប្បាយ បានផ្សព្វផ្សាយរួចមកហើយនូវក្បាលបាញ់ទឹកស្រោចដំណាំ​។ នៅពេលនេះយើងផ្សព្វផ្សាយម្តងទៀត ដោយមានការប្រាប់ច្បាស់លាស់អំពីចំណុចនីមួយៗ ដើម្បីឲ្យបងប្អូនបានយល់ដឹងងាយស្រួសក្នុងការសំរេចចិត្តទិញឲ្យត្រូវនឹងតម្រូវការរបស់ខ្លួន។

អានបន្ដ

តំបន់ជាប់ឆ្នេរសមុទ្រ មានភ្លៀងពីតិចទៅមធ្យម

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដែលព្យាករណ៍ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ ក្នុងរយៈពេលនេះសីតុណ្ហភាពអប្បបរមានៅកម្ពុជាជាមធ្យមពី២១-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមា ពី ៣២ ដល់ ៣៤អង្សាសេ។

អានបន្ដ

បទពិសោធន៍ដាំក្ដាត

បងប្រុស ច័ន្ទ ដារ៉ា រស់នៅភូមិសេរីរ័ត្ន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ គាត់មានបទពិសោធន៍ដាំក្ដាតដុះលូតលាស់បានផលល្អ។ ក្ដាតនេះគាត់ដាំសំរាប់បរិភោគក្នុងគ្រួសារ និងលក់។ ចំពោះបទពិសោធន៍នៃការដាំនេះសូមបង្ហាញជូនដូចខាងក្រោម។

អានបន្ដ

បទពិសោធន៍ដាំដំណាំល្ហុង

លោកពូ សាំង ចន្ធី រស់នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង​ ខេត្តតាកែវ។​ លោកពូជាកសិករដែលបានសហការជា មួយអង្គការសេដាក តាំងពីឆ្នាំ២០០៤មកម្លេះ។ គាត់និយមចូលចិត្តដាំដំណាំ និងចិញ្ចឹមសត្វខ្លាំងណាស់។​ ល្ហុងរបស់គាត់ គឺមួយដើមអាចទទួលបានផ្លែចំនួន៨០ទៅ៩០ផ្លែក្នុងមួយឆ្នាំ។ចំពោះបច្ចេកទេសនៃការដាំល្ហុងសូមបង្ហាញដូចខាងក្រោម។

អានបន្ដ

បទពិសោធន៍កំចាត់មមាចត្នោត​ និងមមាចខៀវ

កសិករ ឆាយ ទូច រស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត គាត់មានបទពិសោធន៍ទៅលើការផលិតថ្នាំពុលផ្សំពីរុក្ខជាតិ ដើម្បីប្រើប្រាស់ទៅលើដំណាំស្រូវរបស់គាត់ និងធ្វើឲ្យគាត់ទទួលបានទិន្នផលខ្ពស់ ហើយក៏ជាបទពិសោធន៍ដែលល្អសំរាប់យកទៅអនុវត្តតាមចំពោះកសិករផ្សេងទៀត។

អានបន្ដ

បទពិសោធន៍ភ្ញាស់កូនបង្កងទឹកសាប

លោក ព្រំ វ៉ាត ជាកសិកររស់នៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ គាត់បានចាប់ផ្តើមចិញ្ចឹមត្រីនៅឆ្នាំ២០០៤ ដែលគាត់មានស្រះចំនួន២មានទំហំ ៣០០ម៉ែត្រការ៉េ ហើយរហូតមកដល់ឆ្នាំ២០១១ស្រះរហូតដល់ចំនួន៣៥ ដែលមានទំហំ ១.៥០០ម៉ែត្រការ៉េ នៅលើផ្ទៃដីសរុប ៤០.០០០ម៉ែត្រការ៉េ។

អានបន្ដ

អំពិលដីផ្កាលឿង ជារុក្ខជាតិឱសថ, កបនឹងជំងឺ កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកផ្លូនោម បញ្ចុះសម្ពាធឈាម បូសពិស សរសៃប្រសាទ លើសឈាម កាមរោគ ត្រអក ក្អកឈាម រលាក ពស់ចឹក…

អានបន្ដ