Home / 2019 / July

Monthly Archives: July 2019

របៀបសាមញ្ញខ្លះៗ ដើម្បីជួយឲ្យស្រូវបានផលច្រើន (ភាគ២ ភាគបញ្ចប់)

៦. ការបង្កល័ក្ខខ័ណ្ឌឲ្យឫសលូតលាស់បានពេញលេញល្អ យើងតែងតែគិតថាស្រូវជាដំណាំដែលត្រូវតែដាំក្នុងទឹក។ តាមពិត វាមិនមែនជាដំណាំក្នុងទឹកទេ វាគ្រាន់តែជារុក្ខជាតិដែលធន់នឹងទឹកបាន។ ដើម្បីឲ្យមានការដុះលូតលាស់បានល្អ ស្រូវក៏ត្រូវការល័ក្ខខ័ណ្ឌលូតលាស់ដែលមានខ្យល់ចេញចូលបានល្អ។

អានបន្ដ

ដីមានជីវិត ឬដីរស់, ជីបៃតង ឬជីស្រស់, ជីគីមី, សារធាតុសរីរាង្គ ឬសារធាតុជីវៈ, ឯកវប្បកម្ម

ដីមានជីវិត ឬដីរស់  អ្នកបច្ចេកទេសច្រើននិយាយថាដីរស់ ឬដីមានជីវិត មានន័យថា សំបូរដោយសារធាតុសរីរាង្គ ដែលពុករលួយ ឬមានជាតិមមោក ហើយនិងសំបូរទៅដោយមីក្រូសរីរាង្គ។

អានបន្ដ

អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់​រៀល (៣១ កក្កដា ២០១៩)

អានបន្ដ

របៀបសាមញ្ញខ្លះៗ ដើម្បីជួយឲ្យស្រូវបានផលច្រើន (ភាគ ១)

ដើម្បីជួយដល់ការខំប្រឹងប្រែងរបស់បងប្អូនកសិករក្នុងការបង្កើនផលស្រូវរដូវវស្សានេះមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) សូមលើកយកពីររបៀបសាមញ្ញៗមួយចំនួនសំរាប់បងប្អូនសាកល្បងតាមដូចខាងក្រោម៖

អានបន្ដ

ផ្កាម៉ោងបួន ឬ ផ្កាយួន ជារុក្ខជាតិឱសថ, កបនឹងជំងឺ ដុះសាច់បំពង់ក រលាកផ្លូវនោម រដូវមិនទៀង ក្អកធ្លាក់ឈាម ទឹកនោមផ្អែម រលាកដោះ បូស រើម

អានបន្ដ

ការកាត់ស្មៅប្រសើរជាងការបាញ់ថ្នាំពុលសម្លាប់ស្មៅ

  នាពេលបច្ចុប្បន្ន កសិករអ្នកធ្វើចម្ការ និយមបាញ់ថ្នាំពុលសម្លាប់ស្មៅ ដោយគាត់យល់ថាចំណេញដល់ពេលវេលា និងមិនសូវត្រូវការកម្លាំងពលកម្មច្រើន។ តែការបាញ់ថ្នាំពុលសម្លាប់ស្មៅ វានាំមកនូវបញ្ហាជាច្រើនដល់មនុស្ស និងបរិស្ថាន។ ១. វាពុលដល់មនុស្ស ២. វាសម្លាប់ ឬ រំខានដល់សត្វមានប្រយោជន៍ផ្សេងៗទៀត ជាពិសេសសត្វឃ្មុំដែលមានតួនាទីសំខាន់  ពាំលម្អងជួយឱ្យដំណាំមានផ្លែ ៣. វាប៉ះពាល់ដល់សុខភាពរបស់ដំណាំយកផល ៤. កាកសំណល់ថ្នាំហូរចូលក្នុងប្រព័ន្ធទឹកដែលនាំមកនូវការបំពុលដោយប្រយោល(ទឹក/ត្រី)។ យើងយល់ថាកសិករគួរឈប់ប្រើប្រាស់ថ្នាំពុលបាញ់ស្មៅ ដោយងាកមកប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅវិញ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដូចជា ១. ស្មៅដែលកាត់ហើយ ប្រើជាគម្របដី និងប្រើជាជីធម្មជាតិ។ នៅពេលស្មៅរលួយវាក្លាយជាជីធម្មជាតិដ៏ល្អ។ មួយណាទៀត វាជួយរក្សាដីឱ្យមានសំណើមបានយូរ និងការពារកុំឱ្យមានការហូរច្រោះ ២. មិនមានការបន្សល់ជាតិពុលក្នុងបរិស្ថាន ដែលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងដំណាំ ៣. ដំណាំមានសុខភាពលញអ ផលដំណាំមានសុវត្ថិភាពដល់អ្នកបរិភោគ និងទីផ្សារល្អ។ សូមបញ្ជាក់ផងដែរថា ទីផ្សារអន្តរជាតិបច្ចុប្បន្ននេះបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ទៅលើបរិមាណជាតិពុលដែលអនុញ្ញាតឱ្យសល់មានក្នុងដំណាំ ជាពិសេសថ្នាំពុលសម្លាប់ស្មៅនេះតែម្តង។ ហេតុនេះសូមកសិករខ្មែរ ជាពិសេសអ្នកធ្វើចម្ការសូមនាំគា្នបញ្ឈប់ការប្រើថ្នាំពុលសម្លាប់ស្មៅ ដើម្បីផលប្រយោជន៍ សុខភាព បរិស្ថាន …

អានបន្ដ

អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់​រៀល (៣០ កក្កដា ២០១៩)

អានបន្ដ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល

តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក​ចាយ​បន្លែ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

អានបន្ដ

ការគ្រប់គ្រង និងថែរក្សាកូនដំណាំ

ការដាំដំណាំមានច្រើនរបៀប ដូចជាការដាំដោយគ្រាប់ផ្ទាល់ ការដាំដោយប្រើមែក​ ទង ដើម និងមើម និងការដាំដោយបណ្តុះគ្រាប់​ហើយបានដកកូនទៅដាំឬទៅស្ទូង ។ ដំណាំបន្លែជាច្រើនប្រភេទ ត្រូវបានគេអនុវត្តការដាំរបៀបបណ្តុះកូនជាមុនសិនមុនដាំ ដោយគេយល់ថាវាអាចមានលក្ខណៈប្រសើរជាងការដាំដោយគ្រាប់​ផ្ទាល់ (ឧទាហរណ៍ ​ម្ទេស ​ត្រប់ ប៉េងប៉ោះ)។

អានបន្ដ

ដំណាំពហុប្រយោជន៍, ការដាំចំរុះ, ជីកំប៉ុស្ត, មមោក, មីក្រូសរីរាង្គ (មីក្រូសារពាង្គកាយ)

ដំណាំពហុប្រយោជន៍  ជាដំណាំដែលផ្តល់ផលប្រយោជន៍ច្រើនមុខដូចជា ទប់ស្កាត់ការហូរច្រោះដី របាំងទប់ខ្យល់ការពារដំណាំពីខ្យល់ខ្លាំង ជារបងរស់ ស្លឹកធ្វើជាចំណីសត្ វធ្វើជាជីស្រស់ ឬដាំដំណាំលាយចំរុះជាមួយដំណាំយកផលដទៃទៀត ធ្វើអុសដុត។ល។ ឧ. ដូចជា កន្ធំថេត អង្គាដី ម្រុំ។ល។ ដំណាំទាំងនេះគេដាំនៅតាមព្រំប្រទល់ដី។

អានបន្ដ