បឹងលំកុដ គឺជាបឹងមួយដែលមានទេសភាពស្រស់ស្អាត មិនចាញ់បឹងយក្ខឡោម ដែលគេនាំគ្នាល្បីនោះទេ ទាំងផ្ទៃបឹង ទេសភាពជុំវិញបឹង ប៉ុន្តែមានទំហំតូចជាងបឹងយក្ខឡោម។ បឹងលំកុដទើបត្រូវបានគេប្រទះឃើញ ស្ថិតនៅក្នុងភូមិសមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី ការបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ដែលមានផ្ទៃដីទំហំ ១១០,៩១ (មួយរយដប់ហិកតា និងកៅសិបមួយអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងលំកុដ មានចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីផ្លូវបំបែកទីរួមស្រុកលំផាត់។ បឹងនេះមានទម្រង់ស្រដៀងគ្នាទៅនឹងបឹងយក្ខឡោម ផ្ទៃទឹកបឹង និងសម្រស់ទេសភាពជុំវិញបឹង ខុសគ្នាត្រង់បឹងនេះមានរាងទ្រវែង និងតូចជាងបឹងយក្ខឡោមបន្តិច។ អ្វីដែលគួរឱ្យទាក់ទាញអារម្មណ៍ទៀតនោះ គឺបឹងនេះនៅពេលល្ងាចភ្ញៀវទេសចរអាចឈរគយគន់ថ្ងៃលិចបាំងបិតនឹងដុំពពកខ្មៅបង្កើតទៅជាស្បែរាត្រីនៃភពផែនដីដោយក្តីរីករាយ៕
អានបន្ដDaily Archives: June 24, 2019
ក្រុមទីផ្សារសរីរាង្គសេដាកមានសម្របសម្រួលការផ្គត់ផ្គង់ កាហ្វេសរីរាង្គសុទ្ធ១០០%
ក្រុមទីផ្សារសរីរាង្គសេដាកមានសម្របសម្រួលការផ្គត់ផ្គង់ កាហ្វេសរីរាង្គ ដែលមានប្រភេទ និងគុណភាពកាហ្វេដូចខាងក្រោមនេះ៖ កាហ្វេសរីរាង្គសេដាក – ប្រភេទកាហ្វេ Robusta មកពីទីដីប៊ូស្រា ខេត្តមណ្ឌលគិរី ដែលកសិករដាំដុះតាមស្តង់ដាសរីរាង្គអង្គការសេដាក និងមានការត្រួតពិនិត្យគុណភាព ដោយអង្គការសេដាក់។ – ប្រភេទកាហ្វេ Arabica មកពីតំបន់ Samen ប្រទេស Timor leste (ទីម័រខាងកើត) ដែលកសិករដាំដុះតាមរបៀបព្រៃធម្មជាតិ (កសិរុក្ខកម្ម) គ្មានប្រើធាតុចូល (Inputs) ពីខាងក្រៅ ដើម្បីបង្កើនផល។ អង្គការ YMCA និងKOICA ប្រទេសកូរ៉េខាងត្បូង ជាអ្នកគាំទ្រដល់កសិករ។ – មានកាហ្វេគ្រាប់ឆៅ មានកាហ្វេលីងហើយ មានកាហ្វេម្ស៉ៅ និងកាហ្វេកញ្ចប់តូចៗ (Drip)។ – មានកាហ្វេលីងកម្រិតខ្លាំង ធម្យម និងខ្សោយ តាមតម្រូវការជាក់ស្តែង។ – មានកាហ្វេ Robusta ១០០% ឬ …
អានបន្ដស្ពានឈើប្រវែង២១៥ម៉ែត្រនៅប្រាសាទបេងមាលា បានស្ថាបនារួចជាស្ថាពរ
តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈេីចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។
អានបន្ដស្ពានកោះប៉ែន ក្លាយជាកន្លែងលំហែកាយនាពេលល្ងាចរបស់ក្រុមយុវវ័យ
ស្ពានថ្មកោះប៉ែននេះបានចាប់សាងសង់ឡើងដំបូងនៅខែឧសភា ឆ្នាំ២០១១ និងរួចរាល់នៅឆ្នាំ២០១៨ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
អានបន្ដ