Daily Archives: May 14, 2019
ធ្វើស្រែធ្វើឲ្យល្អ ផលកើនបន្តរៀងរាល់ឆ្នាំ
លោក សំ រឿន ជាកសិកររស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានអាយុជាង ៥០ឆ្នាំ រៀនបានថ្នាក់ទី៨ថ្មី។ គាត់មានតួនាទីជាប្រធានសមាគមអភិវឌ្ឍន៍កសិកម្មភូមិត្រពាំងជ្រៃ ដែលសមាគមនេះកើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដោយមានការគាំទ្រដំបូងពីអង្គការសេដាក។ សមាគមនេះចាប់ផ្តើមដំបូងមានសមាជិកចំនួន១២នាក់ បច្ចុប្បន្នមានសមាជិកចំនួន៤៦នាក់។ ទុនសន្សំដំបូងមានចំនួន១២ម៉ឺនរៀល បច្ចុប្បន្នទុនសន្សំកើនបាន ១២លានរៀល។ ភូមិត្រពាំងជ្រៃ មានគ្រួសារសរុបចំនួន១២០គ្រួសារ ក្នុងនោះមាន៣៣គ្រួសារ បាននឹងកំពុងដើរតាមផ្លូវដូចលោក សំ រឿន យ៉ាងពិតប្រាកដ ដែលធ្វើឲ្យជីវភាពធូរធារតាមរយៈការធ្វើស្រែយកផលស្រូវដ៏សន្ធឹកសន្ធាប់នោះ។ ក្នុងចំណោម ៣៣គ្រួសារនេះ ពួកគាត់បានសហការចងក្រងជាក្រុមផលិតស្រូវសរីរាង្គពូជក្រអូបលក់ជាសហគមន៍ដែលមួយឆ្នាំៗលក់បានចំនួន ១០០តោន ដោយមានការត្រួតពិនិត្យគុណភាព និងទទួលស្គាល់ពីស្ថាប័នចំនួន ៣ គឺ៖
អានបន្ដលោក សាក់ ផុន អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង១ឆ្នាំ ពីទុរេន និងសាវម៉ាវ
លោក សាក់ ផុន គឺជាកសិករជោគជ័យមួយរូប និងជាបេក្ខជនសេដ្ឋីស្រុកស្រែ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រកបមុខរបរដាំទុរេន និងសាវម៉ាវ ប៉ុន្តែលោកអាចមានជីវភាពរស់នៅស្រួលបួល។ នេះជាការលើកឡើងយ៉ាងរីករាយរបស់លោក សាក់ ផុន។ ឆ្លើយមកកាន់ក្រុមការងារសម្បូរសប្បាយ ដោយក្តីរីករាយបេក្ខជនសេដ្ឋីស្រុកស្រែរូបនេះបានឱ្យដឹងថា លោកអាចរកចំណូលបានពីខ្ទង់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ពីការប្រមូលផលទុរេនចំនួន១៧០ដើម និងសាវម៉ាវ១០០ដើម។ លោក សាក់ ផុន បានឱ្យដឹងបន្តថា ទុរេនរបស់លោកអាចលក់បានក្នុង ១គីឡូក្រាម តម្លៃរវាងពី ១២.០០០រៀល ទៅ ២៥.០០០រៀល ចំណែកសាវម៉ាវតម្លៃ ៥.០០០រៀល ទៅ ១៥.០០០រៀល ក្នុង១គីឡូក្រាម។ កាលដើមឡើយ លោក ក៏ធ្លាប់ប្រើប្រាស់ថ្នាំគីមីបាញ់ទៅលើដំណាំរបស់លោក ដែលមាន ទុរេន និងសាវម៉ាវនេះដែរ ប៉ុន្តែក្រោយពីបានទទួលការណែនាំពីភ្នាក់ងារចងក្រងក្រុមផលិតបន្លែ ផ្លែឈើ របស់អង្គការសេដាក់ ប្រចាំខេត្តកោះកុងមក លោកក៏បញ្ឈប់នៃការប្រើប្រាស់ថ្នាំគីមីទាំងនោះបន្តទៀត ហើយដោយមកដាំតាមគោលការណសរីរាង្គសេដាក់វិញម្តង។ នេះជាការបញ្ជាក់របស់លោក សាក់ …
អានបន្ដតើរថយន្តមួយណាមានសិទ្ធិអាទិភាពទៅមុន?
ប្រភពរូបភាព គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន សហគមន៍សម្បូរសប្បាយ
អានបន្ដ(១៤ ឧសភា ២០១៩) តើភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់អាចកើតមាននៅតំបន់ណាខ្លះក្នុងប្រទេសខ្មែរ?
សូមមើលគំនូសពណ៌លឿងនៅលើផែនទីនៃប្រទេសកម្ពុជា និងមើលការពន្យល់ប្រអប់ពណ៌នៅខាងស្តាំដៃ!
អានបន្ដពាក្យទាំងនេះក្នុងចំណោមពាក្យជាច្រើនទៀត ដែលលោកអ្នកតែងតែច្រឡំ
សហគមន៍សម្បូរសប្បាយ
អានបន្ដ