អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។
អានបន្ដDaily Archives: May 3, 2019
អគ្គនាយកអាជ្ញាធរជាតិអប្សរានិងតំណាងស្ថានទូតបារាំងចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច
ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំង
អានបន្ដពិព័រណ៍កម្ពុជា២០១៩ នៅឧទ្យានយុ៉យុ៉ហ្គិ នៃប្រទេសជប៉ុន
តើលោក លោកស្រីធ្លាប់បានឮអំពីពិព័រណ៍កម្ពុជាដែលតែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅឧទ្យានយុ៉យុ៉ហ្គិ ដែលជាឧទ្យានធំជាងគេនៅកណ្តាលទីក្រុងតូក្យូដែរឬទេ?
អានបន្ដស្តេចបន្លែ ម៉ូរ៉ូហេយ៉ា របស់ជនជាតិជប៉ុន អាចការពារស្ត្រីឲ្យគេចផុតពីជំងឺគីស
ដើមម៉ូរ៉ូហេយ៉ា គឺជាប្រភេទបន្លែមួយដែលជនជាតិជប៉ុនចាត់ទុកថាជា ស្តេចបន្លែ ដែលអាចជួយការពារស្ត្រីពីជំងឺគីសដ៏មានប្រសិទ្ធភាពបំផុត។
អានបន្ដពាក្យមួយចំនួននេះ ដែលលោកអ្នកតែងតែយល់ច្រឡំ
ពាក្យមួយចំនួនខាងក្រោមនេះ ក្នុងចំណោមពាក្យជាច្រើនទៀតដែលលោកអ្នកតែងតែយល់ច្រឡំ និងនាំឲ្យសរសេរខុស
អានបន្ដអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល (៣ ឧសភា ២០១៩)
ខាងក្រោមនេះ ជាតារាងអត្រាប្តូរប្រាក់រៀល ជាមួយរូបិយបណ្ណប្រទេសផ្សេងៗ ប្រភព គេហទំព័រធនាគារជាតិនៃកម្ពុជា សហគមន៍សម្បូរសប្បាយ
អានបន្ដគ្រួសារលោក អោក សុខ អាចរកចំណូលពីការធ្វើនំខ្មែរដល់ទៅ៥០ម៉ឺនរៀលក្នុងមួយថ្ងៃ
លោក អោក សុខ មានវ័យ ៧០ឆ្នាំ (២០១៩) ដែលបច្ចុប្បន្នលោកគឺមេភូមិឃ្លាំង ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារសហគមន៍សម្បូរសប្បាយឲ្យដឹងថា គ្រួសាររបស់លោកអាចរកប្រាក់ចំណូលប្រចាំថ្ងៃពីការធ្វើនំខ្មែរជាមធ្យមពី ៧ម៉ឺនរៀលទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយពេលខ្លះអាចរកបានទៅដល់ ៥០ម៉ឺនរៀលក្នុងមួយថ្ងៃក៏មាន។ បុរសវ័យ៧០ឆ្នាំរូបនេះបន្តឲ្យដឹងថា គ្រួសាររបស់លោកបានចាប់ផ្តើមមុខរបរធ្វើនំខ្មែរនេះឡើង នៅឆ្នាំ២០០០ ក្រោយពីប្រពន្ធរបស់លោក គឺអ្នកស្រី ឡាច ណាត បានលាឈប់ពីនាយិកាសាលាមត្តេយ្យ សហគមន៍។ លោកថា ដោយគិតថាវ័យចាស់ណាស់ទៅហើយ ប្រពន្ធរបស់លោកបានសម្រេចចាប់យកអាជីពជាអ្នកធ្វើនំខ្មែរចម្រុះលក់គ្រាន់នឹងរកកម្រៃចិញ្ចឹមជីវិតទៅថ្ងៃអនាគត បន្ទាប់ពីប្រពន្ធរបស់លោកលាឈប់ពីនាយិកាសាលាមត្តេយ្យសហគមន៍នាពេលនោះ។ នំដែលគ្រួសាររបស់លោក អោក សុខ ធ្វើនោះ មានដូចជា នំអន្សមជ្រូក នំអន្សមចេក នំគម នំបត់ នំកែង ឬនំអ៊ួ អន្សមត្នោត និងនំត្នោត។ ដែលជាមធ្យមលោកធ្វើអស់អង្ករចំនួនពី ៧ ទៅ ១០គីឡូក្រាម ឬក៏អាចដល់ទៅ៣០គីឡូក្រាម បើមានអ្នកបញ្ជាទិញច្រើន។ មិនត្រឹមតែធ្វើលក់ធម្មតានោះទេ លោកក៏មានទទួលធ្វើសម្រាប់ពិធីផ្សេងៗ មានដូចជាពិធីមង្គលការជាដើម …
អានបន្ដ