Home / Uncategorized

Uncategorized

រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រហាត់ទឹកឈើដ៏ធំមួយដែលជាអត្តសញ្ញាណមួយរបស់ខេត្តសៀមរាប មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ នឹងត្រូវរៀបចំពិធីប្រុងពលីជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

អានបន្ដ

ស្ថានីយ៍ផលិតពូជត្រី ៧ មករា មានលក់កូនត្រី

មានប្រជាពលរដ្ឋមួយចំនួន ពីសេសអ្នកនៅប៉ែកខាងត្បូងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចង់ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ប៉ុន្តែមិនដឹងទៅទិញកូនត្រីនៅកន្លែងណា។ នៅពេលនេះ សហគមន៍សម្បូរសប្បាយ ប្រាប់ទីតាំងមួយកន្លែងដែលមានលក់កូនត្រីជាច្រើនប្រភេទ ពិសេសកូនត្រីអណ្តែង។

អានបន្ដ

អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

សេចក្តីភ័យខ្លាចបំផ្លាញជីវិតស្រស់ថ្លារបស់អ្នក ច្រើនជាងអ្វីដែលអ្នកអាចគិតដល់។ ក្នុងគុណសម្បត្តិជាមនុស្ស យើងគ្រប់គ្នាមានសក្តានុពល ក្លាយជាអ្នកដឹកនាំដោយមិន​ចាំបាច់មានឋានៈ​តួនាទី ហើយអាចសម្រេចកិច្ចការធំៗ ដែលជួយជំរុញទឹកចិត្តអ្នក​នៅជុំវិញយើង តាមរយៈភាពជាគំរូឈានមុខរបស់យើង។ ក៏ប៉ុន្តែ សំឡេងភ័យខ្លាច ដែលបន្លឺតិចៗ ចេញពីគំនិត​របស់អ្នក រារាំងអ្នក​មិនឲ្យហ៊ានធ្វើកិច្ចការ​ធំៗទាំងឡាយដែល​អ្នកចង់សាកល្បង។ កាលពីឆ្នាំមុន ខ្ញុំមានឱកាសបាន​ទៅកំសាន្តនៅ​ប្រទេសនូវែលសេឡង់​រយៈពេល ៣សប្តាហ៍។ ពេលនោះ ខ្ញុំមានលទ្ធភាពបានទៅ​លេងកីឡាជិះស្គីនៅ​លើភ្នំ។ ឧទ្ធម្ភាគចក្រ​បានយកអ្នក​ទៅទម្លាក់នៅ​លើកំពូលភ្នំ រួចអ្នកត្រូវជិះស្គី​ចុះមកក្រោម។ វាជាបទពិសោធន៍​មួយ​នៃការប្រឈម ការរំភើប និងពោរពេញដោយ​មេរៀនសម្រាប់​ការរីកលូតលាស់។ ខាងក្រោមនេះ ជាមេរៀនខ្លះៗ​ដែលយើងអាចយក​មកអនុវត្តសម្រាប់ការ​ដឹកនាំធុរកិច្ច និងជីវិត។ ១. អ្នកមិនរីកលូតលាស់ទេនៅក្នុងស្ថានភាពងាយស្រួល             អ្វីដែលខ្ញុំចង់និយាយគឺថា បើអ្នកស្ថិតក្នុងស្ថានភាពដែលសុខស្រួល អ្នកនឹង​មិនលូតលាស់​ទៅមុខទេ។ ក៏ប៉ុន្តែ បើអ្នកហ៊ានប្រឈម​តទល់នឹងអ្វីដែល​អ្នកខ្លាច ដើរទៅដល់ដែន​កំណត់​របស់អ្នក អ្នកនឹងដឹងថា ដែនកំណត់របស់​អ្នកនឹងលូតទៅ​មុខតទៀត។ ២. អ្នកមិនដឹងទេ រហូតទាល់តែអ្នកសាកល្បង            វាងាយស្រួលណាស់ដែលខ្ញុំអាចបដិសេធឱកាស​ក្នុងការជិះស្គីពី​លើភ្នំខ្ពស់ដែល​គួរឲ្យខ្លាច។ ខ្ញុំអាចស្វែងរកលេសរាប់ពាន់​ក្នុងការបដិសេធធ្វើរឿងនេះ។ ក៏ប៉ុន្តែ អ្នកដឹកនាំដែលមិនចាំបាច់​មានឋានៈតួនាទី​ មិនឲ្យឱកាសដ៏ល្អ​នេះរំលងបានទេ។ ដូច្នេះ ខ្ញុំក៏ចាប់យកឱកាសដ៏កម្រ​នេះ ដើម្បីទទួលបាន​បទពិសោធន៍ថ្មី។ …

អានបន្ដ