Home / អាហារ និង សុខភាព

អាហារ និង សុខភាព

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។

អានបន្ដ

វិធីធ្វើជ្រក់ត្រចៀកជ្រូក និងជ្រក់ជើងមាន់

ជ្រក់ត្រចៀកជ្រូក និងជ្រក់ជើងមាន់ គឺធ្វើដោយមានគ្រឿងផ្សំដូចគ្នា ហើយជាមុខម្ហូបសម័យទំនើបនេះ ដែលគេធ្វើឡើងសំរាប់ជាគ្រឿងក្លែម ឆុងជាមួយមី ឬហូបជាមួយបាយក៏បាន។ អ្នកស្រី អ៊ឹម បូរ៉េត រស់នៅរាជធានីភ្នំពេញ ធ្លាប់ធ្វើជ្រក់ត្រចៀកជ្រូក និងជ្រក់ជើងមាន់ ឬចំរុះគ្នាក៏បាន បង្ហាញពីរបៀបធ្វើដូចខាងក្រោម។

អានបន្ដ

វិធីធ្វើចាហួយ និងបង្អែមប្រក្រុង (ព្រះក្រុង)

ចាហួយប្រក្រុង គឺធ្វើមកពីរុក្ខជាតិវល្លិ៍ប្រក្រុងដែលរុក្ខជាតិនេះច្រើនដុះនៅតាមព្រៃ ព្រៃរបោះ ឬនៅតាមដីចម្ការដោយវារនឹងដី ឬតោងឡើងតាមដើមរុក្ខជាតិផ្សេងៗទៀត។ ចាហួយប្រក្រុងគេយកធ្វើជាបង្អែមដោយដាក់ស្ករ (ទឹកស្ករ ឬស្ករនៅជាគ្រាប់) ទឹកដោះគោខាប់ និងទឹកខ្ទិះ។

អានបន្ដ

របៀបធ្វើ តាប៉ែខ្មៅ

តាប៉ែ គឺជាបង្អែមមួយប្រភេទ ដែលប្រជាជនខ្មែរមួយចំនួនចេះធ្វើ និងចូលចិត្តហូបតាំងពីយូរយារណាស់មកហើយ។ តាប៉ែ គឺមានតាប៉ែខ្មៅដែលធ្វើពីអង្ករដំណើមខ្មៅ និងតាប៉ែសដែលធ្វើពីអង្ករដំណើម​ស។ ស្ត្រីវ័យកណ្តាលម្នាក់ដែលធ្វើតាប៉ែលក់នៅរាជធានីភ្នំពេញឈ្មោះ រស់ សាវី បានប្រាប់អំពីរបៀបធ្វើតាប៉ែខ្មៅដូចខាងក្រោម។

អានបន្ដ

វិធីពិនិត្យមើលស៊ុតឲ្យដឹងល្អឬស្អុយ និងរបៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប

នៅពេលនេះ គេហទំព័រសហគមន៍សម្បូរសប្បាយ សូមណែនាំបងប្អូនឲ្យចេះពិនិត្យមើលស៊ុត (ពងទា មាន់…) ឲ្យដឹងល្អឬស្អុយ? និងរបៀបជ្រើសរើសប្រភេទសាច់សាច់គោឲ្យត្រូវនឹងមុខម្ហូប ដើម្បីបរិភោគទៅមានរសជាតិឆ្ងាញ់ពិសាត្រូវចិត្តចាប់មាត់

អានបន្ដ

ដៃស្អាត សុខភាពល្អ

ដៃស្អាត សុខភាពល្អ, ហេតុអ្វីបានជាយើងត្រូវលាងសម្អាតដៃជាមួយសាប៊ូ? ពីព្រោះដៃរបស់យើង គឺជាផ្លូវចម្លងមេរោគជាច្រើន ។ តើគួរលាងសម្អាតដៃនៅពេលណា? លាងសម្អាតដៃឲ្យបានត្រឹមត្រូវ តើគេលាងរបៀបណា? ខាងក្រោមនេះគឺជាចម្លើយ។

អានបន្ដ

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសុខភាពល្អប្រសើរ និងមានសេចក្តីសុខខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ប៉ុន្តែមានអ្នកខ្លះមិនដឹងធ្វើដូចម្តេច អ្នកខ្លះដឹងហើយតែអនុវត្តមិនបាន១០០%ដោយសារទម្លាប់។ ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនចំពោះមនុស្សមានអាយុលើសពី ៤០ឆ្នាំ។

អានបន្ដ

អត្ថប្រយោជន៍ផ្លែល្មុត ចំពោះសុខភាព

ជាទូទៅយើងពិតជាមិនធ្លាប់បានដឹងពីអាថ៌កំបាំងនៃអត្ថប្រយោជន៍ដែលផ្ទុកនៅក្នុងផ្លែល្មុតនោះទេ ផ្លែល្មុតស្រស់ ជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដ៏មានប្រយោជន៍។

អានបន្ដ

វិធីចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ និងទន់ឆ្ងាញ់

ក្នុងការចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ទន់ឆ្ងាញ់ ជាដំបូងត្រូវជ្រើសរើសស៊ុត ដែលថ្មីស្រស់ចំនួន៤ទៅ៥គ្រាប់ឡើងទៅ។ បន្ទាប់​មកគោះស៊ុតដាក់ក្នុងចានផ្សំគ្រឿង ដោយដាក់ទឹកត្រីតាមចំណូលចិត្ត រួចវាយក្រឡុកឲ្យវាចូលគ្នាសព្វ។

អានបន្ដ

វិធីទុកស៊ុត (ពង) ឲ្យបានយូរ

បើចង់រក្សាស៊ុតឲ្យបានយូរ អស់លោកអ្នក គួរអនុវត្តនូវវិធីពីរចំណុចដូចខាងក្រោម៖ ១. នៅពេលទិញស៊ុត ឬបានស៊ុតមកហើយ មិនចាំបាច់ធ្វើការលាងសំអាតទេ ពីព្រោះសារជាតិទន់ៗនៅត្រង់សម្បកស៊ុតមានរន្ធធ្លុះធ្លាយជាច្រើនកន្លែង ពីព្រោះតែមូលហេតុនេះហើយមេរោគ និងខ្យល់អាចជ្រាបចូលបានយ៉ាងងាយដែលនាំឲ្យស៊ុតឆាប់ខូចណាស់។ បើក្នុងករណីចាំបាច់ត្រូវលាងសំអាត អ្នក​គប្បីជូតឲ្យស្អាត និងស្ងួតរួចហើយប្រើប្រេងរុក្ខជាតិលាបស្តើងៗជុំវិញសំបកស៊ុតដើម្បីបិទបាំងរន្ធធ្លុះធ្លាយនោះ។ វិធីនេះអាចជួយការពារមិនឲ្យមេរោគចូលលុកលុយ ហើយអាចជួយរក្សាស៊ុតបានរយៈពេលពី ៣ទៅ៤សប្តាហ៍។ ២. នៅពេលទុកដាក់ស៊ុត អស់លោកអ្នក គួរដាក់ខាងគូទស្រួចចុះក្រោម ដើម្បីជួយមិនឲ្យពពុះខ្យល់អាកាសដែលនៅផ្នែកម្ខាងទៀតរុញច្រានស៊ុតក្រហមឲ្យជាប់សំបករហូតងាយឆាប់ខូច។ ការទុកដាក់តាមវិធីនេះ នៅពេលដែលគោះស៊ុត ឬស្ងោរស៊ុត យើងនឹងបានស៊ុតក្រហមពេញគ្រាប់ជាមិនខានឡើយ៕ រក្សា ខ្មែរ សហគមន៍សម្បូរសប្បាយ

អានបន្ដ