Home / វប្បធម៌និងទេសចរណ៍

វប្បធម៌និងទេសចរណ៍

កសិដ្ឋានទេសចរណ៍៖ ឱកាសថ្មីសម្រាប់កសិករ

  កសិដ្ឋានទេសចរណ៍ជាកន្លែងដែលអាចយើងរកចំណូល ក្រៅពីលក់ផលិតផល និងសេវាទេសចរណ៍ដល់អ្នកទីក្រុងដែលត្រូវការចំណីអាហារដែលមានប្រភពច្បាស់លាស់ និងកន្លែងសម្រាប់មកសម្រាក់កម្សាន្តតាមបែបធម្មជាតិ។ ការអភិវឌ្ឍកសិដ្ឋានទេសចរណ៍ជានិន្នាការថ្មីមួយនៅក្នុងសង្គម ហើយជាមុខរបរល្អមួយ ជាពិសេសសម្រាប់អ្នកស្រឡាញ់ការងារ និងរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិនៅតំបន់ជនបទ។ សម្រាប់អ្នកដែលមានអាជីពស្រាប់ជាកសិករ ឬអ្នកមានកសិដ្ឋានស្រាប់ ការអភិវឌ្ឍកសិដ្ឋានក្លាយជាកសិដ្ឋានទេសចរណ៍ និងនាំមកនូវផលប្រយោជន៍បន្ថែមដូចជា ការលក់ផលិតផលបានតម្លៃថ្លៃនៅលើកសិដ្ឋាន និងការបានចំណូលបន្ថែមពីសេវាទេសចរណ៍។ សហគមន៍សម្បូរសប្បាយបាន នឹងកំពុងគាំទ្រនូវការអភិវឌ្ឍកសិដ្ឋានទេសចរណ៍ និងតំបន់កសិ-ទេសចរណ៍សម្បូរសប្បាយ។ លោកអ្នកដែលចង់ក្លាយជាសមាជិកសហគមន៍កសិ-ទេសចរណ៍សម្បូរសប្បាយ សូមធ្វើការចុះឈ្មោះចូលរួមក្នុងបណ្តាញសង្គម ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងបន្ថែមទាក់ទងវិស័យកសិ-ទេសចរណ៍ ក៏ដូចជាសកម្មភាពផ្សេងៗរបស់សហគមន៍សម្បូរសប្បាយ។ ដោយឡែកយើងមានកម្មវិធីពង្រឹងសមត្ថភាពដល់លោកអ្នកដែលចង់កសាងខ្លួនក្លាយជាអ្នកគ្រប់គ្រងកសិដ្ឋានទេសចរណ៍ និងចង់អភិវឌ្ឍខ្លួនក្លាយជាអ្នកគ្រប់គ្រងកសិដ្ឋានទេសចរណ៍។ យើងស្វាគមន៍រាល់ការចូលរួមរបស់លោកអ្នកក្នុងការកសាងកម្ពុជាសម្បូរសប្បាយតាមរយៈការកសាងតំបន់កសិ-ទេសចរណ៍សម្បូរសប្បាយ និងកសិដ្ឋានទេសចរណ៍៕   សហគមន៍សម្បូរសប្បាយ

អានបន្ដ

អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋានជួសជុលស្រះអង្គរវត្តខាងជើងដើម្បីពន្លឿនការងារ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិបាកក្នុងការបំពេញការងារ ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋាននេះបន្ថែម ដើម្បីមានភាពងាយស្រួលដល់ការបំពេញការងារនិងពន្លឿនសកម្មភាពជួសជុល។

អានបន្ដ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវការទ្រុឌទ្រោមខ្លាំង

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទទន្លេស្ងួតជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២របស់ព្រះបាទជ័យវរ្ម័នទី៧ មានទីតាំងស្ថិតនៅទិសខាងជើងក្រុងអង្គរធំ កសាងឡើងនាចុងស.វ.ទី១២។ មកដល់ពេលនេះ តួប្រាសាទ គ្រឹះប្រាសាទ និងរចនាសម្ពន្ធផ្សេងៗទៀតរបស់ប្រាសាទបានរងនូវការខូចខាតជាខ្លាំង

អានបន្ដ

បដិមាធំមួយត្រូវបានប្រទះឃើញនៅក្នុងកសិន្ធុប្រាសាទព្រះគោ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។

អានបន្ដ

ការសិក្សាពីកុលាលភាជន៍ គឺដើម្បីដឹងពីជីវភាពរស់នៅរបស់មនុស្សបុរាណ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ប្រវត្តិនៃការស្រាវជ្រាវអង្គរធំ៖ ករណីសិក្សាអំពីកុលាលភាជន៍»

អានបន្ដ

វត្តដំរីស ក្នុងខេត្តក្រចេះ មានប្រវត្តិជាង១០០ឆ្នាំ ប៉ុន្តែមិនបន្សល់ដានប្រវត្តិសាស្ត្រ

វត្តដំរីស ជាវត្តមួយស្ថិតនៅតាមបណ្តោយទន្លេមេគង្គលើ ជាប់ព្រំដែនកម្ពុជា-ឡាវសព្វថ្ងៃ ស្ថិតក្នុងភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តក្រចេះ មានប្រវត្តិជាង១០០ឆ្នាំមកហើយ ប៉ុន្តែគ្មានបន្សល់ស្លាកស្នាមដានប្រវត្តិសាស្ត្រអ្វីឡើយ ក្រៅតែពីដើម​ពៅធិ៍ធំមួយដើមនៅមុខវត្ត។

អានបន្ដ

ជប៉ុនចង់បង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភាគីជប៉ុនបានលើកឡើងនូវគោលបំណងនៃការបង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរដ៏ផូរផង់ឱ្យបានទូលំទូលាយទៅកាន់ពិភពលោកថែមទៀត។

អានបន្ដ

អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ ចែករំលែកបទពិសោធន៍និងចំណេះដឹងដល់អ្នកជំនាញថៃ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរចំនួនបីរូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ត្រូវាបាននាយកដ្ឋានវិចិត្រសិល្បៈថៃ អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី

អានបន្ដ

ជួសជុលបង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតា នៅក្លោងទ្វារដីឆ្នាំង

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការ​បើកការដ្ឋានជួសជុលកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។

អានបន្ដ

អនុក្រឹត្យ ស្តីពី ការបង្កើតតំបន់ការពារទេសភាព«បឹងលំកុដ»

បឹងលំកុដ គឺជាបឹងមួយដែលមានទេសភាពស្រស់ស្អាត មិនចាញ់បឹងយក្ខឡោម ដែលគេនាំគ្នាល្បីនោះទេ ទាំងផ្ទៃបឹង ទេសភាពជុំវិញបឹង ប៉ុន្តែមានទំហំតូចជាងបឹងយក្ខឡោម។ បឹងលំកុដទើបត្រូវបានគេប្រទះឃើញ ស្ថិតនៅក្នុងភូមិសមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី ការបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ដែលមានផ្ទៃដីទំហំ ១១០,៩១ (មួយរយដប់ហិកតា និងកៅសិបមួយអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងលំកុដ មានចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីផ្លូវបំបែកទីរួមស្រុកលំផាត់។ បឹងនេះមានទម្រង់ស្រដៀងគ្នាទៅនឹងបឹងយក្ខឡោម ផ្ទៃទឹកបឹង និងសម្រស់ទេសភាពជុំវិញបឹង ខុសគ្នាត្រង់បឹងនេះមានរាងទ្រវែង និងតូចជាងបឹងយក្ខឡោមបន្តិច។ អ្វីដែលគួរឱ្យទាក់ទាញអារម្មណ៍ទៀតនោះ គឺបឹងនេះនៅពេលល្ងាចភ្ញៀវទេសចរអាចឈរគយគន់ថ្ងៃលិចបាំងបិតនឹងដុំពពកខ្មៅបង្កើតទៅជាស្បែរាត្រីនៃភពផែនដីដោយក្តីរីករាយ៕    

អានបន្ដ