លោកពូ អ៊ុន អឿន ជាកសិកររស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ដាំដំណាំស្ពៃក្តោបបានទិន្នផលខ្ពស់ ដោយប្រើប្រាស់ជីធម្មជាតិ។ នៅលើផ្ទៃដី១០០ម៉ែត្រការ៉េ គាត់ទទួលបានប្រាក់ចំណេញសុទ្ធ ៤៥៦.០០០ រៀល ក្នុងរយៈពេល៣ខែ ដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារ។
អានបន្ដប្រៀបធៀបការប្រើជីគីមីលាយលាមកគោ និងជីគីមីសុទ្ធលើដាំខាត់ណាផ្កា
កសិករ ឈឿន ស្រីដា ភេទស្រី មានសមាជិកគ្រួសារ៥នាក់ ស្រី៣នាក់ រស់នៅភូមិបែកកាំភ្លើង ឃុំចាន់សរ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានចាប់ផ្ដើមសហការជាមួយអង្គការអេកូសូន នៅឆ្នាំ ២០០៧ ទៅលើបច្ចេកទេសដាំបន្លែក្នុងគោលបំណងចង់ដឹងបច្ចេកទេសដាំបន្លែឲ្យល្អ និងបានគ្រប់រដូវ។
អានបន្ដបទពិសោធន៍ដាំដំណាំស្ពៃក្តោប (កសិករ យំ ផល្លា)
បងស្រី យំ ផល្លា រស់នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សព្វថ្ងៃក្រៅពីធ្វើការងារគាត់បានសហការជាមួយអង្គការសេដាក ដោយធ្វើជាអ្នកគ្រប់គ្រងកសិដ្ឋានរបស់អង្គការសេដាក ប្រចាំនៅទីនោះ។ កសិដ្ឋាននេះ អង្គការសេដាក រៀប ចំឡើងក្នុងគោលបំណងផលិតបន្លែសំរាប់ផ្គត់ផ្គង់មកកាន់ទីផ្សាររបស់អង្គការសេដាកនៅទីក្រុងភ្នំពេញ។
អានបន្ដបទពិសោធន៍ដាំដំណាំស្ពៃខ្មៅ (កសិករ ញែម លន់)
លោកអ៊ំ ញែម លន់ ជាកសិកររស់នៅភូមិត្រពាំងរុន ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោកអ៊ំជាកសិករឧស្សាហ៍ព្យាយាមមានការប្រយុទ្ធជាមួយនឹងភាពក្រីក្រ បានប្រកបទៅដោយភាពជោគជ័យ ដែលធ្វើឲ្យកសិករដទៃទៀតក្នុងភូមិ មានការកោតសរសើរ និងគោរពស្រឡាញ់គាត់។ ជាមួយនឹងការតស៊ូនោះ លោកអ៊ំ បានចាប់យកអាជីពជាអ្នកដាំបន្លែចំរុះជាលក្ខណៈគ្រួសារ។ ក្នុងនោះដែរលោកអ៊ំ បានចែករំលែកបទពិសោធន៍ដ៏ល្អមួយ គឺការដាំស្ពៃខ្មៅ ដល់បងប្អូនកសិករ ដើម្បីយកទៅអនុវត្តតាម ចំពោះបច្ចេកទេសដាំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំស្ពៃតឿ ដោយមិនប្រើថ្នាំពុល និងជីគីមី
បងស្រី សាន់ គឹមយឿន សព្វថ្ងៃគាត់មានមុខរបរជាអ្នកដាំដុះបន្លែ រស់នៅភូមិបឹងស្នាយ ឃុំសំបូរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ដាំស្ពៃដោយមិនប្រើជីគីមី។ បទពិសោធន៍នេះ គាត់បានអនុវត្តជាច្រើនឆ្នាំមកហើយទទួលបានលទ្ធផលល្អ។ នៅលេខនេះ យើងសូមលើកយកមកបង្ហាញជូនដើម្បីទុកជាគំនិតសម្រាប់សាកល្បងតាម។
អានបន្ដបទពិសោធន៍ដាំខ្ទឹមក្រហម (កសិករ ចូវ សារឿន)
អ៊ំស្រី ចូវ សារឿន ប្រកបមុខរបរដាំដុះដំណាំ រស់នៅភូមិរំចេក៤ ឃុំរតនា ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ដាំខ្ទឹមក្រហមដុះលូតលាស់បានល្អនិងបានទិន្នផលខ្ពស់។ បទពិសោធន៍នេះ គាត់ចេះមកពីកសិករវៀតណាម ហើយគាត់បានធ្វើការដាំដុះអស់រយពេលជាង១០ឆ្នាំមកហើយ។ បច្ចេកទេសដាំរបស់គាត់ សូមបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំខ្ទឹមស្លឹក (កសិករ ជីម ទីន)
ឃុវជន ជីម ទីន ជាកសិកររស់នៅភូមិកាហែ ឃុំកាហែង ស្រុកសំរៅងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំខ្ទឹមស្លឹកទទួលបានទិន្នផលគួរឲ្យចាប់អារម្មណ៍។ នៅលើផៃ្ទដី ២០៣ម៉ែត្រការ៉េ គាត់ទទួលបានបា្រក់ចំណូល ២០១.០០០រៀល ក្នុងរយៈពេល៤៥ថ្ងៃ។ ហើយបទពិសោធន៍នេះ យើងសូមលើកយកមកបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំដំណាំត្រកៀត (កសិករ កឹម ដុក)
ត្រកៀត គឺជារុក្ខជាតិមួយប្រភេទដុះល្អនៅក្នុងទឹករាក់ៗ មានពណ៌ខៀវស្រស់ គេប្រើដើមនិងអាងធ្វើជាបន្លែសម្រាប់ស្លម្ជូរ អន្លក់ទឹកគ្រឿង និងធ្វើជាល្បោយនំបញ្ចុកដោយលាយជាមួយបន្លែដទៃទៀត។ កសិករ កឹម ដុក រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានបទពិសោធន៍ល្អក្នុងការដាំដំណាំត្រកៀតនេះ
អានបន្ដបទពិសោធន៍ដាំដំណាំគូឆាយស្លឹក
លោកពូ ម៉ែន ជ័យ ជាកសិកររស់នៅភូមិព្រៃតាឡើ ឃុំត្រពាំងកក់ ខេត្តតាកែវ មានបទពិសោធន៍ល្អក្នុងការដាំដំណាំគូឆាយស្លឹកសម្រាប់លក់។ គាត់ដាំលក់មួយឆ្នាំលើផ្ទៃដី៥០ម៉ែត្រការេ (៥x១០ម៉ែត្រ) និងអាចទទួលបានប្រាក់ចំណូលពី ៣ទៅ៦ម៉ឺនរៀលក្នុងមួយខែ។ បទពិសោធន៍ទាំងនេះ គាត់ចេះដោយខ្លួនគាត់។ នៅពេលនេះ យើងសូមបង្ហាញជូនកសិករទុកជាគំនិតសាកល្បងដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំស្ពៃជើងទាតាមគោលការណ៍ធម្មជាតិ
អ្នកមីង ហ៊ូ ឃាន រស់នៅភូមិអូរថ្កូវ ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិសាត់។ គាត់មានបទពិសោធន៍ដាំដំណាំអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ពេលនេះ យើងសូមលើកយកបទពិសោធន៍ដាំស្ពៃជើងទា ដែលជាបទពិសោធន៍ និងគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់មកបង្ហាញជូនដូចខាងក្រោម។
អានបន្ដ