ដំឡូងឈាមមាន់ គឺជាដំណាំដែលធន់នឹងភាពរឹងមាំស្ងួត មិនសូវជួបការលំបាកពីការបំផ្លាញសត្វ ចង្រៃ ងាយដាំ និងមិនចំណាយពេលថែទាំច្រើន។ កសិករដាំសម្រាប់ធ្វើជាអាហារបន្ទាប់បន្សំសម្រាប់បរិភោគក្នុងគ្រួសារដូចជា ស្ងោរហូប ឆឹងស្ករ ធ្វើជាការ៉េម យកទៅស្លការី ស្លឆ្លឹងជំនីជ្រូក ឬឆាជាដើម ទៅតាមតម្រូវការនិងការចូលចិត្ត។
អានបន្ដបទពិសោធន៍ដាំដំឡូងឈើបានផលចាប់ពី ១០មើមក្នុងមួយគុម្ព
លោកពូ រស់ ម៉ៅ ជាកសិកររស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំឡូងឈើទទួលបានមើមជាមធ្យមចាប់ពី១០មើមក្នុងមួយគុម្ព។ បទពិសោធន៍នេះជាគំនិតឆ្នៃប្រឌិតរបស់គាត់ផ្ទាល់ហើយគាត់ដាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងទទួលបានលទ្ធផលល្អ។ ចំពោះបទពិសោធន៍ដែលគាត់អនុវត្តមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំដំណាំត្រាវនៅតាមវាលស្រែ
ក្រោយពីប្រមូលផលស្រូវហើយ កសិករភាគច្រើនទុកដីឲ្យទំនេរ ដោយមិនបានទាញយកផលពីដីនេះទៀតឡើយ។ ប៉ុន្តែកសិករ ស្មាន់ ខុន រស់នៅភូមិអន្ទង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខត្តកំពង់ស្ពឺ គាត់មានបទពិសោធន៍ដាំដំណាំត្រាវតាំងពីឆ្នាំ ១៩៩៦មកម្លេះ ដោយធ្វើនៅវាលស្រែ។ បច្ចេកទេសនេះ គាត់បានចេះពីអ្នកភូមិជិតខាងរបស់គាត់ ហើយយើងសូមលើកយក មកបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំឆៃថាវ
ប្អូនប្រុស ឡុង ជាកសិកររស់នៅភូមិព្រែកម៉ៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ មានមុខរបរដាំឆៃថាវនិងបន្លែផ្សេងៗ។ ដោយសារជាមុខរបររបស់គាត់ដែលបានអនុវត្តការដាំដុះនេះរៀងរាល់ឆ្នាំធ្វើឲ្យគាត់មានគំនិតច្នៃប្រឌិតដោយខ្លួនឯងក្នុងការដាំឆៃថាវនេះទទួលបានផលល្អពីមួយឆ្នាំទៅមួយឆ្នាំ។បទពិសោធន៍ដាំឆៃថាវរបស់គាត់ បង្ហាញជូនដូចខាងក្រោម។
អានបន្ដបច្ចេកទេសដាំត្រាវ (កសិករ ប៉ិច សាវ)
បងស្រីឈ្មោះ ប៉ិច សាវ ជាកសិកររស់នៅភូមិការហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ដាំត្រាវទទួលបានផលច្រើនដែលបទពិសោធន៍នេះ គាត់ចេះពីដូនតារបស់គាត់ គួបផ្សំនឹងគំនិតឆ្នៃប្រឌិតរបស់គាត់បន្ថែម។ បទពិសោធន៍នេះ គាត់បានអនុវត្តតាំងពីឆ្នាំ១៩៩៦ មកម្លេះ។ ដូចនេះយើងសូមលើកយកបទពិសោធន៍របស់គាត់មកបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំដំណាំខ្ទឹមក្រហម (កសិករ ផាន សាវុទ)
បងប្រុស ផាន សាវុទ ជាកសិកររស់នៅភូមិខ្វារ ខណ្ឌដង្កោ សង្កាត់ដង្កោ រាជធានីភ្នំពេញ។ គាត់មានបទពិសោធន៍ដាំខ្ទឹមក្រហមអស់រយៈពេលជាច្រើនឆ្នាំមកហើយ បទពិសោធន៍នេះ គាត់ចេះពីឪពុកម្ដាយគាត់ តៗគ្នាមក។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំខ្ញីទុកធ្វើពូជ
លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។
អានបន្ដវិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំង ក្រោយពេលប្រមូលផល
១. បច្ចេកទេសនៃការប្រមូលផល ជាធម្មតា គេអាចប្រមូលផលខ្ទឹមបារាំងនៅពេលដែលវាមានអាយុពី ៣ទៅ៤ខែ ក្រោយពីដាំហើយនៅពេលយើងសង្កេតឃើញថាដើម (ស្លឹក៥០-៧៥%) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក។
អានបន្ដការដាំដំឡូងឈាមមាន់ដោយប្រើកាកសំណល់ឡជីវឧស្ម័ន (កសិករ ហែម ពីយ៉ាន)
លោកអ៊ំ ហែម ពីយ៉ាន ជាកសិកររស់នៅភូមិខ្ជាយខាងត្បូង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ អ៊ំប្រុសមានបទពិសោធន៍ក្នុងការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នលើដំឡូងឈាមមាន់ ចាប់តាំងពីឆ្នាំ២០១១មកម្លេះ។
អានបន្ដបទពិសោធន៍ដាំការ៉ុត
១. លក្ខណៈទូទៅ ការ៉ុតជាដំណាំម្យ៉ាង ដែលសំបូរទៅដោយវីតាមីនច្រើន ជាពិសេសវីតាមីនអេ ជួយដល់ភ្នែកឲ្យភ្លឺច្បាស់។ ការ៉ុតជាដំណាំមានលក្ខណៈងាយស្រួលក្នុងការដាំ ប៉ុន្តែវាទាមទារតំបន់ខ្ពស់ និងអាកាសធាតុត្រជាក់។ ចំពោះនៅរដូវប្រាំងវិញ គេអាចដាំបានដូចគ្នា ប៉ុន្តែមិនសូវទទួលបានផលល្អដូចរដូវវស្សាឡើយ។
អានបន្ដ