កសិករ ស្រី សេងវឿន រស់នៅភូមិបន្ទាយសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំប៉េងប៉ោះទទួលបានផលខ្ពស់ ដែលបទពិសោធន៍នេះ គឺជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ ក្នុង ១រដូវដាំដុះរយៈពេល៣ខែ លើផ្ទៃដី៣អារ គាត់អាចទទួលបានប្រាក់ចំណូល ៣៦០.០០០រៀលសំរាប់ផ្គត់ផ្គង់គ្រួសារ។
អានបន្ដបទពិសោធន៍ដាំត្រប់វែងដោយមានដាំសណ្តែកបាយនៅតាមចន្លោះ
អ៊ំ ហ៊ួយ ប៊ ជាកសិកររស់នៅក្នុងភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ដាំដំណាំត្រប់វែងលាយជាមួយសណ្តែកបាយ ឬសណ្តែកខៀវ នៅលើដីចំនួន២២០ម៉ែត្រ ការ៉េ រយៈពេល៧៥ថ្ងៃដែលទទួលបានប្រាក់ចំណូល២៥ម៉ឺនរៀល និងសណ្តែកបាយប្រមាណជា២០គីឡូក្រាម
អានបន្ដបទពិសោធន៍ដាំម្រេច (កសិករ យស់ ឡើង)
កសិករ យស់ ឡើង រស់នៅភូមិពុះហ្យាម ឃុំសែនមនោរម្យ ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី គាត់បានសហការជាមួយអង្គការឌីភីអេ (DPA) ប្រចាំខេត្តមណ្ឌលគិរី។ គាត់បានចាប់ផ្តើមដាំម្រេចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅលើផ្ទៃដី៥អារ ដាំបាន២០ជ្រនង់ ហើយគាត់អាចប្រមូលផលបានប្រមាណ៣០គីឡូក្រាមជាម្រេចស្ងួត។ ចំពោះបច្ចេកទេសនៃការដាំបង្ហាញដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំដំណាំត្រប់វែង (ស៊ឹម ទូច)
បងស្រី ស៊ឹម ទូច ជាសិស្សយុវសហគ្រិន រស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំត្រប់វែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅលើផ្ទៃដី៤០០ម៉ែត្រការ៉េ គាត់បេះបានផ្លែ ២០-៣០kg ជារៀងរាល់២ថ្ងៃម្តង។ បទពិសោធន៍នៃការដាំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំននោង (កសិករ យឹក ស៊ឹម)
លោកអ៊ុំ យឹក ស៊ឹម រស់នៅភូមិពេជឥទ្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ លោលអ៊ុំមានបទពិសោធន៍ល្អក្នុងការដាំននោងកន្លះទទួលបានផលច្រើន។ ដោយក្នុងផ្ទៃដីបណ្តោយ១០០ម៉ែត្រ និងទទឹង៧ម៉ែត្រ គាត់ទទួលផបាន១.០២០គីឡូក្រាម គិតជាទឹកប្រាក់សរុបចំនួន ១.២២៤.០០០រៀល។ បទពិសោធន៍នេះ លោកអ៊ុំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំត្រសក់គ្របប្លាស្ទីកលើរង (កសិករ ហុង សាន)
លោកពូ ហុង សាន ជាកសិកររស់នៅភូមិទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង គាត់មានបទពិសោធន៍ដាំត្រសក់បានទទួលផ្លែច្រើន។ បទពិសោធន៍នេះ ជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ ក្នុងការដាំនេះគាត់បានទទួលពូជ និង សំភារៈមួយចំនួនពីអង្គការអាយឌីអាយ។ ចំពោះបច្ចេកទសដាំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំសណ្ដែកទ្រើងឲ្យបានផ្លែច្រើន
លោកពូ សោម សារឿន ជាកសិកររស់នៅភូមិស្រែចែង ឃុំលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គាត់មានបទពិសោធន៍ដាំសណ្ដែកទ្រើងបានយ៉ាងល្អ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ហើយគាត់បានដាំ និងទទួលបានលទ្ធផលល្អជាច្រើនលើកមកហើយ។នៅពេលនេះ យើងសូមលើកយកមកបង្ហាញជូនកសិករទុកជាគំនិត សាកល្បងតាមដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំត្រសក់ទ្រើង (កសិករ ឃិន នីម)
កសិករ ឃិន នីម ភេទប្រុស មានសមាជិកគ្រួសារ២នាក់ រស់នៅក្នុងភូមិថ្មរាប ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់ជាកសិករសហការជាមួយគំរោងកែលំអកំរិតជីវភាពសហគមន៍។ គាត់មានបទពិសោធន៍ដាំត្រសក់ទ្រើងបានល្អ និងបាន ផលខ្ពស់ជាងគេដែលបទពិសោធន៍នេះ
អានបន្ដបទពិសោធន៍ដាំដំណាំប៉េងប៉ោះដោយប្រើជីធម្មជាតិ
អ្នកមីង ម៉ក់ ឆេងលាន ជាកសិកររស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំប៉េងប៉ោះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ពូជប៉េងប៉ោះ ដែលគាត់ដាំគឺគាត់រក្សាទុកដោយខ្លួនឯងជារៀងរាល់ឆ្នាំ ហើយទុកយូរបំផុតរយៈពេល២ឆ្នាំ។ ចំពោះបទពិសោធន៍នេះសូមបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំឈូក (កសិករ អៀង ពិសី)
កសិករ អៀង ពិសី រស់នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្រៅពីមុខរបរគ្រូបង្រៀន គាត់បានធ្វើស្រែ និងដាំឈូក ដើម្បីបានប្រាក់ចំណូលខ្លះផ្គត់ផ្គង់គ្រួសារ។ គាត់មានបទពិសោធន៍ដាំឈូកលក់បានទទួលផលខ្ពស់។ ក្នុងការដាំឈូកនេះ គាត់បានទទួលបទពិសោធន៍ពីកសិករនៅស្រុកស្អាងខ្លះ និងជាគំនិតច្នៃប្រឌិតរបស់ខ្លួនខ្លះគួបផ្សំគ្នាធ្វើឲ្យការដាំដុះបានទទួលផលល្អ។
អានបន្ដ