អ៊ំស្រី កើត ប៊ិន អាយុ៥៧ឆ្នាំ កសិកររស់នៅ ភូមិតាខែក ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំផ្កាចន្ធូជាច្រើនឆ្នាំ និងទទួលបានជោគជ័យដោយបានយកមុខរបរនេះសំរាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរ។
អានបន្ដលោក សួន ឡាន អាចដាំខាត់ណាផ្កាបាន២ដងក្នុង១រដូវ ខណៈកសិករភាគច្រើនដាំបានតែម្តង
កសិករ សួន ឡាន មានវ័យ៤០ឆ្នាំ (២០១៩) រស់នៅភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាម បានឱ្យដឹងថា លោកអាចដាំខាត់ណាផ្កាបានរហូតដល់ទៅ២ដងក្នុងមួយរដូវ ខណៈកសិករភាគច្រើនអាចដាំបន្លែប្រភេទនេះបានតែមួយដងប៉ុណ្ណោះក្នុងមួយរដូវ។
អានបន្ដបទពិសោធន៍ដាំខាត់ណាផ្កា (កសិករ ភើ ផា)
បងស្រី ភើ ផា ជាកសិកររស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប គាត់បានអនុវត្តបច្ចេកទេសដាំខាត់ណាផ្កា តាំងពីឆ្នាំ២០០០មក បន្ទាប់ពីបានចូលរៀនជាមួយអង្គការសេដាក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវ៉ាត់បៃតង ដែលមានមន្ទីរកសិកម្មខេត្តជាដៃគូអនុវត្ត។
អានបន្ដបទពិសោធន៍ដាំដំណាំខាត់ណាផ្កា
លោកពូ តាំង នី ជាកសិកររស់នៅស្រុកស្អាង ខេត្តកណ្តាល គាត់មានបទពិសោធន៍ល្អ ក្នុងការដាំដំណាំខាត់ណាផ្កាជាច្រើនឆ្នាំកន្លងមកហើយ ដែលបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម ៖
អានបន្ដបទពិសោធន៍បណ្ដុះផ្សិតអំបោះ
ប្អូន ប៉ាត់ សារឿន ជាកសិកររស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្អូនមានបទពិសោធន៍ក្នុងការបណ្ដុះផ្សិតអំបោះ ទទួលបានលទ្ធផលល្អ។បច្ចេកទេសបណ្តុះផ្សិតអំបោះនេះគាត់ចេះមកពីការបណ្ដុះបណ្តាល និង ការអានឯកសារ រួមជាមួយគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ មុខរបរបណ្ដុះផ្សិតនេះអាចធ្វើឲ្យជីវភាពរបស់គាត់
អានបន្ដ