ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។
អានបន្ដបទពិសោធន៍ដាំដំណាំប៉េងប៉ោះ
កសិករ ស្រី សេងវឿន រស់នៅភូមិបន្ទាយសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំប៉េងប៉ោះទទួលបានផលខ្ពស់ ដែលបទពិសោធន៍នេះ គឺជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ ក្នុង ១រដូវដាំដុះរយៈពេល៣ខែ លើផ្ទៃដី៣អារ គាត់អាចទទួលបានប្រាក់ចំណូល ៣៦០.០០០រៀលសំរាប់ផ្គត់ផ្គង់គ្រួសារ។
អានបន្ដបទពិសោធន៍ដាំស្ពៃក្តោបប្រើជីធម្មជាតិ (កសិករ អ៊ុន អឿន)
លោកពូ អ៊ុន អឿន ជាកសិកររស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ដាំដំណាំស្ពៃក្តោបបានទិន្នផលខ្ពស់ ដោយប្រើប្រាស់ជីធម្មជាតិ។ នៅលើផ្ទៃដី១០០ម៉ែត្រការ៉េ គាត់ទទួលបានប្រាក់ចំណេញសុទ្ធ ៤៥៦.០០០ រៀល ក្នុងរយៈពេល៣ខែ ដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារ។
អានបន្ដប្រៀបធៀបការប្រើជីគីមីលាយលាមកគោ និងជីគីមីសុទ្ធលើដាំខាត់ណាផ្កា
កសិករ ឈឿន ស្រីដា ភេទស្រី មានសមាជិកគ្រួសារ៥នាក់ ស្រី៣នាក់ រស់នៅភូមិបែកកាំភ្លើង ឃុំចាន់សរ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានចាប់ផ្ដើមសហការជាមួយអង្គការអេកូសូន នៅឆ្នាំ ២០០៧ ទៅលើបច្ចេកទេសដាំបន្លែក្នុងគោលបំណងចង់ដឹងបច្ចេកទេសដាំបន្លែឲ្យល្អ និងបានគ្រប់រដូវ។
អានបន្ដបទពិសោធន៍ដាំដំណាំស្ពៃក្តោប (កសិករ យំ ផល្លា)
បងស្រី យំ ផល្លា រស់នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សព្វថ្ងៃក្រៅពីធ្វើការងារគាត់បានសហការជាមួយអង្គការសេដាក ដោយធ្វើជាអ្នកគ្រប់គ្រងកសិដ្ឋានរបស់អង្គការសេដាក ប្រចាំនៅទីនោះ។ កសិដ្ឋាននេះ អង្គការសេដាក រៀប ចំឡើងក្នុងគោលបំណងផលិតបន្លែសំរាប់ផ្គត់ផ្គង់មកកាន់ទីផ្សាររបស់អង្គការសេដាកនៅទីក្រុងភ្នំពេញ។
អានបន្ដបទពិសោធន៍ដាំត្រប់វែងដោយមានដាំសណ្តែកបាយនៅតាមចន្លោះ
អ៊ំ ហ៊ួយ ប៊ ជាកសិកររស់នៅក្នុងភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ដាំដំណាំត្រប់វែងលាយជាមួយសណ្តែកបាយ ឬសណ្តែកខៀវ នៅលើដីចំនួន២២០ម៉ែត្រ ការ៉េ រយៈពេល៧៥ថ្ងៃដែលទទួលបានប្រាក់ចំណូល២៥ម៉ឺនរៀល និងសណ្តែកបាយប្រមាណជា២០គីឡូក្រាម
អានបន្ដបទពិសោធន៍ដាំម្រេច (កសិករ យស់ ឡើង)
កសិករ យស់ ឡើង រស់នៅភូមិពុះហ្យាម ឃុំសែនមនោរម្យ ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី គាត់បានសហការជាមួយអង្គការឌីភីអេ (DPA) ប្រចាំខេត្តមណ្ឌលគិរី។ គាត់បានចាប់ផ្តើមដាំម្រេចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅលើផ្ទៃដី៥អារ ដាំបាន២០ជ្រនង់ ហើយគាត់អាចប្រមូលផលបានប្រមាណ៣០គីឡូក្រាមជាម្រេចស្ងួត។ ចំពោះបច្ចេកទេសនៃការដាំបង្ហាញដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំដំណាំត្រប់វែង (ស៊ឹម ទូច)
បងស្រី ស៊ឹម ទូច ជាសិស្សយុវសហគ្រិន រស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំត្រប់វែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅលើផ្ទៃដី៤០០ម៉ែត្រការ៉េ គាត់បេះបានផ្លែ ២០-៣០kg ជារៀងរាល់២ថ្ងៃម្តង។ បទពិសោធន៍នៃការដាំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំដំណាំស្ពៃខ្មៅ (កសិករ ញែម លន់)
លោកអ៊ំ ញែម លន់ ជាកសិកររស់នៅភូមិត្រពាំងរុន ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោកអ៊ំជាកសិករឧស្សាហ៍ព្យាយាមមានការប្រយុទ្ធជាមួយនឹងភាពក្រីក្រ បានប្រកបទៅដោយភាពជោគជ័យ ដែលធ្វើឲ្យកសិករដទៃទៀតក្នុងភូមិ មានការកោតសរសើរ និងគោរពស្រឡាញ់គាត់។ ជាមួយនឹងការតស៊ូនោះ លោកអ៊ំ បានចាប់យកអាជីពជាអ្នកដាំបន្លែចំរុះជាលក្ខណៈគ្រួសារ។ ក្នុងនោះដែរលោកអ៊ំ បានចែករំលែកបទពិសោធន៍ដ៏ល្អមួយ គឺការដាំស្ពៃខ្មៅ ដល់បងប្អូនកសិករ ដើម្បីយកទៅអនុវត្តតាម ចំពោះបច្ចេកទេសដាំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ដាំននោង (កសិករ យឹក ស៊ឹម)
លោកអ៊ុំ យឹក ស៊ឹម រស់នៅភូមិពេជឥទ្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ លោលអ៊ុំមានបទពិសោធន៍ល្អក្នុងការដាំននោងកន្លះទទួលបានផលច្រើន។ ដោយក្នុងផ្ទៃដីបណ្តោយ១០០ម៉ែត្រ និងទទឹង៧ម៉ែត្រ គាត់ទទួលផបាន១.០២០គីឡូក្រាម គិតជាទឹកប្រាក់សរុបចំនួន ១.២២៤.០០០រៀល។ បទពិសោធន៍នេះ លោកអ៊ុំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដ