សហគមន៍សម្បូរសប្បាយ ជាការសហការគ្នារវាងអ្នកទីក្រុង និងជនបទ ដើម្បីកសាងភាពសម្បូរសប្បាយទាំងអស់គ្នាតាមរយ:ការអភិវឌ្ឍវិស័យកសិកម្ម និងកសិទេសចរណ៍។ សហគមន៍សម្បូរនាគជាផ្នែកមួយនៃសហគមន៍សម្បូរសប្បាយ។ សហគមន៍សម្បូរនាគខេត្តព្រះវិហារ ផ្តល់ឱកាសដល់លោកអ្នកក្លាយជាសមាជិក ដែល២ទៅ៥ឆ្នាំក្រោយទទួលបានចម្ការស្រកានាគ ដែលផ្តល់ផលផ្លែស្រកានាគ និងប្រាក់ចំណូលទៀងទាត់រយ:ពេល១៥ទៅ២០ឆ្នាំ។ លោកអ្នកជាម្ចាស់ចម្ការ មានអ្នកដាំថែទាំឱ្យជាប្រចាំ តាមគោលការណ៍ចែកផលគ្នាដើម្បីផលប្រយោជន៍ និងភាពសម្បូរសប្បាយទាំងអស់គ្នា។ អ្នកចូលជាសមាជិកនឹងទទួលបានផលប្រយោជន៍ដ៤ គឺដីចម្ការ ដំណាំស្រកានាគ ដើមទុន និងចំណូលត្រឡប់មកវិញលើសដើមទុនចូលទ្រទ្រង់ពេលដាំដុះដំបូង និងកន្លែងដើរលេងកំសាន្តបែបធម្មជាតិ។ លើសពីនេះទៅទៀតលោកអ្នកចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិដោយផលិតស្រកានាគជំនួសការនាំចូល និងនាំចេញ និងបង្កើតការងារដល់អ្នកជនបទថែមទៀត។ ការចុះឈ្មោះជាសមាជិកចំនួន២៥០នាក់តាមគោលការណ៍ពិសេសកំណត់ត្រឹមខែមករា ឆ្នាំ២០២១ នេះទេ។ រហូតមកទល់ពេលនេះ យើងមានអ្នកចុះឈ្មោះចំនួន១៥០នាក់ហើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមការងារសម្បូរនាគ៖ លោក លីន គីមឆែ ០១៧ ៣៥១៧៦៣ /០៦៩ ៦៣៥៧១១/០៩៧ ៨៥៨០៣១៤ លោក សែម ហាក់ ០៦៩ ៩៨៨ ២៨២ លោក ថូ ណារិទ្ធ ០៩៦ ២៩៥ …
អានបន្ដលោក គួយ នួន ការដាំស្រកានាគចម្រុះជាមួយដំណាំផ្សេងមានអត្ថប្រយោជន៍ច្រើន
លោក គួយ នួន ជាកសិករ បច្ចុប្បន្នរស់នៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ បុរសវ័យ៦១ឆ្នាំរូបនេះ មានបទពិសោធន៍៣ឆ្នាំក្នុងការដាំដំណាំស្រកានាគ ដែលបច្ចុប្បន្នគាត់បានមានស្រកានាគប្រមាណជា២០០០គុម្ព ទាំងដែលឱ្យផល និងមិនទាន់ឱ្យផល។ នៅក្នុងរយៈពេលបីឆ្នាំនៃការដាំដុះដំណាំស្រកានាគនេះ លោក គួយ នួន បានឱ្យដឹងថា ដំណាំស្រកានាគដែលដាំស្រឡះតែឯង អាចប្រឈមនឹងបញ្ហារលាកកម្តៅថ្ងៃ ព្រោះមិនមានម្លប់ដើម្បីកាត់បន្ថយកម្តៅព្រះអាទិត្យខ្លាំង។ លោកបញ្ជាក់ថា ការដាំដុះដំណាំស្រកានាគចម្រុះជាមួយដំណាំផ្សេងដែលមានម្លប់ខ្លះអាចជួយស្រកានាគអាចលួតលាស់ល្អ និងជៀសវាងពីជំងឺរលាកកម្តៅថ្ងៃ។ ជាមួយគ្នានេះដែរ ក៏អាចផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជាច្រើន ព្រោះស្លឹកឈើទាំងនោះយកមកពួនគល់ស្រកានាគ និងបង្កើតជាជីធម្មជាតិ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកបណ្ឌិត យ៉ង សាំង កុមារ ជាមួយលោក គួយ នួន៖
អានបន្ដដំណាំស្រកានាគ
ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។
អានបន្ដលោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ
ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។
អានបន្ដបទពិសោធន៍ដាំត្របែក (កសិករ ឡាយ សុវណ្ណ)
កសិករ ឡាយ សុវណ្ណ រស់នៅភូមិកំពង់អំពិល ឃុំតាម៉ិម ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំត្របែកទទួលបានទិន្នផលខ្ពស់និងលក់បានតម្លៃខ្ពស់ជាងដំណាំដទៃទៀត ដោយចំណាយតែទៅលើកំលាំងពលកម្មក្នុងការថែ ទាំបន្តិចបន្តួច ជាពិសេសដំណាំនេះមិនប្រកាន់រដូវទេ
អានបន្ដបទពិសោធន៍ដាំក្រូចពោធិសាត់
បងស្រី គុជ ស៊ រស់នៅភូមិអូរខ្ជាយ ឃុំតាម៉ឹម ស្រុសង្កែ ខេត្តបាត់ដំបង។ គាត់បានចាប់អារម្មណ៍ដាំដំណាំក្រូចពោធិសាត់តាំងពីឆ្នាំ២០០៦មកម្លេះការជ្រើសរើសដំណាំនេះ ដោយសារគាត់ឃើញថាដំណាំក្រូចពោធិសាត់ងាយស្រួលដាំ
អានបន្ដបទពិសោធន៍ដាំដើមត្របែក ប្រើជី និងថ្នាំធម្មជាតិ
លោកពូ សុខ ខំ ជាកសិកររស់នៅភូមិរមូល ឃុំរមូល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដុះដំណាំត្របែកនិងទទួលបានផលរយៈពេលជាច្រើនឆ្នាំមកហើយ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ នៅពេលនេះ យើងសូមលើកយកមនូវបទពិសោធន៍របស់គាត់មកបង្ហាញជូនដូចខាងក្រោម។
អានបន្ដរបៀបធ្វើជ្រក់ស្វាយ
ផ្លែស្វាយជាប្រភេទផ្លែឈើម្យ៉ាងដែលសម្បូរទៅដោយ វីតាមីនសេ ដែលអាចជួយដល់សុខភាពឆ្អឹង និងអ្នកមានជំងឺទឹកនោមផ្អែម។ កម្ពុជាសម្បូរស្វាយ ចាប់ពីខែកម្ភៈ ដល់ខែឧសភា។ តែទោះជាយ៉ាងណាស្វាយមិនអាចទុកបានយូរឡើយ វាងាយនឹងខូចគុណភាព ដូច្នេះដើម្បីចង់រក្សាទុកបានយូរ យើងអាចយកស្វាយខ្ចីទៅធ្វើជាជ្រក់ ឬ ត្រាំ បាន។
អានបន្ដបទពិសោធន៍ដាំដំណាំស្រកានាគដោយប្រើជីធម្មជាតិ
លោកអ៊ុំ សេង ហិរ ជាកសិកររស់នៅភូមិស្រៃដង្កោ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំស្រកានាគ ទទួលបានលទ្ធផលល្អច្រើនដោយដាំតែ២៨០ជ្រលង់ គឺអាចទទួលផលបានប្រមាណជា ៨០០គីឡូក្រាមពេលបេះម្ដង និងក្នុងមួយឆ្នាំអាចប្រមូលផលបានរយៈពេល៨ខែពេញ ដោយប្រើតែជីធម្មជាតិ ដែលបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោន៍ដាំដើមស្រកានាគទទួលបានផលខ្ពស់
ប្អូនស្រី រ៉េត ស្រីម៉ៅ ជាកសិករបង្គោលរបស់គម្រោងអង្គការសេដាក ដែលរស់នៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌល គិរី បានសហការជាមួយអង្គការសេដាក តាំងពីខែធ្នូ ឆ្នាំ២០០៩មកម្លេះ។ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ទស្សនកិច្ចសិក្សានៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងអានទស្សនាវដ្តីកសិករមក
អានបន្ដ