អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖
អានបន្ដបទពិសោធន៍ចិញ្ចឹមត្រីក្នុងរណ្តៅក្រាលប្លាស្ទិក (កសិករ ក្រួច អេង)
បងស្រី ក្រួច អេង ជាកសិកររស់នៅភូមិទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយពីមានការផ្សព្វផ្សាយពី គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវ៉ាត់បៃតង គាត់បានចូលរួមវគ្គបណ្តុះបណ្តាលកសិកម្ម ហើយមានការចាប់អារម្មណ៍ទៅលើបច្ចេកទេសចិញ្ចឹមត្រីក្នុងរណ្តៅក្រាលថង់ប្លាស្ទិក។
អានបន្ដបទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ (កសិករ ម៉ៅ ជឿយ)
លោក ម៉ៅ ជឿយ រស់នៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ គាត់បានទទួលវគ្គបណ្តុះបណ្តាលពីគម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ (RED Green Belt) ក្រោមកិច្ចសហការរវាងអង្គការសេដាក និងអង្គការសហប្រតិបត្តិការបច្ចេកទេស អាល្លឺម៉ង់(GTZ) កាលពីខែមិថុនា ឆ្នាំ២០១០។
អានបន្ដបទពិសោធន៍ផ្សំចំណីមាន់ និង ទា (កសិករ យ៉ែម សុផាត)
កសិករ យ៉ែម សុផាត ជាកសិកររស់នៅក្នុងភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គាត់បានព្យាយាមសិក្សាស្រាវជ្រាវពីបច្ចេកទេសកសិកម្ម តាមរយៈការអានសៀវភៅបច្ចេកទេសទស្សនាវដ្តីកសិករ ឯកសារផ្សេងៗ ស្តាប់វិទ្យុ មើលទូរទស្សន៍ និងការចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗ។
អានបន្ដបទពិសោធន៍ចិញ្ចឹមជន្លេនដោយប្រើកាកឡជីវឧស្ម័ន
លោកពូ ឆិល ថន ជាកសិកររស់នៅភូមិកក់ធំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយពីការសាងសង់ឡជីវឧស្ម័ន លោកពូបានប្រើប្រាស់កាកសំណល់ឡសំរាប់ប្រើលើការងារកសិកម្មជាច្រើនមានដូចជាប្រើធ្វើជាជីដាក់លើដំណាំស្រូវ លើការចិញ្ចឹមត្រី និងប្រើសំរាប់ចិញ្ចឹមជន្លេន។ ជន្លេនដែលគាត់ចិញ្ចឹមជាជន្លេនក្រហមដែលទិញជីកសិករនៅជិតផ្ទះ។ ក្នុងនោះដែរសូមលើកយកបទពិសោធន៍ចិញ្ចឹមជន្លេន ដោយប្រើកាកសំណល់ឡមកបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ចិញ្ចឹមជ្រូក (កសិករ ស៊ី សុលាភ)
បងស្រី ហ៊ី សុលាភ ជាកសិកររស់នៅភូមិមានជ័យ ឃុំឆក់ដែក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយពីបានចូលរួមការបណ្ដុះបណ្ដាលជាមួយអង្គការសេដាក គាត់ចាប់អារម្មណ៍ទៅលើការចិញ្ចឹមជ្រូកមេនិងជ្រូកសាច់។ ក្រោយពីការចិញ្ចឹមអស់រយៈពេល១ ឆ្នាំមក គាត់សង្កេតឃើញថា ជ្រូករបស់គាត់ឆាប់ធំ និងមានលក្ខណៈរឹងមាំ។ ចំពោះបច្ចេកទេសនៃការចិញ្ចឹមមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ចិញ្ចឹមទាសំពៅ-កាប៉ា យកពង (កសិករ ហៀម ផល្លា)
លោកពូ ហៀម ផល្លា ជាកសិកររស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ចិញ្ចឹមទាសំពៅ និងទាកាប៉ាយកពងទទួលបានពងច្រើន ដោយមិនសូវចំណាយច្រើន។ ការចិញ្ចឹមទានោះគាត់ចេះពីអ្នកនៅជិតខាង និងការកែច្នៃប្រឌិតបន្ថែម។ គ្រួសាររបស់គាត់ចិញ្ចឹមទាចំនួន៣០០ក្បាល អាចបានចំណូលរហូតសល់ជាង៦ម៉ឺនរៀលក្នុង ១ថ្ងៃ ដែលជួយឲ្យគ្រួសារមានជីវភាពសមរម្យ។
អានបន្ដបទពិសោធន៍ធ្វើចំណីផ្សំសម្រាប់មាន់
កសិករ យ៉ែម សុផាត រស់នៅភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើចំណីផ្សំសំរាប់ចិញ្ចឹមមាន់ឲ្យឆាប់ធំដោយផ្សំពីសារធាតុវីតាមីនខ្ពស់ សម្រាប់លាយជាមួយចំណីឲ្យមាន់ស៊ីជាមួយចំណីធម្មតា ដោយវិធីសាស្ត្រក្នុងការផ្សំចែកជាពីរគឺ ការផ្សំចំណីមានវីតាមីន និងចំណីលាយឲ្យមាន់ស៊ីភ្លាមៗ។ ធាតុផ្សំនិងវិធីសាស្រ្តក្នុងការផ្សំមានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ចិញ្ចឹមត្រីអណ្ដែងនៅក្នុងអាងស៊ីម៉ងត៍ (កសិករ កែប ចន)
លោកពូ កែប ចន ជាកសិកររស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានបទពិសធន៍ក្នុងការចិញ្ចឹមត្រីអណ្ដែងនៅក្នុងអាងទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះ គាត់់កែច្នៃចេញពីបច្ចេកទេសចិញ្ចឹមត្រីនៅក្នុងរណ្ដៅប្លាស្ទិក។ ចំពោះបច្ចេកទេសនិងបទពិសោធ៍មានបង្ហាញជូនដូចខាងក្រោម។
អានបន្ដបទពិសោធន៍ចិញ្ចឹមនិងកែច្នៃចំណីផ្សំសំរាប់ត្រី
លោកពូ ផាន់ ណារិន ជាកសិកររស់នៅភូមិគ្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារីន ខេត្តសៀមរាប។ នៅឆាំ្ន២០០៩ លោកពូបានសហការជាមួយគម្រោងអភិវឧ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវ៉ាត់បៃតង ដែលទទួលបានការ បណ្តុះបណ្តាលបច្ចេកទេសកសិកម្មស្តីពី ប្រព័ន្ធប្រពលវប្បកម្មស្រូវ(ប.វ.ស.) និងការចិញ្ចឹមមាន់។
អានបន្ដ