Home / កសិកម្ម

កសិកម្ម

ក្រុមអ្នកគាំទ្រប័រទឹកដីអូរសោម

  អាវូកាដូ (Avocado) ឬខ្មែរហៅថា ដើមប័រ (ដោយមានរសជាតិដូចប័រ) កំពុងត្រូវបានដាំកាន់តែច្រើន នៅខេត្តមណ្ឌលគិរី រតនគិរី និងពោធិ៍សាត់ (អូរសោម)។ ទឹកដីអូរសោម ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អំណោយផលដល់ដំណាំប័រ ដោយអាកាសធាតុត្រជាក់ ចន្លោះពី២០ ទៅ៣០អង្សាសេ និងសម្បូរទឹកភ្លៀង។ តែកន្លងមកប័រនៅទឹកដីអូរសោម ជួបបញ្ហាសំខាន់ចំនួន៣៖ ១. ពូជមិនទាន់សុទ្ធល្អ ដោយមានលាយគ្នារវាងផ្លែដែលមានសាច់ល្មួត និងសាច់មិនសូវល្មួត ២. ពិបាកក្នុងការដឹកជញ្ជូនមកភ្នំពេញ និងទៅកាន់តំបន់ផ្សេងៗទៀតដោយសារកត្តាផ្លូវ ៣. កសិករនៅអូរសោមត្រូវការបទពិសោធន៍បន្ថែមទៀតក្នុងការបេះ ជ្រើសរើស ទុកដាក់ និងដឹកជញ្ជូនផ្លែឱ្យបានសមស្របតាមតម្រូវការទីផ្សារ។ ដើម្បីឱ្យវិស័យដាំដុះប័រមានភាពរីកចម្រើន និងផ្តល់ផល់ប្រយោជន៍ដល់កសិករនៅអូរសោម និងអ្នកបរិភោគប័រទូទាំងប្រទេស សហគមន៍សម្បូរសប្បាយរៀបចំក្រុមគាំទ្រប័រអូរសោម អ្នកចូលរួមសមាជិកក្រុមគឺជាអ្នកចូលចិត្តបរិភោគប័រហើយចង់ជួយជម្រុញការដាំដុះប័រឱ្យបានច្រើន ដើម្បីទទួលបានផ្លែប័រកាន់តែល្អ និងតម្លៃកាន់តែទាប។ សមាជិកគាំទ្រប័រអូរសោមទាំងអស់ទទួលបានតម្លៃប័រ៦០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់រដូវ២០២១នេះ។ អ្នកចូលរួមជាសមាជិកគ្រាន់តែចុះឈ្មោះកក់លុយទុកជាមុនទៅតាមចំនួនដែលចង់ទិញមកបរិភោគ។ ករណីប័រមានគុណភាពមិនល្អ លោកអ្នកអាចដោះដូរបានវិញ ដោយគ្រាន់តែថតរូប និងថ្លឹង ឬ រាប់ចំនួនផ្លែ ដើម្បីងាយស្រួលយើងផ្តល់ព័ត៌មានត្រឡប់ទៅកាន់កសិករវិញ។ …

អានបន្ដ

រួមគ្នាគាំទ្រស្រកានាគធម្មជាតិខ្មែរ ដើម្បីជំនួសការនាំចូល

  សហគមន៍សម្បូរសប្បាយ ជាការសហការគ្នារវាងអ្នកទីក្រុង និងជនបទ ដើម្បីកសាងភាពសម្បូរសប្បាយទាំងអស់គ្នាតាមរយ:ការអភិវឌ្ឍវិស័យកសិកម្ម និងកសិទេសចរណ៍។ សហគមន៍សម្បូរនាគជាផ្នែកមួយនៃសហគមន៍សម្បូរសប្បាយ។ សហគមន៍សម្បូរនាគខេត្តព្រះវិហារ ផ្តល់ឱកាសដល់លោកអ្នកក្លាយជាសមាជិក ដែល២ទៅ៥ឆ្នាំក្រោយទទួលបានចម្ការស្រកានាគ ដែលផ្តល់ផលផ្លែស្រកានាគ និងប្រាក់ចំណូលទៀងទាត់រយ:ពេល១៥ទៅ២០ឆ្នាំ។ លោកអ្នកជាម្ចាស់ចម្ការ មានអ្នកដាំថែទាំឱ្យជាប្រចាំ តាមគោលការណ៍ចែកផលគ្នាដើម្បីផលប្រយោជន៍ និងភាពសម្បូរសប្បាយទាំងអស់គ្នា។ អ្នកចូលជាសមាជិកនឹងទទួលបានផលប្រយោជន៍ដ៤ គឺដីចម្ការ ដំណាំស្រកានាគ ដើមទុន និងចំណូលត្រឡប់មកវិញលើសដើមទុនចូលទ្រទ្រង់ពេលដាំដុះដំបូង និងកន្លែងដើរលេងកំសាន្តបែបធម្មជាតិ។ លើសពីនេះទៅទៀតលោកអ្នកចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិដោយផលិតស្រកានាគជំនួសការនាំចូល និងនាំចេញ និងបង្កើតការងារដល់អ្នកជនបទថែមទៀត។ ការចុះឈ្មោះជាសមាជិកចំនួន២៥០នាក់តាមគោលការណ៍ពិសេសកំណត់ត្រឹមខែមករា ឆ្នាំ២០២១ នេះទេ។ រហូតមកទល់ពេលនេះ យើងមានអ្នកចុះឈ្មោះចំនួន១៥០នាក់ហើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមការងារសម្បូរនាគ៖ លោក លីន គីមឆែ ០១៧ ៣៥១៧៦៣ /០៦៩ ៦៣៥៧១១/០៩៧ ៨៥៨០៣១៤ លោក សែម ហាក់ ០៦៩ ៩៨៨ ២៨២ លោក ថូ ណារិទ្ធ ០៩៦ ២៩៥ …

អានបន្ដ

លោក គួយ នួន ការដាំស្រកានាគចម្រុះជាមួយដំណាំផ្សេងមានអត្ថប្រយោជន៍ច្រើន

លោក គួយ នួន ជាកសិករ បច្ចុប្បន្នរស់នៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ បុរសវ័យ៦១ឆ្នាំរូបនេះ មានបទពិសោធន៍៣ឆ្នាំក្នុងការដាំដំណាំស្រកានាគ ដែលបច្ចុប្បន្នគាត់បានមានស្រកានាគប្រមាណជា២០០០គុម្ព ទាំងដែលឱ្យផល និងមិនទាន់ឱ្យផល។ នៅក្នុងរយៈពេលបីឆ្នាំនៃការដាំដុះដំណាំស្រកានាគនេះ លោក គួយ នួន បានឱ្យដឹងថា ដំណាំស្រកានាគដែលដាំស្រឡះតែឯង អាចប្រឈមនឹងបញ្ហារលាកកម្តៅថ្ងៃ ព្រោះមិនមានម្លប់ដើម្បីកាត់បន្ថយកម្តៅព្រះអាទិត្យខ្លាំង។ លោកបញ្ជាក់ថា ការដាំដុះដំណាំស្រកានាគចម្រុះជាមួយដំណាំផ្សេងដែលមានម្លប់ខ្លះអាចជួយស្រកានាគអាចលួតលាស់ល្អ និងជៀសវាងពីជំងឺរលាកកម្តៅថ្ងៃ។ ជាមួយគ្នានេះដែរ ក៏អាចផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជាច្រើន ព្រោះស្លឹកឈើទាំងនោះយកមកពួនគល់ស្រកានាគ និងបង្កើតជាជីធម្មជាតិ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកបណ្ឌិត យ៉ង សាំង កុមារ ជាមួយលោក គួយ នួន៖

អានបន្ដ

ដំណាំស្រកានាគ

  ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។

អានបន្ដ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។

អានបន្ដ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖

អានបន្ដ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។

អានបន្ដ

បទពិសោធន៍ដាំដំណាំប៉េងប៉ោះ

កសិករ ស្រី​ សេងវឿន រស់នៅភូមិបន្ទាយសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំប៉េងប៉ោះទទួលបានផលខ្ពស់ ដែលបទពិសោធន៍នេះ គឺជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ ក្នុង ១រដូវដាំដុះរយៈពេល៣ខែ លើផ្ទៃដី៣អារ​ គាត់អាចទទួលបានប្រាក់ចំណូល ៣៦០.០០០រៀលសំរាប់ផ្គត់ផ្គង់គ្រួសារ។

អានបន្ដ

បទពិសោធន៍បន្សុទ្ធពូជស្រូវ (កសិករ ហ៊ួយ ប៊ន)

លោកអ៊ំ ហ៊ួយ ប៊ន ជាកសិកររស់នៅភូមិចំបក់​ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ​ចាប់ពីខែមិថុនា ​ឆ្នាំ២០០៨ ដែលកន្លងមកគាត់បានទទួលការបណ្តុះបណ្តាល​បច្ចេកទេសជាច្រើនពីអង្គការសេដាក។

អានបន្ដ

បទពិសោធន៍ចិញ្ចឹមត្រីក្នុងរណ្តៅក្រាលប្លាស្ទិក (កសិករ ក្រួច អេង)

បងស្រី ក្រួច អេង ជាកសិកររស់នៅភូមិទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយពីមានការផ្សព្វផ្សាយពី គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវ៉ាត់បៃតង គាត់បានចូលរួមវគ្គបណ្តុះបណ្តាលកសិកម្ម ហើយមានការចាប់អារម្មណ៍ទៅលើបច្ចេកទេសចិញ្ចឹមត្រីក្នុងរណ្តៅក្រាលថង់ប្លាស្ទិក។

អានបន្ដ