Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ (page 4)

វប្បធម៌និងទេសចរណ៍

អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ ចែករំលែកបទពិសោធន៍និងចំណេះដឹងដល់អ្នកជំនាញថៃ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរចំនួនបីរូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ត្រូវាបាននាយកដ្ឋានវិចិត្រសិល្បៈថៃ អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី

អានបន្ដ

ជួសជុលបង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតា នៅក្លោងទ្វារដីឆ្នាំង

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការ​បើកការដ្ឋានជួសជុលកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។

អានបន្ដ

អនុក្រឹត្យ ស្តីពី ការបង្កើតតំបន់ការពារទេសភាព«បឹងលំកុដ»

បឹងលំកុដ គឺជាបឹងមួយដែលមានទេសភាពស្រស់ស្អាត មិនចាញ់បឹងយក្ខឡោម ដែលគេនាំគ្នាល្បីនោះទេ ទាំងផ្ទៃបឹង ទេសភាពជុំវិញបឹង ប៉ុន្តែមានទំហំតូចជាងបឹងយក្ខឡោម។ បឹងលំកុដទើបត្រូវបានគេប្រទះឃើញ ស្ថិតនៅក្នុងភូមិសមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី ការបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ដែលមានផ្ទៃដីទំហំ ១១០,៩១ (មួយរយដប់ហិកតា និងកៅសិបមួយអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងលំកុដ មានចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីផ្លូវបំបែកទីរួមស្រុកលំផាត់។ បឹងនេះមានទម្រង់ស្រដៀងគ្នាទៅនឹងបឹងយក្ខឡោម ផ្ទៃទឹកបឹង និងសម្រស់ទេសភាពជុំវិញបឹង ខុសគ្នាត្រង់បឹងនេះមានរាងទ្រវែង និងតូចជាងបឹងយក្ខឡោមបន្តិច។ អ្វីដែលគួរឱ្យទាក់ទាញអារម្មណ៍ទៀតនោះ គឺបឹងនេះនៅពេលល្ងាចភ្ញៀវទេសចរអាចឈរគយគន់ថ្ងៃលិចបាំងបិតនឹងដុំពពកខ្មៅបង្កើតទៅជាស្បែរាត្រីនៃភពផែនដីដោយក្តីរីករាយ៕    

អានបន្ដ

ស្ពានឈើប្រវែង២១៥ម៉ែត្រនៅប្រាសាទបេងមាលា បានស្ថាបនារួចជាស្ថាពរ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈេីចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។

អានបន្ដ

ការដាំដើមឈើនៅរាជធានី ក្រុង និងទីប្រជុំជន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

សេចក្តីផ្តើម នៅពេលនេះ យើងសូមនិយាយផ្តោតតែទៅលើរាជធានីភ្នំពេញប៉ុណ្ណោះ ចំណែកក្រុង និងទីប្រជុំជននានា​ក៏មិនខុសគ្នាពីរាជធានីភ្នំពេញដែរពាក់ព័ន្ធនឹងការដាំដើមឈើ និងអត្ថប្រយោជន៍របស់ដើមឈើ។

អានបន្ដ

ដំណើរលើដងវិថី ដើម្បីសហគមន៍សម្បូរសប្បាយ

ដំណើរលើដងវិថីរយៈពេល៣យប់៤ថ្ងៃរបស់ក្រុមការងារសម្បូរសប្បាយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានទៅ ដល់កន្លែងកម្សាន្តជាច្រើនក្នុងដែនដីភូមិភាគឦសាននៃប្រទេសកម្ពុជា។ ផ្តើមចេញពីវត្តដំរីស ដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៨២១ ដោយព្រះបាទស៊ីវត្ថា ស្ថិតក្នុងភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ ដែលស្ថិតនៅក្បែរប្រជុំកោះខ្មែរនៅតាមបណ្តោយដងទន្លេមេគង្គលើ។

អានបន្ដ

ប្រវត្តិនៃការជួសជុលតារាជ (ស្តេចទេព ថែរក្សាអង្គរវត្ត)

«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពី​ថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ

អានបន្ដ

សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣ នឹងលេចរូបរាងសម្រាប់សិស្សអនុវត្តក្នុងពេលឆាប់ៗនេះ

វណ្ណកម្មទី៣ដែលមានចំណងជើងថា “ស្វែងយល់អំពីរាជធានីអង្គរ” បន្ទាប់ពីចំណាយពេលអស់២ឆ្នាំ នឹងប្រសូត្រទ្បើងឆាប់ៗនេះតាមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា មជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប នៃក្រសួងអប់រំ យុវជននិងកីទ្បា ព្រមទាំងមានការគាំទ្រយ៉ាងសកម្មពីសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា «NFUAJ»។

អានបន្ដ

រមណីយដ្ឋានវប្បធម៌ភ្នំក្រោលដ៏ស្រស់ស្អាត ត្រូវបានគេបោះបង់ចោល

ភ្នំក្រោល គឺជាតំបន់ទេសចរណ៍វប្បធម៌ ដែលមានសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិ ប៉ុន្តែមិនត្រូវបានគេយកចិត្តទុកដាក់ និងថែរក្សានោះឡើយ។ តំបន់ទេសចរន៍វប្បធម៌ភ្នំក្រោល ស្ថិតក្នុងភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមាន​ចម្ងាយប្រមាណ ៣០០០ម៉ែត្រ (៣គីឡូម៉ែត្រ) ពីទីរួមស្រុកកោះញែក។

អានបន្ដ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

អានបន្ដ