ពិធីច្រត់ព្រះនង្គ័ល នៅក្នុងសង្គមខ្មែរត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ, ហើយឆ្នាំ២០២០នេះ គឺប្រារព្ធឡើងនៅថ្ងៃទី១០ ខែឧសភា ប៉ុន្តែមិនបានប្រារព្ធទេ ដោយសារការរាតត្បាតមេរោគកូវីត-១៩។
អានបន្ដស្វែងយល់ បុណ្យពិសាខបូជា (វិសាខបូជា)
ព្រះពុទ្ធសាសនា បានមកប្រតិស្ថាននៅប្រទេសខ្មែរ តាំងពីយូរយាណាស់មកហើយ និងបានរស់នៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាលទាំងអស់ ទោះបីជាសម័យកាលនោះរុងរឿង ឬសម័យកលយុគក្តី។ ពិធីបុណ្យព្រះពុទ្ធសាសនាមួយចំនួនត្រូវបានប្រជាជនខ្មែរគោរពនិងប្រព្រឹត្តិជារឿងរាល់ឆ្នាំ តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃនេះ។ក្នុងនោះពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យព្រះពុទ្ធសាសនាដទៃទៀត។
អានបន្ដតើចូលឆ្នាំខ្មែរ នៅម៉ោងប៉ុន្មាន ទេវតាព្រះនាមអ្វី ទ្រង់សោយអ្វីជាអាហារ?
ទោះបីការចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅគ.ស.២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា មិនឲ្យមន្ត្រីរាជការ កម្មករ ឈប់សំរាកទៅចូលឆ្នាំនៅពេលនេះក៏ដោយ (លើកពេល និងសងវិញនៅពេលសមស្រប) ក៏ពិធីចូលឆ្នាំថ្មីតាមជំនឿនៅតែប្រព្រឹត្តទៅដដែល។ តាមក្បួនតម្រានៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ នាឆ្នាំនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃចន្ទទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា៖
អានបន្ដភាពសម្បូរបែបនៃស្នាដៃបុព្វបុរសដែលប្រទះឃើញនៅប្រាសាទលលៃ
គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទលលៃបច្ចុប្បន្ន មានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។
អានបន្ដប្រជាពលរដ្ឋខ្មែរ គួរស្វែងយល់ ថ្ងៃមាឃបូជា
ថ្ងៃ១៥ កើតពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជា ថ្ងៃមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើង
អានបន្ដទម្រង់ព្រះហស្ថពិតនៃព្រះបដិមា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានបកស្រាយ
ព្រះហស្ថ (ដៃ) ទាំងពីរនៃរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបាក់បែកបាត់បង់នោះ បានបន្សល់ទុកនូវចង្ងល់ជាច្រើនទសវត្សរ៍មកហើយថា តើមានទំរង់ដូចម្តេច? ដែលមានអ្នកខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ អ្នកខ្លះទៀតយល់ថា ព្រះអង្គលើកដៃប្រណម្យ។ ចម្ងល់ទាំងនេះមិនទាន់មានភស្តុតាងណាមួយ យកមកអះអាងនៅឡើយ។
អានបន្ដរបកគំហើញថ្មី នៃពិធីបុណ្យអុំទូកខ្មែរ
នៅកម្ពុជាសព្វថ្ងៃ ក្នុងព្រះរាជពិធីប្រចាំឆ្នាំ ទ្វាទសមាស (ឬបុណ្យដប់ពីរខែ) សម្រាប់ព្រះរាជាប្រារព្ធនៅក្នុង ព្រះបរមរាជវាំង គឺសុទ្ធសឹងទាក់ទងទៅនឹងសាសនា ហើយមានលំនាំយកតាមលទ្ធិ ជំនឿ ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និងគួបផ្សំទៅនឹងជំនឿ លើជីវចលនិយម (ជំនឿដើម) ដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនឥណ្ឌារូបនីយកម្មទៅទៀត។
អានបន្ដស្វែងយល់ប្រវត្តិពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក
ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សានៃរដូវរកត្រី។ ពិធីបុណ្យអុំនេះឯកសារខ្លះបាននិយាយថា ត្រូវបានគេប្រារព្ធធ្វើតាំងពីបុរាណកាលមក គឺក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧
អានបន្ដប្រទះឃើញដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធ ក្នុងការដ្ឋានកំណាយ
គេហទំព័រ អាជ្ញាធរអប្សរា បានឲ្យដឹងថា ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធសម័យកណ្តាលចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។
អានបន្ដប្រទះឃើញបដិមាព្រះសិរលោកេស្វរៈ១ ពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ
បដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។ នេះជាព័ត៌មានគេហទំព័រអាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយ។
អានបន្ដ