គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងកសិន្ធុឱ្យមានរូបរាងដើមឡើងវិញ ព្រមទាំងជួយលេីកសម្រស់ស្ពានហាលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែរឹងមាំ។
អានបន្ដការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវការពេលបន្ថែម
ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេលដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។
អានបន្ដវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត នឹងមានភាពបៃតងគ្រប់រដូវកាល
គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់លើការងាដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ដោយរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។
អានបន្ដអាជ្ញាធរជាតិអប្សរា កំពុងដំណើរការដាំស្មៅនៅមុខប្រាសាទអង្គរវត្ត
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងាររបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្ដរវិស័យនៃអាជ្ញាធរជាតិអប្សរា កំពុងឈូសឆាយដនិងដាំស្មៅនៅទីតាំងអតីតចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តក្នុងគោលបំណងបង្កើនទេសភាពបៃតងនិងសោភ័ណភាពស្រស់បំព្រង
អានបន្ដប្រាសាទកណ្ដាលស្រះស្រង់ នឹងជួសជុលឆាប់ៗខាងមុខនេះ
គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រ្តនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។
អានបន្ដសាស្រ្ដាចារ្យ អាំង ជូលាន «គ្មានពេលណាមួយ ដែលខ្មែរបោះបង់ចោលអង្គរ ឲ្យក្លាយជាព្រៃរហោឋាននោះទេ»
គេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បាឋកថាស្ដីពី «ប្រវត្តិសង្ខេបតំបន់អង្គរ» ដែលធ្វើឡើងដោយលោកសាស្រ្ដាចារ្យ អាំង ជូលាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បង្ហាញប្រវត្តិសាស្រ្តយ៉ាងទូលំទូលាយ ចាប់ពីវត្តមានមនុស្សដំបូងមករស់នៅក្នុងតំបន់អង្គររហូតដល់ដើមសម័យទំនើប។
អានបន្ដជប៉ុន ស្នើសុំអត្ថបទស្រាវជ្រាវអំពីបណ្តាញផ្លូវគមនាគមន៍សម័យអង្គរ ទៅបកប្រែនិងបោះពុម្ពសម្រាប់បង្រៀនសិស្សជប៉ុន
គេហទំព័រអាជ្ញាធរជាតិអប្សរា បានចុះផ្សាយថា គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសអត្ថបទមួយដែលលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរ យកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មី។
អានបន្ដ