Home / ទេសចរណ៍

ទេសចរណ៍

ប្រភពបុរេអង្គរ និងអត្ថន័យនៃពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម

ពិធី​ច្រត់ព្រះនង្គ័ល នៅក្នុងសង្គមខ្មែរ​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ ឯ​វាល​ព្រះមេរុ ស្ថិតនៅ​ពី​ខាងជើង​នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ, ហើយឆ្នាំ២០២០នេះ គឺប្រារព្ធឡើងនៅថ្ងៃទី១០ ខែឧសភា ប៉ុន្តែមិនបានប្រារព្ធទេ ដោយសារការរាតត្បាតមេរោគកូវីត-១៩។​

អានបន្ដ

ស្វែងយល់ បុណ្យពិសាខបូជា (វិសាខបូជា)

ព្រះពុទ្ធសាសនា បានមកប្រតិស្ថាននៅប្រទេសខ្មែរ តាំងពីយូរយាណាស់មកហើយ និងបានរស់នៅជា​មួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាលទាំងអស់ ទោះបីជាសម័យកាលនោះរុងរឿង ឬសម័យកលយុគក្តី។ ពិធីបុណ្យព្រះពុទ្ធសាសនាមួយចំនួនត្រូវបានប្រជា​ជនខ្មែរគោរពនិងប្រព្រឹត្តិជារឿងរាល់ឆ្នាំ តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃនេះ។ក្នុងនោះពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យព្រះពុទ្ធសាស​នា​ដទៃទៀត។

អានបន្ដ

តើចូលឆ្នាំខ្មែរ នៅម៉ោងប៉ុន្មាន ទេវតាព្រះនាមអ្វី ទ្រង់សោយអ្វីជាអាហារ?

ទោះបីការចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅគ.ស.២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា មិនឲ្យមន្ត្រីរាជការ កម្មករ ឈប់សំរាកទៅចូលឆ្នាំនៅ​ពេលនេះក៏ដោយ (លើកពេល និងសងវិញនៅពេលសមស្រប) ក៏ពិធីចូលឆ្នាំថ្មីតាមជំនឿនៅតែប្រព្រឹត្តទៅដដែល។ តាម​ក្បួន​តម្រា​នៃ​ពិធីបុណ្យចូល​ឆ្នាំថ្មី​ខ្មែរ នាឆ្នាំនេះ ​មានរយៈពេល​៤ថ្ងៃ គឺចាប់ពី​ថ្ងៃចន្ទទី​១៣ ​រហូតដល់​ថ្ងៃទី​១៦ ​ខែ​មេសា៖

អានបន្ដ

ភាពសម្បូរបែបនៃស្នាដៃបុព្វបុរសដែលប្រទះឃើញនៅប្រាសាទលលៃ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទលលៃបច្ចុប្បន្ន មានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។

អានបន្ដ

ព្រែកទាល់ ជាជម្រកសត្វស្លាបដ៏ធំរបស់កម្ពុជា

ព្រែកទាល់ គឺជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២១.៣៤២ហិកតា ដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង មានចំងាយ​ស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរតាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។

អានបន្ដ

រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា ក្នុង​ខេត្ត​មណ្ឌលគិរី

ខេត្តមណ្ឌលគិរី. ទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ដែលមានចម្ងាយប្រមាណ ៤៣​គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យនៃទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅកាន់ស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាង​គេក្នុងខេត្តមណ្ឌលគិរី។

អានបន្ដ

ច្រាំងកសិន្ធុអង្គរវត្ត៩០ម៉ែត្រ ត្រូវជួសជុលបានសម្រេចក្នុងរយៈពេល៨ឆ្នាំ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងកសិន្ធុឱ្យមានរូបរាងដើមឡើងវិញ ព្រមទាំងជួយលេីកសម្រស់ស្ពានហាលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែរឹងមាំ។

អានបន្ដ

ប្រជាពលរដ្ឋខ្មែរ គួរស្វែងយល់ ថ្ងៃមាឃបូជា

ថ្ងៃ១៥ កើតពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជា ថ្ងៃមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀត​ដែរ រួមមាន៖  មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើង

អានបន្ដ

ដីសើមបឹងស្នេហ៍ ជាជម្រកសត្វស្លាបរាប់លានក្បាល

ខេត្តព្រៃវែង. តំបន់ដីសើមបឹងស្នេហ៍ មាន​ចម្ងាយ​ប្រមាណ១៥​គីឡូម៉ែត្រ​ពី​ក្រុងព្រៃវែង ដែលស្ថិតនៅក្នុងភូមិបឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង គឺជាកន្លែងប្រភពទឹកសម្រាប់ឃុំប្រមាណ១៤ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង និងក៏ជាតំបន់មានប្រព័ន្ធអេកូឡូស៊ីដែលក្លាយជាជម្រកហ្វូងសត្វស្លាបចម្រុះរាប់លានក្បាលដូចជា

អានបន្ដ

រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម

បឹងយក្សឡោម គឺជាបឹងមួយស្ថិតនៅក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ បឹងយក្ខឡោមមានផៃ្ទទឹកពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលបានកើតឡើងដោយ​សារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្លេះ។

អានបន្ដ