ស្ត្រីមេផ្ទះមួយចំនួនធ្ងល់ថា ហេតុអ្វីបានជាបន្លែជ្រក់ ដែលធ្វើដោយខ្លួនឯងនៅឯផ្ទះ មិនស្រួយឆ្ងាញ់ដូចនៅតាមហាងអញ្ចឹង? ពេលនេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញពីរបៀបធ្វើដូចខាងក្រោម។
ក្នុងការធ្វើជ្រក់បន្លែឲ្យស្រួយឆ្ងាញ់នោះ គឺនៅពេលធ្វើជ្រក់បន្លែជាមួយនឹងទឹកខ្មេះត្រូវដាក់សាច់ជូរចូលទៅក្នុងទឹកបន្តិចបន្តូចតែប៉ុណ្ណោះ បន្លែជ្រក់ដូចជា ស្ពៃជ្រក់ ត្រសក់ជ្រក់ របស់អ្នកនឹងស្រួយឆ្ងាញ់មិនខាន ហើយបើបានយកទៅ ក្លាស្សេឲ្យត្រជាក់ទៀតនោះ គឺរឹតតែស្រួយខ្ញោកថែមទៀត៕