លោកពូ អ៊ុន អឿន ជាកសិកររស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ដាំដំណាំស្ពៃក្តោបបានទិន្នផលខ្ពស់ ដោយប្រើប្រាស់ជីធម្មជាតិ។ នៅលើផ្ទៃដី១០០ម៉ែត្រការ៉េ គាត់ទទួលបានប្រាក់ចំណេញសុទ្ធ ៤៥៦.០០០ រៀល ក្នុងរយៈពេល៣ខែ ដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារ។
