កសិករ យ៉ែម សុផាត ជាកសិកររស់នៅក្នុងភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គាត់បានព្យាយាមសិក្សាស្រាវជ្រាវពីបច្ចេកទេសកសិកម្ម តាមរយៈការអានសៀវភៅបច្ចេកទេសទស្សនាវដ្តីកសិករ ឯកសារផ្សេងៗ ស្តាប់វិទ្យុ មើលទូរទស្សន៍ និងការចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗ។
