កសិករ ឡាយ សុវណ្ណ រស់នៅភូមិកំពង់អំពិល ឃុំតាម៉ិម ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំត្របែកទទួលបានទិន្នផលខ្ពស់និងលក់បានតម្លៃខ្ពស់ជាងដំណាំដទៃទៀត ដោយចំណាយតែទៅលើកំលាំងពលកម្មក្នុងការថែ ទាំបន្តិចបន្តួច ជាពិសេសដំណាំនេះមិនប្រកាន់រដូវទេ គឺផ្លែជាបន្តរហូតប្រសិនបើយើងបន្តការដាក់ជី និងជំរះស្មៅកុំឲ្យស្រូបជី ជាតិពីត្របែកនោះ។ នៅលើផ្ទៃដីចំនួន១ហិចតា គាត់អាចប្រមូលផលផ្លែបានប្រមាណពី១០ទៅ១២តោនក្នុងមួយឆ្នាំ ចំពោះវិធីសាស្ត្រការដាំដុះមានបង្ហាញជូនដូចខាងក្រោម៖
