អ៊ំ ហ៊ួយ ប៊ ជាកសិកររស់នៅក្នុងភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ដាំដំណាំត្រប់វែងលាយជាមួយសណ្តែកបាយ ឬសណ្តែកខៀវ នៅលើដីចំនួន២២០ម៉ែត្រ ការ៉េ រយៈពេល៧៥ថ្ងៃដែលទទួលបានប្រាក់ចំណូល២៥ម៉ឺនរៀល និងសណ្តែកបាយប្រមាណជា២០គីឡូក្រាម ដោយមិនគិតពីការហូបក្នុងគ្រួសារ និងបេះចែកឲ្យអ្នកជិតខាង។ បទពិសោធន៍នៃការដាំដុះនេះ មានបង្ហាញជូនដូចខាងក្រោម។
