Home / កសិកម្ម / បទពិសោធន៍ធ្វើជី ២៥ថ្ងៃ

បទពិសោធន៍ធ្វើជី ២៥ថ្ងៃ

លោកពូ រស់ ម៉ៅ ជាកសិកររស់នៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អ ក្នុងការ

ទិដ្ឋភាពរងធ្វើជីរយៈពេល ២៥ថ្ងៃ

ធ្វើជីកំប៉ុស្តរយៈពេល ២៥ថ្ងៃ អាចប្រើបាន និងមានគុណភាពល្អ។ ចំពោះបទពិសោធន៍នៃការធ្វើជីកំប៉ុស្តនេះ មានបង្ហាញជូនដូចខាងក្រោម៖

១-វត្ថុធាតុដើម

  • ដីស្រទាប់លើ ១បង្គី
  • លាមកសត្វ (គោ មាន់ ជ្រូក ជាប្រភេទលាមកសត្វក្រៀម) ៥បង្គី
  • សំរាម ស្លឹកឈើចំនួន ២០អំរែក (ស្ងួត និងសើម)។

២-វិធីធ្វើ

  • យកដីស្រទាប់លើមកច្របល់ជាមួយលាមកសត្វឲ្យសព្វ រួចរក្សាទុកមួយឡែក
  • ចិញ្ច្រាំស្លឹកឈើស្ងួត និងសើមឲ្យល្អិត និងលាយច្របល់ចូលគ្នាឲ្យសព្វ រួចទុកមួយឡែក
  • កាប់ជ្រោយដីស្រទាប់លើ ១ចបៗ រួចបំផុសដីឲ្យសព្វ
  • យកសារធាតុខាងលើដែលបានត្រៀមទុកមកតម្រៀមគ្នាជាស្រទាប់ៗគឺ៖
  • ស្រទាប់ទី១ ដាក់ដីស្រទាប់លើកំរាស់ ៣ហ៊ុន
  • ស្រទាប់ទី២ សំរាមដែលបានលាយច្របល់ជាមួយលាមកសត្វកំរាស់ ៥ហ៊ុន។

រៀបជាស្រទាប់ៗឲ្យបានកំពស់ ១ម៉ែត្រ បន្ទាប់មកយកស្លឹកដូង ឬស្លឹកត្នោត ឬចំបើងមកគ្របពីលើឲ្យជិត ជៀសវាងកុំឲ្យមាន់កាយ។

៣-វិធីថែទាំ

  • ក្រោយពីបានរៀបចំជាគំនររួច ត្រូវឧស្សាហ៍ស្រោចទឹកមួយថ្ងៃម្តងប្រសិនបើរដូវក្តៅ
  • ឧស្សាហ៍មើលជុំវិញរងដើម្បីជៀសវាងមាន់កាយរងដី
  • ក្រោយរក្សាទុកបាន ២៥ថ្ងៃ គាត់អាចយកជីនោះទៅប្រើប្រាស់បាន។

៤-ការប្រើប្រាស់

  • របៀបនៃការប្រើគឺ យកជីកំប៉ុស្តចំនួន ៧បង្គី លាយជាមួយធ្យូងអង្កាម ៣បង្គី ច្របល់ចូលគ្នាឲ្យសព្វ និងយកជីកំប៉ុស្តមកគ្របទុករយៈពេល ៥ ទៅ ៧ថ្ងៃ
  • ក្នុងការរក្សាទុកត្រូវយកក្រណាត់មកគ្របពីលើ
  • ៥ ទៅ ៧ថ្ងៃក្រោយមកទើបយកទៅប្រើលើដំណាំបាន។

៥-កំណត់សម្គាល់

ដើម្បីដឹងថាជីនោះកាច់ ឬមិនកាច់ ត្រូវឧស្សាហ៍លូកដៃចូលទៅគំនរជី ប្រសិនបើជីនោះកាច់ គឺលូកដៃចូលទៅវាមានកំដៅក្តៅ៕

ពាន សុខា  និង ស៊ិន អង្គារសាធ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។