បងស្រី សាន់ គឹមយឿន សព្វថ្ងៃគាត់មានមុខរបរជាអ្នកដាំដុះបន្លែ រស់នៅភូមិបឹងស្នាយ ឃុំសំបូរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ដាំស្ពៃដោយមិនប្រើជីគីមី។ បទពិសោធន៍នេះ គាត់បានអនុវត្តជាច្រើនឆ្នាំមកហើយទទួលបានលទ្ធផលល្អ។ នៅលេខនេះ យើងសូមលើកយកមកបង្ហាញជូនដើម្បីទុកជាគំនិតសម្រាប់សាកល្បងតាម។
