Home / អាហារ និង សុខភាព / សណ្ដែកបណ្ដុះចំពោះសុខភាព (ទស្សនាវដ្តីប្រជាប្រិយ ១១-២០ វិច្ឆិកា ២០០៩)

សណ្ដែកបណ្ដុះចំពោះសុខភាព (ទស្សនាវដ្តីប្រជាប្រិយ ១១-២០ វិច្ឆិកា ២០០៩)

សម្រាប់អ្នកដែលចូលចិត្តទទួលទានសណ្ដែកបណ្ដុះឆៅជាពិសេស លតឆា នំបញ្ចុក និងបបរត្រី-មាន់ជាដើម គួរតែប្តូរទម្លាប់ទៅទទួលទានសណ្តែកដែលឆ្អិនដោយឆ្លងកាត់ការស្រុសទឹកក្តៅ​​វិញល្អ​ជាង ពីព្រោះទទួលទានសណ្ដែកបណ្ដុះឆៅនោះវាមានសារធាតុពុលម៉្យាងដែលកាលណាយើងទទួល​ទានចូលទៅ ធ្វើឲ្យរាងកាយមិនអាចបឺតស្រូបយកសារធាតុរ៉ែប្រភេទខ្លះទៅចិញ្ចឹមរាងកាយបានទេ។

                            លតឆា
                         បបរ
                            នំបញ្ចុក

ប្រភេទសារធាតុពុល ដែលគេបានប្រទះឃើញនៅក្នុងសណ្ដែកនោះ គឺវាមានច្រើននៅក្នុងរុក្ខជាតិត្រកូលសណ្ដែក ជាពិសេសសណ្តែកបណ្ដុះ ដែលគេឃើញច្រើនបំផុត។ ប៉ុន្តែបើយើងយកសណ្ដែកបណ្ដុះទៅចម្អិននោះ សារធាតុនោះនឹងរលាយបាត់ ឬវាមានបរិមាណតិចតូចដែលអាចធ្វើឲ្យរាងកាយបឺតស្រូបបានតិចតូចបំផុត។

ករណីយើងទទួលទានសណ្ដែកបណ្ដុះឆៅច្រើន ធ្វើឲ្យសារធាតុពុលដែលមាននៅក្នុងសណ្តែកនោះនឹងបឺតស្រូបសារធាតុរ៉ែចេញពីរាងកាយយើង ដូចនេះរាងកាយមិនអាចទទួលបាននូវសារធាតុរ៉ែបានគ្រប់គ្រាន់ទេ។

ប្រជាពលរដ្ឋភាគច្រើនមិនសូវដឹងពីរឿងនេះទេ ពីព្រោះគេគិតថា ការទទួលទានអាហារស្រស់គ្រប់យ៉ាងនឹងកើតផលល្អចំពោះសុខភាព ប៉ុន្តែការពិតវាមិនដូចការគិតទាំងអស់នោះឡើយ។ ចំពោះប្រភេទសណ្ដែកសៀង សណ្តែកដី សណ្តែកខៀវ បើចង់បរិភោគប្រកបដោយសុវត្ថិភាពនោះ គឺត្រូវយកទៅដាក់ត្រាំទឹកប្រមាណជា ៣ម៉ោងសិន ដើម្បីឲ្យសារធាតុពុលក្នុងសណ្ដែកចុះខ្សោយ៕

 

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

វិធីធ្វើចាហួយ និងបង្អែមប្រក្រុង (ព្រះក្រុង)

ចាហួយប្រក្រុង គឺធ្វើមកពីរុក្ខជាតិវល្លិ៍ប្រក្រុងដែលរុក្ខជាតិនេះច្រើនដុះនៅតាមព្រៃ ព្រៃរបោះ ឬនៅតាមដីចម្ការដោយវារនឹងដី ឬតោងឡើងតាមដើមរុក្ខជាតិផ្សេងៗទៀត។ ចាហួយប្រក្រុងគេយកធ្វើជាបង្អែមដោយដាក់ស្ករ (ទឹកស្ករ ឬស្ករនៅជាគ្រាប់) ទឹកដោះគោខាប់ និងទឹកខ្ទិះ។