Home / កសិកម្ម / បទពិសោធន៍ភ្ញាស់កូនបង្កងទឹកសាប

បទពិសោធន៍ភ្ញាស់កូនបង្កងទឹកសាប

លោក ព្រំ វ៉ាត ជាកសិកររស់នៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ គាត់បានចាប់ផ្តើមចិញ្ចឹមត្រីនៅឆ្នាំ២០០៤ ដែលគាត់មានស្រះចំនួន២មានទំហំ ៣០០ម៉ែត្រការ៉េ ហើយរហូតមកដល់ឆ្នាំ២០១១ស្រះរហូតដល់ចំនួន៣៥ ដែលមានទំហំ ១.៥០០ម៉ែត្រការ៉េ នៅលើផ្ទៃដីសរុប ៤០.០០០ម៉ែត្រការ៉េ។ ហើយបច្ចេកទេសនេះ គាត់ចេះមកពីការចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី បង្កង ផលិតកូនត្រីពូជ ភ្ញាស់កូនបង្កងពូជទឹកសាប និងការចូលរួមបង្រៀនបច្ចេកទេសចិញ្ចឹមត្រីទឹក​សាបក្នុងនិងក្រៅខេត្ត ព្រមទាំងសាលារៀនផងដែរ។ ចំពោះបទពិសោធន៍ការភ្ញាស់មានបង្ហាញជូនដូចខាងក្រោម។

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

គម្រោងសម្បូរនាគ(ទី២)

សហគមន៍ចម្ការសម្បូរនាគ (ទី២) ជាគម្រោងពង្រីកផ្ទៃដីដាំដុះជំហ៊ានទី២ ឈានទៅឱ្យគ្រប់ស្រកានាគ ១លានគុម្ព។ គោលបំណង ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការងារកសិកម្មរួមគ្នាបង្កើតជាសហគមន៍កសិដ្ឋាន​មួយដែលមានឈ្មោះថាសហគមន៍ចម្ការសម្បូរនាគ(ខេត្តព្រះវិហារ) ក្នុងគោលបំណង៖ ទទួលបានផលផ្លែស្រកានាគ និងកសិផលផ្សេងទៀតសម្រាប់បំពេញសេចក្តី ត្រូវការគ្រួសារ និងសម្រាប់បង្កើនប្រាក់ចំណូល។ ទទួល​បានឈើប្រណិត អាចនាំមកនូវប្រាក់ចំណូលរយៈពេល២០ឆ្នាំក្រោយ។ ចូលរួមលើកស្ទួយវិស័យកសិកម្ម …