អ្នកមីង អ៊ិន ឡាង ជាកសិកររស់នៅភូមិទួលខ្ពស់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីជួបប្រទះនូវសត្វល្អិតបំផ្លាញដំណាំជាច្រើនលើកមក គាត់មានបទពិសោធន៍ផ្សំថ្នាំពីរុក្ខជាតិ ដើម្បីកំចាត់សត្វល្អិតដែលបំផ្លាញលើដំណាំផ្ទី ស្ពៃ ត្រកួន និងអាចជួយឲ្យដំណាំលូតលាស់បានល្អ ផង។ ធាតុផ្សំ និងវិធីប្រើ បង្ហាញជូនដូចខាងក្រោម។
