Home / កសិកម្ម / កសិករខ្មែរ គួរស្វែងយល់ឧបករណ៍ សែនស័រសំណើមដី

កសិករខ្មែរ គួរស្វែងយល់ឧបករណ៍ សែនស័រសំណើមដី

សែនស័រសំណើមដី ( soil moisture sensor relay) គឺជាឧបករណ៍មួយប្រភេទ ដែលគេផលិតមកសំរាប់ឲ្យបងប្អូនយកទៅប្រើប្រាស់បានងាយស្រួលជាពិសេសក្នុងវិស័យកសិកម្ម។

ឧទាហរណ៍ គេប្រើវាឲ្យបញ្ជាម៉ូទ័រធ្វើការបូមទឹកស្រោចស្រពដំណាំរបស់បងប្អូននៅពេលដីខ្វះសំណើម (ទឹក) គឺវាបញ្ជាឲ្យម៉ូទ័របូមទឹកដាក់គល់ ឬ រងដំណាំ ហើយនៅពេលណាដីសើមគ្រប់គ្រាន់ ឬ មានភ្លៀងនោះ គឺសែនស័រនេះ វាមិនបញ្ជាឲ្យម៉ូទ័របូមទឹកទេ។ វិធីនេះវាជួយដល់បងប្អូនប្រជាកសិករ មិនចំណាយមនុស្សទៅបិទ/បើកចរន្តអគ្គិសនី ឬ វ៉ានទឹកនោះឡើយ។ ដើម្បីឲ្យកាន់តែយល់ច្បាស់ សូមបងប្អូនប្រជាកសិករចុចមើលវីដេអូខ្លីខាងក្រោមនេះ ដែលពន្យល់បង្ហាញដោយលោក រាជ សុភាព ជំនាញផ្នែកកសិកម្ម។

ព័ត៌មានបច្ចេកទេសសូមទំនាក់ទំនងស៊ីវ៉ាត ហ្វាម សប មានលក់ជាឈុត
តាមរយៈដូចខាងក្រោម៖
Tel: (016/017) 910 005.
Fb: sopheap reach
Page: cvad farm shop

អត្ថបទដោយ រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

គម្រោងសម្បូរនាគ(ទី២)

សហគមន៍ចម្ការសម្បូរនាគ (ទី២) ជាគម្រោងពង្រីកផ្ទៃដីដាំដុះជំហ៊ានទី២ ឈានទៅឱ្យគ្រប់ស្រកានាគ ១លានគុម្ព។ គោលបំណង ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការងារកសិកម្មរួមគ្នាបង្កើតជាសហគមន៍កសិដ្ឋាន​មួយដែលមានឈ្មោះថាសហគមន៍ចម្ការសម្បូរនាគ(ខេត្តព្រះវិហារ) ក្នុងគោលបំណង៖ ទទួលបានផលផ្លែស្រកានាគ និងកសិផលផ្សេងទៀតសម្រាប់បំពេញសេចក្តី ត្រូវការគ្រួសារ និងសម្រាប់បង្កើនប្រាក់ចំណូល។ ទទួល​បានឈើប្រណិត អាចនាំមកនូវប្រាក់ចំណូលរយៈពេល២០ឆ្នាំក្រោយ។ ចូលរួមលើកស្ទួយវិស័យកសិកម្ម …

Leave a Reply

Your email address will not be published. Required fields are marked *