TIMER គឺជាឧបករណ៍មួយប្រភេទមានច្រើនម៉ាក ដែលគេប្រើសម្រាប់ភ្ជាប់ និងផ្តាច់ចរន្តអគ្គិសនីដោយកំណត់ម៉ោងឲ្យវាដំណើរការដោយស្វ័យប្រវត្តិ។ ឧបករណ៍នេះ អាចប្រើជាមួយអំពូលភ្លើង ម៉ូទ័របូមទឹក វ៉ានទឹកប្រើភ្លើងអគ្គិសនី ឬឧបករណ៍ប្រើអគ្កិសនីផ្សេងៗទៀត ហើយនៅពេលនេះ យើងសូមពន្យល់តែ TIMER ម៉ាក HKG316T និង KG316T Timer switch តែប៉ុណ្ណោះ។ លោក ប៉ោ សេដ្ឋា បង្ហាញនូវបទពិសោធន៍ប្រើឧបករណ៍នេះ ដូចតទៅ។
