Home / កសិកម្ម / វិធីផ្សំចំណីឲ្យ មាន់ ទា ស៊ី ដោយប្រើរុក្ខជាតិអាហ្សូឡា

វិធីផ្សំចំណីឲ្យ មាន់ ទា ស៊ី ដោយប្រើរុក្ខជាតិអាហ្សូឡា

កសិកររស់នៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ដែលជាអ្នកមានបទពិសោធន៍ដាំរុក្ខជាតិអាហ្សូឡា បានឲ្យ​សហគមន៍សម្បូរសប្បាយដឹងថា  សត្វមាន់ និងទា ចូលចិត្តស៊ីអាហ្សូឡានេះណាស់ ពិសេសបើយកអាហ្សូឡាលាយជាមួយធាតុផ្សំដទៃទៀតដូចជា កន្ទក់ ស្រូវ និងបាយកក គឺមាន់ ទា កាន់តែស៊ី។

កសិកររូបនេះ បានប្រាប់នូវរូបមន្តនៃការផ្សំចំណីមាន់ ទា ដែលដាក់រុក្ខជាតិអាហ្សូឡាភាគច្រើនដូចនេះ គឺ អាហ្សូឡា ៦៥%, កន្ទក់ ១៥%, ស្រូវ ១០%, បាយកក ១០%។ យកធាតុផ្សំទាំងអស់នេះច្របល់បញ្ចូលគ្នា ហើយយកទៅឲ្យមាន់ ទាស៊ី។ ​

ចំពោះរុក្ខជាតិអាហ្សូឡា បើបងប្អូនចង់បានយកទៅដាំធ្វើពូជ កសិកររូបនេះក៏មានលក់ជូន និងប្រាប់ពីការដាំចំពោះអ្នកទិញផងដែរ ដែលមានលេខទូរស័ព្ទទាក់ទងចំនួនពីរខ្សែគឺ ០៩៧ ៦៧ ៥៤ ៨៨៦ / ០៩៦ ៥៥ ៤៦ ៧៧០៕

អត្ថបទដោយ រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីផ្សំថ្នាំពីរុក្ខជាតិសម្លាប់សត្វល្អិតលើដំណាំ (កសិករ អ៊ិន ឡាង)

អ្នកមីង អ៊ិន ឡាង ជាកសិកររស់នៅភូមិទួលខ្ពស់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីជួបប្រទះនូវសត្វល្អិតបំផ្លាញដំណាំជាច្រើនលើកមក គាត់មានបទពិសោធន៍ផ្សំថ្នាំពីរុក្ខជាតិ ដើម្បីកំចាត់សត្វល្អិតដែលបំផ្លាញលើដំណាំផ្ទី ស្ពៃ ត្រកួន និងអាចជួយឲ្យដំណាំលូតលាស់បានល្អ  ផង។ ធាតុផ្សំ …

Leave a Reply

Your email address will not be published. Required fields are marked *