Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមជន្លេនក្នុងពាង

បទពិសោធន៍ចិញ្ចឹមជន្លេនក្នុងពាង

អ្នកមីង ប្រាក់ សឿន ជាកសិកររស់នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង  ខេត្តកែវ។ គាត់​មាន​បទពិសោធន៍ចិញ្ចឹមជន្លេននៅក្នុងពាងអស់រយៈពេល ៣ឆ្នាំមកហើយ ដោយប្រើកាកសំណល់ឡជីវឧស្ម័ន សម្រាប់ធ្វើជាចំណីសត្វដូចជាសត្វមាន់ ទា ជ្រូក និងត្រី​ ។

ក្រៅពីការធ្វើជាចំណីសត្វ គាត់នចែកពូជជន្លេននេះទៅឲ្យកសិករផ្សេងៗ និងលក់ទៅធ្វើជាពូជជូនទៅអង្គការផ្សេងៗសំរាប់យកទៅ​ផ្សព្វផ្សាយបន្ត។

 

       កាកសំណល់ឡសំរាប់ដាក់ចិញ្ចឹមជន្លេន

១-ធាតុផ្សំ និងរបៀបធ្វើ

  • ពាង (ពាងបែក ឬពាងចាស់ៗ ) ចោះរន្ធនៅបាតពាង ដើម្បីឲ្យទឹកជ្រាបចេញ
  • ដីដែលមានជីជាតិក្រាលបាតពាងកំរាស់ ១តឹក (ស្រទាប់ទី១ បាតក្រោម )
  • លាមកគោស្រស់កំរាស់ ១​,៥ តឹក (ស្រទាប់ ទី២ ដាក់លើដី )
  • កាកសំណល់ឡជីវឧស្ម័នកំរាស់ ១,៥តឹក (ស្រទាប់​ទី៣ ដាក់លើលាមកគោ) ពូជជន្លេនដាក់ទំងន់ ២គីឡូក្រាម (ថ្លឹងទាំងលាមកគោស្រស់) ដាក់ពីលើ។

២-ការថែទាំ និងប្រមូលផលជន្លេន

  • បន្ទាប់ពីដាក់ពូជជន្លេនចូលហើយ គាត់បានដាក់ស្បៃមុងលីឡុង គ្របពីលើការពារកុំឲ្យសត្វចូលស៊ីជន្លេន រួចគ្របស្លឹកត្នោតពីលើមាត់ពាងបន្ថែមទៀត និងរក្សាទុកក្រោមម្លប់
  • ​គាត់រក្សាលាមកក្នុងពាងឲ្យសើមជានិច្ច បើស្ងួតត្រូវស្រោចទឹកពីលើបន្តិចៗ។ រីឯស្រទាប់កាក

សំណល់ឡជីវឧស្ម័នបើឡើងខ្សោះ យើងតូ្រវកាយចេញ រួចចាក់កាកសំណល់ឡថ្មី ឬលាមក

ស្រស់បំពេញវិញ ព្រោះជន្លេនបានស៊ីជីជាតិនៅក្នុងកាកសំណល់ឡជីវឧស្ម័នអស់។

ក្រោយពីដាក់ចិញ្ចឹមបានរយៈពេល ៤៥ថ្ងៃ គាត់ចាប់ផ្តើមប្រមូលផលជន្លេនបាន។ ការប្រមូលផលត្រូវកាត់យកមួយជ្រុងម្តងៗទាំងលាមក រួចចាក់កាកសំណល់ឡជីវឧស្ម័ន ឬលាមកគោស្រស់ទៅបំពេញកន្លែងនោះវិញ ធ្វើបែបនេះយើងអាចប្រមូលផលជន្លេនបានរហូត។ ចំពោះជន្លេនដែលគាត់បានចិញ្ចឹមជាក់ស្តែងនៅក្នុងឆ្នាំ២០០៩ កន្លងទៅនេះ គាត់អាចលក់បានប្រមាណជា៥៥០.០០០រៀល ដោយមិនគិតពីការយកជន្លនទៅធ្វើជាចំណីសត្វទេ។

៣-របៀបដាក់ជន្លនឲ្យសត្វស៊ី

អ្នកមីងបានចិញ្ចឹមជន្លេននេះធ្វើជាចំណី មាន់ ទា ត្រី កង្កែប ជ្រូក (ដោយផ្តល់ឲ្យស៊ីផ្ទាល់តែម្តង)។ កាកសំណល់ពីជន្លេនគាត់បានយកទៅធ្វើជាជី ឬផ្សំជាជីកំប៉ុស្ត សំរាប់ប្រើប្រាស់លើដំណាំគ្រប់ប្រភេទ។ ក្រៅពីនេះគាត់បានយកទៅដាក់នៅក្នុងស្រះត្រីដើម្បីកែលំអគុណភាពទឹក និងបង្កើតចំណីធម្មជាតិសំរាប់ចិញ្ចឹមត្រី។

៤-ចំណាប់អារម្មណ៍

អ្នកមីងបានមានប្រសាសន៍ថា ការចិញ្ចឹមជន្លេន អាចជួយកាត់បន្ថយការចំណាយទៅលើការទិញចំណីឲ្យសត្វស៊ីដូចជា មាន់ ទា ត្រី ជ្រូក កង្កែប ជាដើម។ ហើយក៏អាចលក់បានប្រាក់ ចំណួលខ្លះបន្ថែម  ទៀត។ លាមកសត្វដែលសល់ពីជន្លេនអាចយកទៅធ្វើជាជីដាក់លើដំណាំលូតលាស់បានយ៉ាងល្អ ហើយមាន់ ទា ត្រី ដែលស៊ីជន្លេនក៏ឆាប់ធំដែរ៕

​​​​ 

ជន្លេនប្រើសំរាប់ធ្វើជាចំណីសត្វ

អ្នកស្រី ហង់ ណាវី

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។