Home / កសិកម្ម / បទពិសោធន៍ថែរក្សាទុកគ្រាប់ពូជសណ្ដែកទ្រើង

បទពិសោធន៍ថែរក្សាទុកគ្រាប់ពូជសណ្ដែកទ្រើង

លោកពូ សោម សាវឿន ជាកសិកររស់នៅភូមិស្រែចែង ឃុំលាំងចក​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​មានបទពិសោធន៍រក្សាទុកគ្រាប់ពូជសណ្ដែកទ្រើងបានល្អ។ បទពិសោធន៍នេះ ជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ដែលគាត់ធ្លាប់បានអនុវត្តជាច្រើនឆ្នាំមកហើយ។ នៅពេលនេះ យើងសូមបង្ហាញជូនបងប្អូនកសិករដូចខាងក្រោម។

ក្នុងការដាំទុកធ្វើពូជនេះ គាត់រក្សាទុកផ្លែនៅនឹងដើមរយៈពេល២ខែ ទើបសណ្ដែកចាស់អាចបេះប្រមូលផលបាន។ ការបេះប្រមូលផលនេះ គឺធ្វើឡើងនៅរដូវប្រាំង។ គាត់ទុកឲ្យផ្លែស្វិតនៅដើមរហូតសំបកឡើងស្រួយ។​ នៅរដូវវស្សាពុំចាំបាច់ទុករហូតដល់ស្វិតនៅដើមទេ គ្រាន់តែសង្កេតឃើញផ្លែសណ្ដែកមានសំបកពណ៍ស-លឿង គាត់បេះហាលរយៈពេល២ថ្ងៃ ឲ្យសំបកស្រួយ​រួច្របាច់ អុំយកសំដី និងកំទេចកំទីសំរាមចេញ ជ្រើសរើសយកតែគ្រាប់ណាដែលថ្លោសពេញល្អ។

មុនច្រកគ្រាប់ទុកក្នុងដប គាត់ហាលសំដិលក្រោមពន្លឺថ្ងៃស្រទន់ (ម៉ោង៩-​១២ព្រឹក) រហូតដល់ស្ងួត។​ លក្ខណៈសំគាល់គ្រាប់ស្ងួត នៅពេលគាត់សង្កេតឃើញគ្រាប់មានពណ៌ភ្លឺរលោង រឹង ខាំនឹងធ្មេញឮសូរប្រឹស គឺសន្មតថា គ្រាប់ស្អួតហើយ។​ ប្រសិនបើខាំទៅនៅរាវទន់ ហើយមានជាតិម្សៅនៅជាប់និងធ្មេញ មានន័យថា គ្រាប់មិនទាន់ស្ងួតទេ។

ក្រោយពីហាលសំងួតបានល្អហើយ គាត់យកគ្រាប់ទៅច្រកទុកក្នុងដបកែវចុកឆ្នុកឲ្យណែនជិតល្អកុំឲ្យសត្វល្អិតចូលបំផ្លាញ (ឆ្នុកធ្វើពីស្នោ)។ ការរក្សាគ្រាប់ទុកនៅកន្លែងដែលត្រជាក់មិនឲ្យត្រូវទឹកភ្លៀង ឬទឹកសន្សើមឡើយ។

លោកពូបានមានប្រសាសន៍ថា ការធ្វើតាមវិធីនេះ គឺអាចរក្សាទុកបានយូររហូតដល់មួយឆ្នាំ។ សណ្ដែកនៅតែដុះល្អ និងផ្លែច្រើនជានិច្ច។​ ប៉ុន្តែការបេះរក្សាទុកពូជនៅខែប្រាំងល្អជាងខែវស្សា ពីព្រោះគ្រាប់ស្ងួតល្អ និងមានពន្លឺថ្ងៃគ្រប់គ្រាន់សំរាប់ហាល៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីផ្សំថ្នាំពីរុក្ខជាតិសម្លាប់សត្វល្អិតលើដំណាំ (កសិករ អ៊ិន ឡាង)

អ្នកមីង អ៊ិន ឡាង ជាកសិកររស់នៅភូមិទួលខ្ពស់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីជួបប្រទះនូវសត្វល្អិតបំផ្លាញដំណាំជាច្រើនលើកមក គាត់មានបទពិសោធន៍ផ្សំថ្នាំពីរុក្ខជាតិ ដើម្បីកំចាត់សត្វល្អិតដែលបំផ្លាញលើដំណាំផ្ទី ស្ពៃ ត្រកួន និងអាចជួយឲ្យដំណាំលូតលាស់បានល្អ  ផង។ ធាតុផ្សំ …

Leave a Reply

Your email address will not be published. Required fields are marked *