Home / ការកែច្នៃកសិផល / វិធីធ្វើទឹកម្ជូរព្រឹក ឬម្ជូរបារាំង

វិធីធ្វើទឹកម្ជូរព្រឹក ឬម្ជូរបារាំង

ម្ជូរព្រឹកជារុក្ខជាតិ ដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពមនុស្ស។ នៅពេលនេះ យើងសូមលើកយកវិធីធ្វើទឹកម្ជូរព្រឹក​​ដ៏សាមញ្ញមួយសំរាប់អ្នកចង់ទទួលបានសុខភាពល្អពីការបរិ​ភោគភេសជ្ជៈម្ជូរព្រឹក។ ចំពោះវិធីក្នុងការកែច្នៃមានបង្ហាញជូនដូចខាងក្រោម៖

វត្ថុធាតុដើម និងឧបករណ៍

  • ផ្កាម្ជូរព្រឹក ០,៥គីឡូក្រាម (ស្រស់)
  • ស្ករសតិចតូច ០,៣ ទៅ ០,៥គីឡូក្រាម (តាមអ្នកចូលចិត្ត)
  • អំបិលតិចតូច ១កូនស្លាបព្រាកាហ្វេ
  • ឆ្នាំងសម្រាប់ដាំទឹក
  • ទឹកប្រមាណ ៣ ទៅ ៥លីត្រ
  • កន្ត្រង ឬស្បៃសម្រាប់ច្រោះ និងវែងសម្រាប់កូរ។

របៀបធ្វើ

  • បេះផ្កាម្ជូរព្រឹកយកគ្រាប់ខាងក្នុងចេញ
  • លាងសំអាតផ្កាម្ជូរព្រឹកឲ្យបានស្អាតនិងទុកឲ្យស្រស់ទឹក
  • ដាក់ទឹកនិងដាក់ផ្កាម្ជូរព្រឹកចូលក្នុងឆ្នាំង រួចដាំឲ្យពុះរ
  • យៈពេល ១០ទៅ១៥នាទី ដាក់ស្ករចូល (តាមការចូលចិត្ត) ទើបដាក់ចុះពីលើភ្លើង ទុកឲ្យត្រជាក់ និងច្រកចូលទៅក្នុងដបរក្សាទុកដោយក្លាស្សេទឹកកកទុកសម្រាប់ពិសារ៕

ពាន សុខា និង ស៊ិន អង្គារសាធ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

វិធីធ្វើជ្រក់ខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី)

ក្នុងមួយថ្ងៃៗមានបងប្អូនជាច្រើនបានគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃកសិផលផងដែរ។ នៅពេលនេះ​សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើជ្រក់ខ្ញីមានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី។