Home / កសិកម្ម / ទងដំឡូងជ្វា ជាថ្នាំទប់ស្កាត់ជំងឺអ៊ុកក្ដាមលើសត្វគោ

ទងដំឡូងជ្វា ជាថ្នាំទប់ស្កាត់ជំងឺអ៊ុកក្ដាមលើសត្វគោ

ប្អូនស្រី សយ សួរ ជាកសិកររស់នៅភូមិព្រៃភ្ជួរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ គាត់ចិញ្ចឹមគោអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ការចិញ្ចឹមគោនេះជានិច្ចជាកាលតែងតែជួបប្រទះនូវបញ្ហាគោកើតជំងឺអ៊ុតក្ដាមជារៀងរាល់ឆ្នាំ ប៉ុន្តែគាត់បានធ្វើការព្យាបាលជំងឺនេះដោយខ្លួនឯងបានជាសះស្បើយ ដែលការព្យាបាលនេះគាត់ចេះមកពីឪពុករបស់គាត់។

វិធីព្យាបាល

  • ​យកទងដំឡូងជ្វាឲ្យគោស៊ីក្នុងមួយថ្ងៃ២ដង ដោយក្នុងម្ដងមានចំនួន២គីឡូក្រាម ឲ្យវាស៊ីពេលព្រឹក និងពេលល្ងាច
  • ឲ្យទងដំឡូងជ្វាគោស៊ីរយៈពេល៣​-៤ថ្ងៃ ពេលនោះយើងសង្កេតឃើញជំងឺនេះមិនមានការរាលដាលទៅមុខទៀតទេ។​ វានឹងចាប់ផ្ដើមសះបន្តិចម្ដងៗរហូតដល់ជាអស់។
  • ករណីដែលឲ្យស៊ី​៣-​៤​ថ្ងៃ ហើយនៅតែមិនបាត់ គឺអាចឲ្យស៊ីបន្តទៅទៀតរហូតដល់បាត់​។​​
  • ដំឡូងជ្វាមិនត្រឹមតែជាថ្នាំព្យាបាលជំងឺអុកក្ដាមទេ តែវាជាអាហារដែលសំបូរវីតាមីន ឲ្យគោស៊ីកាន់តែច្រើនកាន់តែឆាប់ធំធាត់លឿនថែមទៀតផង។ ទងតំឡូងជា្វនេះអាចឲ្យគោស៊ីជំនួសចំបើងបាន។

ចំណាប់អារម្មណ៍

ក្រោយពីការព្យាបាលតាមរបៀបខាងលើ ប្អូនស្រីបានសង្កេតឃើញថា គោបានជាសះស្បើយថែមទាំងធ្វើឲ្យគោររបស់គាត់ធាត់ទៀតផង។​​ ដូចនេះបងប្អូនកសិករអាចយកបទពិសោធន៍នេះទៅសាកល្បងតាមព្រោះមិនចំណាយថវិកា​​ និងជាវិធីដ៏ងាយបំផុត។ ដំឡូងអាចដាំនៅក្នុងសួនគ្រួសារ ឬ អាចរកបាននៅក្នុងភូមិរបស់បងប្អូន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។

Leave a Reply

Your email address will not be published. Required fields are marked *