Home / កសិកម្ម / ឡជីវឧស្ម័ន និងអត្ថប្រយោជន៍

ឡជីវឧស្ម័ន និងអត្ថប្រយោជន៍

លោកពូ​ សូ ហ៊ុល ជាកសិកររស់នៅភូមិគ្រោះ  ឃុំរលៀរប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយពីសហការជា​មួយ​អង្គការសេដាក លោកពូបានសម្រេចចិត្តរៀបចំឡជីវឧស្ម័ននេះឡើង នៅក្នុងខែសីហា ២០១៣។ ឡជីវឧស្ម័នរបស់គាត់មានទំហំ ៦ម៉ែត្រគូប​​។ គាត់បានចំណាយទឹកប្រាក់អស់ប្រមាណ ៧០០ដុល្លារ ក្នុងនោះ​ទឹកប្រាក់របស់គម្រោងបានផ្តល់លើកទឹកចិត្តចំនួន ១៥០​ ដុ​ល្លារ​ផងដែរ។ ចំពោះមូលហេតុ ដែលគ្រួសាររបស់គាត់បានសម្រេចចិត្តសាងសង់ឡជីវឧស្ម័នដោយសារគាត់យល់ឃើញថា៖

  • អាចជួយឲ្យក្រុមគ្រួសាររបស់កាត់បន្ថយពីការចំណាយទៅលើការទិញអុសជាប្រចាំ (ក្នុង១ឆ្នាំចំណាយទិញអុសអស់ទឹកប្រាក់ប្រមាណ ២០ម៉ឺនរៀល)
  • មានជីធម្មជាតិប្រើនៅក្នុង ១ឆ្នាំគ្រប់គ្រាន់សំរាប់

ដំណាំស្រូវ បន្លែ ដោយប្រើជាជីទ្រាប់បាត និងប្រើស្រោចពីលើសំរាប់បំប៉នជាដើម

  • គាត់ប្រើភ្លើងដែលបានពីហ្គាសឡជីវឧស្ម័នយកមកចម្អិនអាហារ និងបំភ្លឺនៅពេលយប់
  • មានផ្ទះបាយស្អាតមិនមានផ្សែង
  • កាត់បន្ថយពេលវេលាក្នុងការដាំស្ល។

១-វត្ថុធាតុចំបងៗដែលចាំបាច់ក្នុងការប្រើប្រាស់នៅក្នុងឡជីវឧស្ម័នគឺ៖

  • ក្នុងទំហំឡ ៦ម៉ែត្រគូប គាត់មានគោធំចំនួន ២ក្បាល​ និងកូនគោ ១ក្បាល
  • ពេលធ្វើឡជីវឧស្ម័នហើយ គឺតម្រូវឲ្យមានលាមកសត្វគោ ឬជ្រូកចំនួន​១តោនសំរាប់ដាក់ដំបូង
  • ក្រោយពីចាក់បំពេញឡស្តុកសំរាប់បង្កើតហ្គាសដំបូងហើយ បន្តមកទៀតគ្រាន់តែចាក់បំពេញបន្ថែមមួយធុងក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

២-អត្ថប្រយោជន៍ជីដែលមានពីឡជីវឧស្ម័ន

ក្រោយពីបានរៀបចំធ្វើឡជីវឧស្ម័នរួចមក ឡនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសំរាប់ក្រុ​​ម​គ្រួសាររបស់គាត់ដូចជាការំពឹងទុកនៅក្នុងគោលបំណងខាងលើ ជាពិសេសចំពោះការដាំដំណាំវិញ​ក្រោយពីបានប្រើជីនេះទៅលើដំណាំ គឺបានធ្វើឲ្យដំណាំមានការប្រែប្រួលច្រើនដូចជា៖

  • ធ្វើឲ្យស្លឹកដំណាំមានពណ៌បៃតងខ្ចី និងដុះលូតលាស់លឿន
  • ធ្វើឲ្យចំនួនដើមបែកច្រើន (ស្រូវ)
  • មិនប៉ះពាល់ដល់សុខភាពនៅពេលបរិភោគ
  • ធ្វើឲ្យដីផុស ទន់ល្អ ដែលធ្វើឲ្យដំណាំលូតលាស់បានលឿន
  • មិនសូវមានសត្វល្អិត និងជំងឺមកបំផ្លាញដំណាំ ធ្វើឲ្យប្រាក់ចំណូលគាត់កើនបាន ៣៧.០០០រៀល និងមិនប៉ះពាល់ដល់សុខភាព (មិនទិញថ្នាំពុលគីមីបាញ់ទៅលើដំណាំ) ។

៣-ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីគាត់បានរៀបចំឡជីវឧស្ម័នរួចហើយ គាត់មានចំណាប់អារម្មណ៍ថា ការរៀបចំឡជីវឧស្ម័ននេះបានជួយដល់ក្រុមគ្រួសាររបស់គាត់បានច្រើន មានផ្ទះស្អាត មានភ្លើងបំភ្លឺ មានភ្លើងចម្អិនអាហារ មានជីធម្មជាតិប្រើគ្រប់គ្រាន់សំរាប់ការដាំដំណាំពេញមួយរដូវ។ ដូចនេះបងប្អូនកសិករដែលអាចមានលទ្ធភាពចាប់ផ្តើមសាងសង់ឡជីវឧស្ម័នសំរាប់ជួយសម្រាលការងារក្នុងក្រុមគ្រួសារ និងមានពេលវេលាអាចធ្វើការងារផ្សេងទៀតបានច្រើន៕

 

ពាន សុខា និង ស៊ិន អង្គារសាធ

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។