Home / កសិកម្ម / បទពិសោធន៍ធ្វើជីគ្រាប់ដាក់លើដំណាំស្រូវ

បទពិសោធន៍ធ្វើជីគ្រាប់ដាក់លើដំណាំស្រូវ

លោកអ៊ំ នង យ៉ាត់ ជាកសិកររស់នៅភូមិប្រសាធំ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ គាត់មាន​បទពិសោធន៍ធ្វើជីគ្រាប់ដែលផ្សំពីធម្មជាតិសំរាប់បាចលើដំណាំ។​ បទពិសោធន៍នេះ គាត់ចេះមកពីអ្នកភូមិជិតខាងដែលគាត់ចេញទៅរកស៊ីជាមួយ ហើយដែលបង្ហាញដូចខាងក្រោម។

១. ធាតុផ្សំសំរាប់ធ្វើ​​.​ ដើម្បីបានជីគ្រាប់ គាត់លាយធាតុផ្សំមួយចំនួនដូចខាងក្រោម

លាមកគោស្ងួត ដីដំបូក ផេះ ទឹក ដោយសារធាតុទាំងអស់នេះដាក់ក្នុងបរិមាណប្រហាក់ប្រហែលគ្នា (មិនកំណត់)។

២. របៀបធ្វើ

  • យកធាតុផ្សំមួយមុខៗស្មើគ្នា បុកឲ្យម៉ដ្ឋ
  • បន្ទាប់មកយកធាតុផ្សំដែលបុកហើយនោះលាយបញ្ចូលគ្នា ហើលាយទឹកល្មមកុំឲ្យសើមពេក (ផុក​ៗ) រួចលុញជាគ្រាប់តូចៗ (ដូចជាគ្រាប់ជីគីមីដែរ) បន្ទាប់មកហាលថ្ងៃចំនួន ១ ឬ ២ថ្ងៃ ល្មមស្ងួតបន្តិច ទើបប្រមូលទុកបាន។

៣. របៀបប្រើ

យកគ្រាប់ជីដែលបានធ្វើនោះមកបាចលើស្រែ ដោយយើងព្រាចស្ដើងៗ (ស្រែសន្ទូង)។ ក្នុង ១ហិក​តា បាចចំនួន ២០-​៣០គីឡូក្រាម។

៤. លទ្ធផល

បន្ទាប់ពីបានធ្វើការកៃច្នៃជីហើយ លោកអ៊ំបានសាកល្បងទៅលើស្រែរបស់គាត់ចំនួន ២-៣ដង ឃើញថា ទទួលបានលទ្ធផលល្អប្រសើរដោយគាត់អះអាងថា គាត់បានសាកល្បងជីកៃច្នៃរបស់គាត់និងជីគីមីក្បាលក្របីលើដីស្រែ២ ដែលមានទំហំស្មើគ្នា។ គាត់សង្កេតឃើញថា ស្រែដែលប្រើជីកៃច្នៃ សន្ទូងប្រពៃណីបៃតងស្រស់ពេញស្រែ ដើមដងការលូតលាស់ និងការបែកគុម្ពធំល្អបើប្រៀបធៀបទៅនឹងការប្រើជីក្បាលក្របីដែលនាំចូលពីប្រទេសវៀតណាមឃើញថា ការប្រើជីកៃច្នៃបានទិន្នផលខ្ពស់ជាងពី ២០-៣០គីឡូក្រាម ក្នុង១ហិកតា។​ ជាពិសេសគាត់បានកាត់បន្ថយថវិកាក្នុងការចំណាយទិញជីក្បាលក្របីមកប្រើ។ នេះជាបទពិសោធន៍មួយដែលលោកអ៊ំបានសាកល្បងរួចមកហើយទទួលបានលទ្ធផលល្អ។ដូចនេះ សូមបងប្អូនប្រជាកសិករដែលមានចំណាប់អារម្មណ៍ ហើយចង់សាកល្បងបទពិសោធន៍នេះអាចយកទៅសាកល្បងលើស្រែរបស់ខ្លួនបាន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹម និងថែទាំកូនមាន់ (កសិករ ប៉ុញ កាង)

លោកពូ ប៉ុញ កាង ជាកសិកររស់នៅភូមិព្រីង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សព្វថ្ងៃ គាត់ទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ។